ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ផ្លែឈើ​២​ប្រភេទ​នេះ អ្នក​ម្តាយ​មាន​ផ្ទៃពោះ ត្រូវតែ​ញ៉ាំ ទើប​ល្អ​ចំពោះ​កូន​ក្នុង​ផ្ទៃ​
22, Apr 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ផ្លែឈើ​ដែល​អ្នក​ម្តាយ​ត្រូវតែ​បរិភោគ​ក្នុងពេល​មាន​ផ្ទៃពោះ​។


 
​តើ​មាន​អ្វី​ខ្លះទៅ​?
 
1.​ ​អ្នក​ម្តាយ​គួរតែ​ពិសារ​ផ្លែ​បឺ​រ ព្រោះ​ក្នុងនោះ​មាន​សារធាតុ​សរសៃ វីតាមីន ព្រមទាំង​សារធាតុ​ដទៃទៀត ដែល​អាចធ្វើ​ឲ្យ​កូន​លូតលាស់​បាន​គ្រប់​រូបរាង​។ ជាពិសេស អាច​ការពារ​អ្នក​ម្តាយ​ពី​ការ​ទល់លាមក ព្រមទាំង​មិន​ធ្វើ​ឲ្យ​អ្នក​ម្តាយ​ប្រឈមមុខ​នឹង​ជំងឺ​ទឹកនោមផ្អែម​ឡើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ផ្លែ​បឺ​រ​នេះ នឹងធ្វើ​ឲ្យ​ស្បែក​អ្នក​ម្តាយ​ស្អាត មិន​ងាយ​ស្រអាប់​នោះទេ​។​
 
2.​ ​ពុ​ទ្ធ្រា​ក្រហម​ក្រៀម មាន​ផ្ទុក​វីតាមីន​សេ ដែល​អាចជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​អ្នក​ម្តាយ​ឲ្យ​កាន់តែ​រឹងមាំ​។ ជាពិសេស អាចជួយ​រក្សា​អារម្មណ៍​អ្នក​ម្តាយ​ឲ្យ​ស្ងប់ ដោយ​ធ្វើ​ឲ្យ​អ្នក​ម្តាយ​មិន​ងាយ​ឆេវឆាវ​ឡើយ​។ ដូចនេះ អ្នក​ម្តាយ​គួរតែ​ញ៉ាំ​ផ្លែឈើ​២​ប្រភេទ​នេះ ដើម្បី​សុខភាព​កូន និង​អ្នក​៕ 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com