ជាតិ
អ្នកកាន់ទូរសព្ទនិយាយពេលបើកបរ សូមប្រយ័ត្ន! រូបភាពពី គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
× ចាប់ពីថ្ងៃទី១ខែឧសភាខាងមុខនេះ នគរបាលចរាចរណ៍ផ្លូវគោក នឹងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោគកាន់តែតឹងរុឹង តាមអនុក្រឹត្យ៣៩ចុះថ្ងៃទី១៧ខែមីនាឆ្នាំ២០២០ ដែលដំឡើងថ្លៃពិន័យពី៣ ទៅ៥ដងលើសពីមុន។
មាត្រា៦ថ្មី ត្រង់ចំណុច២ ចែងថា «ត្រូវពិន័យទឹកប្រាក់ចំនួន ៨ម៉ឺនរៀល ចំពោះអ្នកបើកបរដែលបានប្រព្រឹត្តអំពើល្មើសដូចខាងក្រោម៖
- ប្រើទូរសព្ទនៅពេលបើកបរដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង
- បើកបរប្រើសញ្ញាសូរសព្ទមិនត្រឹមត្រូវតាមប្បញ្ញត្តិច្បាប់
- បើករដោយដាក់តាំងភ្លើង និងភ្លើងសញ្ញានៃយានមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស
- បើកបរលើសល្បឿនកំណត់ចាប់ពី២០. ទៅ២៩គីឡូម៉ែត្រក្នុងមួយម៉ោង។
សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញផ្សាយសេចក្តីជូនដំណឹងមួយដល់សាធារណជនអំពីការចាប់ផ្តើមអនុវត្តការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមរយៈពិន័យធ្ងន់ធ្ងរជាងមុន ចាប់ពីថ្ងៃទី១ខែឧសភានេះទៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com