ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិនបាច់​លេបថ្នាំ​! បំបាត់​អាកា​រៈ​ចង្អោរ​ចង់​ក្អួត​ឆាប់រហ័ស ដោយ​គ្រាន់តែ​ធ្វើបែបនេះ​
22, Apr 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អាកា​រៈ​ចង្អោរ​ចង់​ក្អួត​មិន​ពិបាក​នឹង​បំបាត់​ឡើយ ប៉ុន្តែ​គួរ​ធ្វើ​បែបណា​ទៅ​? 


 
​កុំ​បារម្ភ​! ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អ្វីដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​បំបាត់​អាកា​រៈ​ចង្អោរ​ចង់​ក្អួត​ឆាប់រហ័ស ៖
 
១. ផ្លែ​ប៉ោម​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​សរសៃ​ដែល​ជួយ​កម្ចាត់​ជាតិពុល​ផ្សេងៗ​ចេញពី​ក្នុ​រាងកាយ​បំបាត់​អាកា​រៈ​ចង្អោរ​ចង់​ក្អួត​។ អ្នក​អាច​ទទួលទាន​ទឹក​ផ្លែ​ប៉ោម​ស្រស់​ជំនួស​ផ្លែ​ប៉ោម​ក៏បាន​។​

២. គ្រាប់​ធញ្ញជាតិ​
 
​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ប្រូតេអ៊ីន​មាន​ប្រយោជន៍​សម្រាប់​អ្នក​ដែល​កំពុង​ជួបប្រទះ​អាកា​រៈ​ចង្អោរ​ចង់​ក្អួត​។ ទោះជា​យ៉ាងណា​មិនគួរ​ទទួលទាន​ច្រើនពេក​ឡើយ​។ អ្នក​អាច​ទទួលទាន​បឺ​រ​សណ្ដែកដី ១ ស្លាបព្រា​ក៏​ប្រសើរ​។​
 
៣. ផ្លែ​ចេក​
 
​ជាពិសេស​ប្រសិនបើ​អ្នក​ក្អួត​តែម្ដង​! ចូរ​ទទួលទាន​ចេក​បន្តិច​ដើម្បី​បន្ធូរ​អាកា​រៈ​និង​បំពេញ​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាងកាយ​។ ចេក​ជា​ប្រភព​ដ៏​ល្អ​នៃ​ប៉ូ​តា​ស្យូ​ម​ជួយ​ទប់ស្កាត់​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​។ ដូច្នេះ​ផ្លែ​ចេក​ភាគច្រើន​ត្រូវបាន​ណែនាំ​ឱ្យ​អ្នកមាន​បញ្ហា​ចង្អោរ​ចង់​ក្អួត​និង​អ្នក​ដែលមាន​បញ្ហា​ពាក់ព័ន្ធ​ក្រពះ​ពោះវៀន​ទទួលទាន​។​
 
៤. ក្រូចឆ្មារ​

​ក្រៅពី​ទទួលទាន​ទឹកក្រូច​ឆា្ម​រ ១ កែវ អ្នក​ក៏​អាច​បៀម​ចំណិត​ក្រូចឆ្មារ​ក្នុង​មាត់​ដើម្បី​បំបាត់​អាកា​រៈ​ចង្អោរ​ចង់​ក្អួត​បាន​ផងដែរ​។​

៥. តែ​ខ្ញី​
 
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា​ត្រឹម ១ ពែង​នៃ​តែ​ខ្ញី​អាចជួយ​បំបាត់​អាកា​រៈ​ចង្អោរ​ចង់​ក្អួត​បាន​យ៉ាង​ឆាប់រហ័ស​។ នេះ​ក៏​ព្រោះតែ​ខ្ញី គឺជា​អាហារ​មើម​មួយ​ប្រភេទ​ដែល​ល្អ​ណាស់​សម្រាប់​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការរំលាយ​អាហារ​។​
 
៦. ទឹក​

​ការទទួល​ទាន​ទឹក​ធម្មតា​ក៏មាន​ប្រសិទ្ធភាព​បំបាត់​អាកា​រៈ​ចង្អោរ​ចង់​ក្អួត​បានដែរ​។ ក្រៅពី​កម្ចាត់​ជាតិពុល ការទទួល​ទាន​ទឹក​ក៏​ជួយ​ទប់ស្កាត់​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ដែលជា​មូលហេតុ​មួយ​បង្ក​អាកា​រៈ​ចង្អោរ​ចង់​ក្អួត​។ ទោះជា​យ៉ាងណា​កុំ​ព្យាយាម​បង្ខំ​ទទួលទាន​ទឹក​ច្រើន​តែម្ដង ចូរ​ក្រេប​ម្ដង​បន្តិច​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com