ជាតិ
សង្គមជាតិ
ពលរដ្ឋ​នៅ​ក្រចេះ បង់​ត្រី បែរជា​បាន​មេ​គ្រាប់បែក​ចង្កោម​ដែលមាន​កូនគ្រាប់​ជាង​៤០០​ទៀត​
23, Apr 2020 , 12:29 am        
រូបភាព
​ពលរដ្ឋ​នៅ​ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ បាន​បង់សំណាញ់​រកត្រី ប៉ុន្តែ​បែរជា​បាន​គ្រាប់បែក​ចង្កោម (Mother Bomb of cluster Munitions) ដែលមាន​ផ្ទុក​កូន​គ្រាប់បែក​ចង្កោម​ប្រភេទ  CBU-46/A ចំនួន​៤៤៤​គ្រាប់​។ នេះ​បើតាម​លោក ហេង រតនា នាយក​មជ្ឈមណ្ឌល​សក​ម្ម​ភាព​កំចាត់មីន​កម្ពុជា (CMAC) សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។

 
​នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២០​នេះ ប្រជាពលរដ្ឋ​បង់​ត្រី បាន​គ្រាប់បែក​ចង្កោម​មួយ ដែលមាន​ទម្ងន់​សរុប​ប្រមាណ​៣៤០​គីឡូក្រាម​។ 
 
​បន្ទាប់ពី​ប្រទះឃើញ​គ្រាប់ កងកម្លាំង​ជំនាញ​ស៊ីម៉ាក់ ក្រោម​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​នៅ​ឃុំ​ដំរី​ផុង បាន​ចុះ​ដោះស្រាយ​គ្រាប់​ទាំងនេះ ដោយ​សុវត្ថិភាព​ហើយ​៕ 





Tag:
 គ្រាប់បែក​
© រក្សាសិទ្ធិដោយ thmeythmey.com