អត្ថបទពាណិជ្ជកម្ម
ធា​រី ចន្ថា​ប៊ី​ន ថា​បាល់ទាត់ មានន័យ​ច្រើនជាង​ការដែល​យើង​គ្រប់គ្នា​ធ្លាប់​គិត​
21, Apr 2020 , 10:04 am        
រូបភាព
ដោយ: ថ្មីៗ
​ធា​រី ចន្ថា​ប៊ី​ន អ្នកតំណាង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ ស្ងាត់ៗ បាន​ទម្លាយ​ការពិតជា​ច្រើន​ពី​វិស័យ​កីឡាបាល់ទាត់ ដែល​លោក​ផ្ទាល់​បាន​ប្រឡូក​អស់​រយៈពេល ៨​ឆ្នាំ​។ 
​ខណៈ​សកម្មភាព​ប្រកួត​បាល់ទាត់​នៅលើ​ពិភពលោក បន្ត​ស្ងប់ស្ងាត់ កីឡាករ ចន្ថា​ប៊ី​ន ឆ្លៀត​រំលេច​អំពី​កីឡា​នេះ ដែល​លោក​យល់ឃើញថា មាន​លក្ខណៈពិសេស​លើស​កីឡា​ដទៃ​។
 
​លោក​ថា​៖«​បាល់ទាត់​ជួយ​ឱ្យ​មនុស្ស​មកជួប​ជុំគ្នា ចែករំលែក​អារម្មណ៍​រំភើប​រីករាយ​ជាមួយគ្នា​។ បាល់ទាត់​ធ្វើឱ្យ​យើង យល់​ពី​ការធ្វើការងារ​ជា​ក្រុម សហការគ្នា និង​យល់​ពី​ភាពខ្លាំង រវាង​គ្នា​។ លើសពីនេះ វា​ក៏​ជា​កីឡា​ដែល​ងាយស្រួល​យល់ បើទោះបី​បុគ្គល​ខ្លះ មិន​ធ្លាប់បាន​ទស្សនា​បាល់ទាត់ ក៏​អាច​យល់បាន​ពី​ការប្រកួត​ផងដែរ​»​។ 
 
​នៅពេល​ស្ថានភាព​ត្រលប់មក​ប្រសើរ​ឡើងវិញ ពី​វិបត្តិ​កូ​វីដ​-១៩ ចន្ថា​ប៊ី​ន ចង់​ឲ្យ​សាធារណជន ចូលរួម​លេង​កីឡាបាល់ទាត់​នេះ ឱ្យបាន​កាន់តែច្រើន​។​
 
​ចន្ថា​ប៊ី​ន បាន​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ឱ្យ​រក្សា​អនាម័យ​ផ្ទាល់ខ្លួន​ឱ្យបាន​ល្អ ហាត់ប្រាណ​នៅផ្ទះ​ជាប្រចាំ លេង​ត្រែះ​បាល់ ឬ​បោះ​បាល់​នៅផ្ទះ ដែលជា​សកម្មភាព​កីឡា​ដ៏​ល្អ​ម្យ៉ាង​ផងដែរ​។ លាងដៃ​ឱ្យបាន​ស្អាត​ជាប្រចាំ និង​កុំ​ភ្លេច​គាំទ្រ​វិស័យ​បាល់ទាត់​កម្ពុជា នៅពេល​ស្ថានការណ៍​ប្រសើរឡើង​ផងដែរ​៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com