ជំងឺកូវីដ-១៩ បានធ្វើឲ្យមនុស្សទូទាំងសកលជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ក្នុងនោះរួមបញ្ចូលទាំងកម្ពុជាផងដែរ។ វិបត្តិដ៏ធ្ងន់ធ្ងរនេះ វាមិនត្រឹមតែប៉ះពាល់ដល់សុខភាពមនុស្សតែប៉ុណ្ណោះទេ តែវាក៏បានធ្វើឲ្យសេដ្ឋកិច្ចទូទាំងសកល បានដើរថយក្រោយ ដោយសារការនៅគម្លាតឆ្ងាយពីគ្នា ដើម្បីបញ្ឈប់ការរីករាតត្បាតនៃជំងឺកូវីដ-១៩នេះ។
នៅពេលដែលប្រជាជនមិនអាចចេញទៅខាងក្រៅ ដើម្បីរកប្រាក់កម្រៃចញ្ចឹមជីវិតប្រចាំថ្ងៃ បានធ្វើឲ្យគ្រួសារជាច្រើនជួបទុក្ខលំបាក ជាពិសេសការរកប្រាក់កម្រៃប្រចាំថ្ងៃ ដែលពួកគេមិនអាចធ្វើការពីផ្ទះបាន។ នៅក្នុងប្រទេសកម្ពុជាវិញ អ្នក រត់រ៉ឺម៉កកង់បី និងអ្នកមគ្គុទេសក៍ទេសចរ កំពុងជួបវិបត្តិខ្វះខាតជាច្រើន។
លោក គួយ ដារ៉ាវុធ អ្នករត់រ៉ឺម៉កកង់បីនៅខេត្តសៀមរាប បានឲ្យដឹងថា មុនពេលមានជំងឺកូវីដ-១៩ កើតឡើង រូបលោកអាចរកប្រាក់កម្រៃបានជាមធ្បមជាង២០ ដុល្លារ ជាប្រចាំថ្ងៃ។ តែក្នុងរយៈពេលនេះ រូបលោកអាចរកបានត្រឹមតែ២ដុល្លារតែប៉ុណ្ណោះ ពេលខ្លះសូម្បីតែមួយកាក់មួយសេន ក៏គ្មានដែរ។
លោកដារ៉ាវុធ បានមានប្រសាសន៍ថា៖«ពីមុនយើងអាចទិញសាច់មាន់ ឬក៏សាច់គោដើម្បីបរិភោគ ក្នុងក្រុមគ្រួសាររបស់យើង តែដោយសារតែជំងឺរាតត្បាត ឥឡូវនេះ យើងអាចទិញបានតែ មី ឬក៏ត្រីខកំប៉ុង សម្រាប់បរិភោគក្នុងក្រុមគ្រួសារតែប៉ុណ្ណោះ»។
នៅក្នុងប្រទេសកម្ពុជា មានប្រជាជនជាង ៥០,០០០ នាក់ដែលអាស្រ័យប្រកបរបររត់រ៉ឺម៉កកង់បី ដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិត។ សមាគកងបីកម្ពុជាបានឲ្យដឹងថា ជាទូទៅអ្នករត់រ៉ឺម៉កកង់បី អាចរកប្រាក់ចំណូលបាន១៥ ដុល្លារក្នុងមួយថ្ងៃ។ តែដោយសារមានជំងឺរាតត្បាត និងខ្វះតម្រូវការពីអ្នកធ្វើដំណើរ វាបានធ្វើឲ្យអ្នករត់រ៉ឺម៉កកង់បី អាចរកប្រាក់ចំណូលបានត្រឹមតែ២ដុល្លារប៉ុណ្ណោះ ដូចលោកដារ៉ាវុធយ៉ាងដូចច្នេះដែរ។
វិបត្តិទាំងនេះ វាមិនត្រឹមតែកំពុងបង្កផលវិបាក ដល់អ្នករ៉ឺត់រម៉កកងបីតែប៉ុណ្ណោះទេ តែសូម្បីតែអ្នកមគ្គុទេសក៍ទេសចរ ជាង៣,០០០នាក់ ក៏កំពុងជួបវាសនា ដូចអ្នករត់រម៉កកង់បីដែរ។
អ្នកស្រី រ៉ា សាវ៉ែន អាយុ ៣៧ឆ្នាំ បានប្រកបរបរជាអ្នកមគ្គុទេសក៍ទេសចរ ក្នុងខេត្តសៀមរាបចាប់តាំងពីឆ្នាំ២០១៦ ហើយអ្នកស្រីបានផ្សព្វផ្សាយ និងបង្ហាញពីបេតិកភណ្ឌវប្បធម៌ របស់ប្រទេសកម្ពុជា ទៅភ្ញៀវជនជាតិជប៉ុនជាពិសេស។ តែដោយសារវិបត្តិជំងឺកូវីដ-១៩នេះ វាបានបង្ខំឲ្យអ្នកស្រីស្នាក់នៅតែក្នុងផ្ទះ ដោយមិនអាចរកប្រាក់ចំណូល ដើម្បីជួយទប់ទល់ទ្រទ្រង់ជីវភាពគ្រួសារបាន។
«ខ្ញុំមានអារម្មណ៍ពិបាកចិត្តណាស់ នៅពេលដែលខ្ញុំបាត់បង់ប្រាក់ចំណូល»។ អ្នកស្រីបានបន្តថា៖«ឥឡូវនេះ ខ្ញុំមានតែពឹងលើប្រាក់ខែប្តីដ៏ស្ទួចស្តើង ដើម្បីបង់ថ្លៃបំណុលធនាគារ និងចិញ្ចឹមកូនស្រី ដែលទើបតែមានអាយុ១១ខែ»។
ក្នុងកិច្ចគាំទ្រដល់សហគមន៍ ដែលរងផលប៉ះពាល់ដោយកូវីដ-១៩នោះ បុគ្គលិក និងភ្នាក់ងាររបស់ធនាគារឯកទេសវីង ព្រមទាំងបុគ្គលិករបស់រ៉ូយ៉ាល់គ្រុប បានចូលរួមចំណែកផ្តួចផ្តើម នូវមូលនិធិដើម្បីជួយដល់ក្រុមគ្រួសារដែលងាយរងគ្រោះ និងជួបការលំបាកពីការផ្ទុះឡើង នៃជំងឺកូវីដ-១៩។ តាមរយៈមូលនិធិសប្បុរសធម៌នេះ ពួកគេបានរៀបចំជាការរៃអង្គាសប្រមូលមូលនិធិ សម្រាប់ផ្តល់ជូនដល់ក្រុមគ្រួសារដែលងាយរងគ្រោះ ដោយផ្តល់ជូននូវតម្រូវការចាំបាច់មួយចំនួន សម្រាប់ទ្រទ្រង់ជីវភាពរបស់ពួកគេ។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីង បានមានប្រសាសន៍ថា៖ «ក្នុងនាមជាស្ថាប័នមួយ ដែលមានទំនួលខុសត្រូវចំពោះសង្គម យើងមិនត្រឹមតែគិតគូរពីសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់យើងនោះឡើយ ប៉ុន្តែយើងក៏បានយកចិត្តទុកដាក់ ចំពោះអ្នកនៅជុំវិញខ្លួនយើង ដែលពួកគេកំពុងទទួលរងផលប៉ះពាល់ នៃវិបត្តិនេះផងដែរ។ វាជារឿងដ៏សំខាន់សម្រាប់វីង ក្នុងការចូលរួមចំណែក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតមួយនេះ ក៏ដូចជាជួយគាំទ្រសហគមន៍យើង ឲ្យឆ្លងផុតពេលវេលាដ៏លំបាកនេះជាមួយគ្នា»។
លោក ម៉ានូ ក៏បានបន្ថែមផងដែរថា៖ «ការចូលរួមគាំទ្រដ៏សប្បុរស របស់អស់លោក លោកស្រី វាមិនត្រឹមតែមានសារៈសំខាន់ ចំពោះសហគមន៍របស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយជំរុញឲ្យអ្នកដទៃ ចូលរួមជួយការពារសហគមន៍របស់យើងទាំងអស់គ្នាផងដែរ»។
សប្បុរសជនទាងឡាយ ក៏អាចចូលរួមជួយដល់ប្រជាជនដែលខ្វះខាត ដោយការបរិច្ចាគថវិកា តាមរយៈ គណនីមូលនិធិរបស់វីងផងដែរ។ សម្រាប់គណនីប្រាក់រៀល សូមផ្ញើទៅកាន់ ០៣២១០០០០ និង ០៣៣១០០០០ សម្រាប់គណនីប្រាក់ដុល្លារ ។ សប្បុរសជន ក៏អាចបរិច្ចាគថវិកា តាមរយៈភ្នាក់ងារវីងណាមួយ ក្នុងចំណោមភ្នាក់ងារវីងជាង ៧៥០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា៕
(អត្ថបទពាណិជ្ជកម្ម)