អត្ថបទពាណិជ្ជកម្ម
ធនាគារ ព្រី​នស៍ ចាប់​ដៃគូ​ជាមួយ​ម៉ា​ស្ទ័​រ និង​វី​សា ដើម្បី​ផ្តល់​ប័ណ្ណ​ឥណ​ពន្ធ និង​ប័ណ្ណឥណទាន​ដល់​អតិថិជន​
23, Apr 2020 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២០ - ធនាគារ ព្រី​នស៍ បានប្រកាស​ពី​ការដាក់ឱ្យ​ដំណើរការ​រួមគ្នា នូវ​ប័ណ្ណ​ម៉ា​ស្ទ័​រ និង​ប័ណ្ណ​វី​សារ​ថ្មី​របស់ខ្លួន ដល់​សាធារណជន​។ ជាមួយនឹង​បទពិសោធន៍​ជាច្រើន​ទសវត្ស និង​ក្នុងនាម​ជា​អ្នក​នាំមុខគេ ក្នុងការ​ទូទាត់​ប្រាក់​ជា​ប្រព័ន្ធ​ឌីជីថល ម៉ា​ស្ទ័​រ និង​វី​សា ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ នៅតាម​ហាង​ទំនិញ​រាប់លាន​កន្លែង​នៅ​ទូទាំង​ពិភពលោក​។ ភាពជា​ដៃគូ​នេះ នឹង​ជួយ​បំពេញ​ផែនការ​របស់​ធនាគារ ព្រី​នស៍ ក្នុងការ​ផ្តល់ជូន​ផលិតផល និង​សេវាកម្ម​ថ្មីៗ ទៅកាន់​អតិថិជន​បច្ចុប្បន្ន ក៏ដូចជា​ទាក់ទាញ​អតិថិជន ដែលមាន​សក្តានុពល​ថ្មីៗ​ផងដែរ​។​
 
​លោក ហ៊​ន់ សុ​រចនា ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ ព្រី​នស៍ បានកត់សម្គាល់​ឃើញថា ប្រជាជន​កម្ពុជា​កាន់តែ​ច្រើនឡើង កំពុង​ធ្វើ​ជំនួញ និង​ធ្វើដំណើរ​នៅក្នុង​ប្រទេស ទៅក្នុង​តំបន់ និង​ទៅ​ក្រៅប្រទេស​។ ពួកគាត់ ក៏​កំពុង​ស្វែងរក​នូវ​អត្ថប្រយោជន៍ និង​ការផ្តល់ជូន​ជាពិសេស​នានា ដើម្បី​បំពេញ​នូវ​តម្រូវការ​នៃ​ការរស់នៅ​របស់ខ្លួន​ផងដែរ​។ ដូច្នេះ​ធនាគារ ព្រី​នស៍ នឹង​ផ្តល់ជូន​នូវ​ប័ណ្ណ​ឥណ​ពន្ធ និង​ប័ណ្ណឥណទាន​ផ្សេងៗ​ពីគ្នា មានដូចជា​៖ ប័ណ្ណ Standard ឬ​Classic និង​ប័ណ្ណ​Platinum ដែលជា​ជម្រើស​ច្រើន និង​ធ្វើឱ្យ​អតិថិជន​ងាយស្រួល​ជ្រើសរើស ផលិតផល​ដែល​ស័​ក្ត​សម​នឹង​តម្រូវការ ស្រប​នឹង​គោលដៅ​ហិរញ្ញវត្ថុ​របស់ខ្លួន​។ លោក ហ៊​ន់ សុ​រចនា បញ្ជាក់បន្ថែម​៖«​ដោយ​បំពេញ​ទៅតាម​តម្រូវការ​របស់​អតិថិជន រាល់​ប័ណ្ណ​ឥណ​ពន្ធ និង​ប័ណ្ណឥណទាន ដែល​ចេញ​ដោយ​ធនាគារ ព្រី​នស៍ នឹង​ផ្តល់ជូន​អតិថិជន​នូវ​ផាសុកភាព និង​មាន​សុវត្ថិភាព​ខ្ពស់ រាល់​ពេលដែល​ពួកគេ​បញ្ជា​ទិញ ពី​បណ្តាញ​ទូទាត់​ដ៏​ធំ​បំផុត​ពីរ នៅលើ​ពិភពលោក​»​។​


 
​ម៉ា​ស្ទ័​រ និង​វី​សា ផ្តល់ជូន​នូវ​អត្ថប្រយោជន៍​ជាច្រើន ដែល​ត្រូវបាន​រចនា​ឡើង សម្រាប់​ការបញ្ជាទិញ ដែល​ធ្វើឡើង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​នៅតាម​ហាង​ទំនិញ​នានា ទូទាំង​ពិភពលោក​។ អតិថិជន អាច​ទាញយក​អត្ថប្រយោជន៍ ពី​ភាពជា​ដៃគូ ការធ្វើ​បច្ចុប្បន្នភាព និង​បទពិសោធន៍​ផ្សេងៗ​បន្ថែមទៀត ដូចជា ការផ្តល់ជូន​ពិសេស​ពី​ហាង​ទំនិញ ភោជនីយដ្ឋាន​លំដាប់​ពិភពលោក សណ្ឋាគារ និង​រមណីយដ្ឋាន​នានា ដោយ​គ្រាន់តែ​ប្រើប្រាស់​កាត​របស់​ពួកគេ​តែប៉ុណ្ណោះ​។​
 
​លោក ហ៊​ន់ សុ​រចនា បាន​សង្កត់ធ្ងន់ លើ​ភាព​ច្នៃប្រឌិត​ថ្មី នៃ​ប្រព័ន្ធ​ឌីជីថល​របស់​ធនាគារ ជាមួយនឹង​ការផ្តល់ជូន​នូវ​ប័ណ្ណ​ថ្មីៗ​នេះ​ថា​៖«​យើង​មានបំណង​ក្លាយខ្លួនជា​ធនាគារ​ឌីជីថល​ដែល​ល្អ​បំផុត និង​មាន​រីកចម្រើន​លឿន​បំផុត​នៅ​កម្ពុជា តាមរយៈ​ការខិតខំ​ប្រឹងប្រែង ដើម្បី​អភិវឌ្ឍ​គម្រោង​ឌីជីថល​របស់​យើង​។ អ្នក​កាន់​ប័ណ្ណ​ម៉ា​ស្ទ័​រ និង​វី​សា អាចធ្វើ​ប្រតិបត្តិការ តាមដាន និង​ទូទាត់​ប្រាក់ តាមរយៈ​បណ្តាញ​ឌីជីថល ដែលមាន​ដូចជា សេវា​ធនាគារ​តាម​ទូរស័ព្ទដៃ​របស់​ធនាគា​រ ព្រី​នស៍​។ អតិថិជន នឹង​ទទួលបាន​ព័ត៌មាន​លម្អិត​ចុងក្រោយ ស្តីអំពី​ការបញ្ជាទិញ​របស់​ពួកគេ ជាមួយនឹង​ការជូនដំណឹង តាមរយៈ​សារ SMS ទៅកាន់​ទូរស័ព្ទ​របស់​ពួកគេ​ដោយផ្ទាល់​ផងដែរ​»​។ 
 
​លក្ខណៈពិសេស​ទាំងនេះ នឹង​ជួយ​ឱ្យ​អតិថិជន​របស់​យើង ផ្លាស់ប្តូរ​ទៅជា​អ្នកប្រើប្រាស់​ប្រព័ន្ធ ដែល​មិន​ប៉ះពាល់​ក្រដាសប្រាក់​ដោយផ្ទាល់ និង​ទូទាត់​បែប​ឌីជីថល ព្រោះថា​ធនាគារ ព្រី​នស៍ កំពុង​ខិតខំ​អភិវឌ្ឍ​ដំណោះស្រាយ តាមបែប​ធនាគារ​ឌីជីថល ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អតិថិជន ដោយ​ផ្តល់នូវ​បទពិសោធន៍​ធនាគារ​កាន់តែ​ងាយស្រួល​ជាង​មុន ជូន​ដល់​អតិថិជន​របស់ខ្លួន​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​អញ្ជើញ​មកកាន់​សាខា​ធនាគារ ព្រី​នស៍ ណាមួយ ឬក៏​ទំនាក់ទំនង​មកកាន់​លេខ  1800-20-8888 ។ បុគ្គលិក​ប្រកបដោយ​វិជ្ជាជីវៈ​របស់​យើង នឹង​នៅ​ឆ្លើយតប រាល់​តម្រូវការ​របស់​លោកអ្នក ២៤​ម៉ោង លើ​២៤ និង​៧​ថ្ងៃ ក្នុង​១​សប្តាហ៍​៕
 

(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com