ជាតិ
សង្គមជាតិ
ក្រសួងបង្កើតកម្មវិធីសិក្សា «តាមវិទ្យុ» សម្រាប់ក្មេងជនជាតិដើមភាគតិច ពីមតេយ្យដល់ថ្នាក់ទី៣ កុមារតូចៗជនជាតិដើមភាគតិចដែលកំពុងស្តាប់តាមការបង្រៀនពីអ្នកគ្រូ រូបភាពពីVAO
× ភ្នំពេញ៖ ក្រសួងអប់រំបានបង្កើតកម្មវិធីសិក្សាតាមវិទ្យុ សម្រាប់ឲ្យសិស្សជនជាតិដើមភាគតិច ដែលរៀននៅកម្រិតថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី៣ ក្នុងខេត្តមណ្ឌលគិរី និងរតនគីរី។ កម្មវិធីសិក្សាតាមវិទ្យានេះ មានរយៈពេល៣ខែ គឺចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២០។
កម្មវិធីសិក្សានេះ នឹងចាក់ផ្សាយតាមវិទ្យុក្នុងខេត្តមណ្ឌលគីរី និងខេត្តរតនគីរី។ ក្រសួងអប់រំ បានបញ្ជាក់ថា នឹងរៀបចំចាក់ផ្សាយជាសំឡេងភាសាទំពួន គ្រឹង និងព្នង សម្រាប់សិស្សថ្នាក់មេត្តយ្យ ដល់ថ្នាក់ទី៣ ដែលជាជនជាតិភាគតិច រស់នៅក្នុងខេត្តមណ្ឌលគិរី និងរតនគីរី។ ពេលវេលាចាក់ផ្សាយ ក្រសួងអប់រំ នឹងជ្រើសរើសតាមការសម្រេចចិត្តជាក់ស្តែងនៅក្នុងសហគមន៍។
ដើម្បីអាចឲ្យសិស្សជនជាតិភាគតិចទទួលបានចំណេះដឹង និងមេរៀន ប្រកបដោយគុណភាព ក្រសួងអប់រំ ស្នើឲ្យនាយកសាលា លោកគ្រូ អ្នកគ្រូ បន្តផ្សព្វផ្សាយ និង ត្រូវមានទំនាក់ទំនងជាមួយម្តាយឪពុកនិងអាណាព្យាបាលគ្រប់រូប ដើម្បីជំរុញពួកគាត់ ឲ្យយកចិត្តទុកដាក់និងណែនាំកូនចៅ ឲ្យខិតខំរៀនសូត្រតាមកម្មវិធីរបស់ក្រសួងអប់រំ។
សូមបញ្ជាក់ថា ក្រសួងអប់រំ បានបង្កើតកម្មវិធីសិក្សាតាមទូរសព្ទ ដូចជា App E-School Cambodia, E-Learning School, Beep, និង Wiki TV ។ សម្រាប់សិស្សនៅតាមទីជនបទដាច់ស្រយាល ក្រសួងអប់រំណែនាំឲ្យសិក្សាតាមទូរទស្សន៍តេជោ (Decho TV) ប៉ុស្តិ៍លេខ២២ ទូរទស្សន៍ជាតិកម្ពុជា២ (ទទក២) និង ទូរទស្សន៍ខ្សែកាប៥៥ប៉ុស្តិ៍ទៀត៕
Tag:
អប់រំ
សិស្ស
វិទ្យុ
ជនជាតិដើមភាគតិច
© រក្សាសិទ្ធិដោយ thmeythmey.com