អត្ថបទពាណិជ្ជកម្ម
ជាមួយ TADA Delivery អាជីវករ​អាច​ដឹកទំនិញ​ជូន​អតិថិជន​ខ្លួន​ដោយ​ឥតគិតថ្លៃ​សេវា​រយៈពេល​មួយខែ​
22, Apr 2020 , 11:20 am        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ ថ្ងៃទី​២២ ខែមេសា​៖ នៅ​ខណៈដែល​ប្រទេស​កម្ពុជា កំពុង​ខិតខំ​ទប់ស្កាត់​ការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ​-១៩ អាជីវកម្ម​លក់ដូរ​ទាំ​ង​ឡាយ ក៏​ប្រែជា​ស្ងាត់ជ្រងំ ដោយហេតុថា​អតិថិជន​ជាទូទៅ កំពុង​អនុវត្ត​វិធានការ​រក្សា​គម្លាត​ពី​សង្គម​។​
 
​ក្នុងនោះ​ផងដែរ អាជីវកម្ម​តូចៗ​ដែល​បន្ត​ដំណើរការ​អា​ជីវ​កម្ម​ជាធម្មតា​នោះ ក៏​កំពុង​ប្រឈម​នឹង​ការលំបាក​ច្រើន​ណាស់ដែរ ក្នុងការ​រក្សា​ទំនាក់ទំនង និង​ផ្គត់ផ្គង់​សេវាកម្ម​របស់ខ្លួន​ជូន​ដល់​អតិថិជន​។ វា​ក៏​ជាហេតុ​នាំឱ្យ​អាជីវកម្ម​របស់​ពួកគាត់ ត្រូវ​ធ្លាក់ចុះ ទាំង​មិនមាន​តម្រុយ​ថា​តើ ពេលណា​ទើប​ស្ថានការណ៍​ត្រលប់មក​ប្រសើរ​ដូចដើម​វិញ​។​
 
​ក្នុងនាម​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​កក់​ការធ្វើដំណើរ​ដ៏​ពេញនិយម​នៅ​កម្ពុជា ក្រុមហ៊ុន TADA កំពុងផ្ដល់​ដំណោះស្រាយ​មួយ ជូន​ដល់​អាជីវករ​ចំពោះ​បញ្ហា​នេះ ដោយ​ក្រុមហ៊ុន​បាន​បើក​ឱ្យ​ដំណើរការ​នូវ​សេវា​ដឹកជញ្ជូន TADA Delivery សម្រាប់​ជួយ​ឱ្យ​អាជីវករ អាច​បន្ត​ផ្គត់ផ្គង់​សេវាកម្ម ជូន​ដល់​អតិថិជន​របស់ខ្លួន​បាន នៅ​គ្រប់ទិសទី​ក្នុង​រាជធានី​ភ្នំពេញ​។​


 
​ជា​ផ្នែក​មួយ​នៃ​ការបើក​ដំណើរការ​សេវា​នេះ ក្រុមហ៊ុន TADA នឹង​បើក​បម្រើសេវា​កម្មនេះ ជូន​ដល់​អាជីវករ​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ រយៈពេល​មួយខែ​ពេញ​។ ដើម្បី​ប្រើប្រាស់​សេវា​នេះ អាជីវករ​គ្រាន់តែ​ចុះឈ្មោះ​ងាយៗ ដោយ​ផ្ញើ​សារ​ទៅកាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​ក្រុមហ៊ុន (https://www.facebook.com/TADAKHM/) ឬ​ទូរស័ព្ទ ឬ​ផ្ញើ​សារ​ទៅកាន់​គណនី Telegram របស់​ក្រុមហ៊ុន តាមរយៈ​លេខ​ទូរស័ព្ទ 061555643 ឬ 010555643​។ សូមបញ្ជាក់​ផងដែរ​ថា សេវា​នេះ ចាប់​បើក​ដំណើរការ ចាប់ពី​សប្តាហ៍​នេះ​តទៅ​។​
 
​លោក ជី​ម ប៉ូ​លី ប្រធាន​ចាត់ការ​ទូទៅ​ក្រុមហ៊ុន TADA CAMBODIA បាន​មានប្រសាសន៍ថា​៖«​ហេតុផល​ដែល​យើង បើក​នូវ​សេវាកម្ម​ដឹកជញ្ជូន​នេះ គឺ​យើង​ចង់​គាំទ្រ​មិន​ត្រឹមតែ អ្នកបើកបរ​ប៉ុណ្ណោះ​ទេ គឺ​យើង​ចង់​គាំទ្រ​រហូត​ទៅដល់​អាជីវករ និង​អាជីវកម្ម​ក្នុងស្រុក​របស់​យើង ដែល​កំពុង​ជួប​ការលំបាក នៅក្នុងពេល កូ​វីដ​-១៩  ព្រោះ​អាជីវករ​ភាគច្រើន មិនមាន​លទ្ធភាព ក្នុង​ការជួល​សេវា​ដឹកជញ្ជូន​ដោយផ្ទាល់​ខ្លួន​នោះទេ​។ យើង​ផ្ដល់ឱ្យ​គាត់​ក្នុង​រយៈពេល ១​ខែ ក្នុងការ​ដឹកជញ្ជូន​ឱ្យ​គាត់ ដោយ​ឥតគិតថ្លៃ​ក្នុង ទីក្រុង​ភ្នំពេញ​។ អីចឹង​សង្ឃឹមថា ការផ្ដល់ជូន​ដោយ​ឥតគិតថ្លៃ​នេះ អាចជួយ​អាជីវ​ករម្ម​គាត់ និង​ការទំនាក់ទំនង​ឡើងវិញ ជាមួយ​អតិថិជន​របស់គាត់​»​។​


 
​សេវា TADA Delivery ដំណើរការ​ដោយ​ប្រព័ន្ធគ្រប់គ្រង​ការដឹកជញ្ជូន តាម​អន​ឡាញ​ដ៏​ទំ  នើ​ប​មិន​ធ្លាប់​មាននៅ​កម្ពុជា ព្រមទាំង​អាចជួយ​ឱ្យ​អាជីវករ កក់ និង​ពិនិត្យមើល​លំហូរ​នៃ​ការដឹកជញ្ជូន​ទំនិញ​របស់​ពួកគាត់ បាន​យ៉ាង​ងាយស្រួល​។ ប្រព័ន្ធ​នេះ ក៏​ជួយ​ឱ្យ​អាជីវករ​អាច គ្រប់គ្រង​ការបង់ប្រាក់​ថ្លៃទំនិញ​របស់ខ្លួន​បាន​ផងដែរ ទាំង​ការទូទាត់​ជា​ក្រដាសប្រាក់ និង​ទូទាត់​តាម​គណនី ដោយ​ថវិកា​នោះ នឹងត្រូវ​ទទួល​ជំនួស ដោយ​អ្នកបើក​រឺ​ម៉ក​កង់​បី ។​
 
​អាជីវករ​ដែល​បាន​ចុះឈ្មោះ​រួច បានឱ្យដឹងថា សេវា​TADA Delivery ផ្ដល់ជំនួយ​បាន​ច្រើន​ដល់​អាជីវកម្ម​របស់​ពួកគាត់​។​
 
​កញ្ញា ភា ស្រី​ម៊ុ​ម អ្នកតំណាង​ហាង​លក់​សម្ភារ​កីឡា Lifeshion បានឱ្យដឹងថា​៖«​តាំងពី​ពេល កូ​វីដ​-១៩ បាន​មកដល់​ប្រទេស​កម្ពុជា ការលក់​នូវ​ឧបករណ៍​ហាត់ប្រាណ មានការ​ធ្លាក់ចុះ ហើយ​ភ្ញៀវ ក៏​មិន​ហ៊ាន​ដើរ​ចូលមក​ហាង​ផ្ទាល់​ដែរ អញ្ចឹង​ដើម្បី​បម្រើ​ដល់​អតិថិជន យើង​មានការ​សហការ​ជាមួយ ក្រុមហ៊ុន TADA សម្រាប់​ការ  Delivery​ជូន​ភ្ញៀវ ដែលជា​សេវាកម្ម​រហ័ស​ទាន់​ចិត្ត​»​។​
 
​អតិថិជន​ដែលជា​អ្នកទិញ​ទំនិញ ក៏​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​សេវា​ដឹកជញ្ជូន​នេះ​ផងដែរ ពីព្រោះ​ពួកគាត់​អាច​ទិញ​ទំនិញ​បាន ដោយ​មិនចាំបាច់​ធ្វើដំណើរ ទៅកាន់​ហាង​ដោយផ្ទាល់​នោះទេ ព្រោះ​សេវា​នេះ នឹង​ដឹកទំនិញ​របស់គាត់ ជូន​ដល់​គេហដ្ឋាន​តែម្ដង​។​
 
​រីឯ​សម្រាប់​អ្នករត់​រឺ​ម៉ក​កង់​បី ដែលជា​កម្លាំង​ស្នូល​នៃ​សេវា TADA Delivery វិញ ពួកគាត់​យល់ឃើញថា សេវា​នេះ ពិតជា​អាចជួយ​សម្រាល​បន្ទុក​ផ្នែក​សេដ្ឋកិច្ច​របស់​ពួកគាត់ បាន​មួយកម្រិត​ដែរ នៅក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​។​


 
​លោក ហែ ផល្លី អ្នករត់​រឺ​ម៉ក​កង់​បី​ម្នាក់ បានឱ្យដឹងថា​៖«​មួយរយៈ​នេះ ខ្សត់​ភ្ញៀវ​ហៅ​កង់​បី​ជិះ​ណាស់​។ តែ​ដល់ពេល​មាន​សេវា​ដឹក​អីវ៉ាន់​នេះ វា​ក៏​ជួយ​ជីវភាព​ខ្ញុំ​បាន​ច្រើន​គួរសម​ដែរ​។ បើសិនជា​គ្មាន​សេវា​ដឹក​ឥ​វ៉ាន់​នេះ​ទេ វា​ធ្វើឱ្យ​អ្នករត់​កង់​បី​នេះ មានការ​លំបាក​យ៉ាងខ្លាំង​»​។​
 
​ក្រុមហ៊ុន TADA បានឱ្យដឹងថា ពីដំបូង​ឡើយ ក្រុមហ៊ុន​គ្រោង​ដាក់ឱ្យ​ដំណើរការ​នូវ​សេវា​ដឹកជញ្ជូន​នេះ នៅ​ពីរ​បី​ខែ​ខាងមុខ​ឯណោះ​ទេ​។ ប៉ុន្តែ​ដោយហេតុថា ជំងឺ​កូ​វីដ​-១៩ បាន​រាតត្បាត​ពាសពេញ​ពិភពលោក ក្រុមហ៊ុន​ក៏​សម្រេចចិត្ត​ព​ន្លឿ​ន​ការបើក​ដំណើរការ​សេវា​នេះ មុន​ផែនការ​វិញ ដើម្បី​ឆ្លើយតប ទៅតាម​សេចក្ដីត្រូវការ​ដ៏​ចាំបាច់​របស់​អាជីវករ នាទី​ក្រុងភ្នំពេញ​។​
 
​លោក ជី​ម ប៉ូ​លី ប្រធាន​ចាត់ការ​ទូទៅ​ក្រុមហ៊ុន TADA CAMBODIA បាន​បន្ថែមថា​៖« [​នេះ​]​គឺជា​ផ្នែក​មួយ​សំខាន់ ក្នុងការ​ចូលរួមចំណែក ក្នុងការ​សម្រេច​នូវ​ចក្ខុវិស័យ​របស់​យើង ថា​យើង មិន​ត្រឹមតែ​អាចជួយ​ដៃគូ​បើកបរ​របស់​យើង​តែប៉ុណ្ណោះ​ទេ យើង​ចង់​ជួយ​ដល់​អាជីវកម្ម អាជីវករ ឬក៏​ដៃគូ​រកស៊ី​ជាមួយ​យើងទាំងអស់គ្នា ជាពិសេស​ហ្នឹង​គឺ ចង់​បន្ថែម​ទៅលើ​កិច្ច​ខំប្រឹងប្រែង​របស់​រដ្ឋាភិបាល ដើម្បី​ធ្វើ​ម៉េច ស្ដារ​លទ្ធភាព​សេដ្ឋកិច្ច​យើង​ឱ្យ​ដូចដើម​វិញ​។ មិនតែប៉ុណ្ណោះ សេវាកម្ម​របស់​យើង​នៅមាន​ច្រើន​ទៀត ដែល​យើង​នឹង​ប្រកាស ក្នុងពេល​ឆាប់ៗ​នេះ ហើយ​ទាំង​អស់ហ្នឹង គឺជា​ផ្នែក​មួយ​ដែល​យើង​ព្យាយាម​ធ្វើ ដើម្បី​រួមចំណែក​ក្នុងការ​សម្រេចបាន នូវ​ចក្ខុវិស័យ​រយៈពេល​វែង​របស់​យើង​«៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com