អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
Realestate.com.kh នាំមក​ជូន​ការលក់​អចលនទ្រព្យ​បញ្ចុះតម្លៃ Black Friday Property Sale ដំបូង​គេ​នៅ​កម្ពុជា​
23, Apr 2020 , 6:47 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​រាតត្បាត​នៃ​វីរុស​កូ​រ៉ូ​ណា​បាន​ប៉ះពាល់​យ៉ាងខ្លាំង​ទៅដល់​សេដ្ឋកិច្ច​នៃ​ស្ទើរ​គ្រប់​ប្រទេស​ទាំងអស់​នៅលើ​សាកលលោក​។ វិស័យ​មួយចំនួន​រង​ផលប៉ះពាល់​ខ្លាំង​ជាង​វិស័យ​ដ៏ទៃទៀត​តួយ៉ាង​ដូចជា វិស័យ​អាកាសចរណ៍ បដិសណ្ឋារកិច្ច កំសាន្ដ ផលិតកម្ម រួមទាំង​វិស័យ​អចលនទ្រព្យ និង សំណង់​ផងដែរ​។​
 
​ដើម្បី​ធ្វើការ​ទប់ស្កាត់​នូវ​ការចម្លង និង​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​រដ្ឋាភិបាល​នៅក្នុង​ប្រទេស​ជាច្រើន​បានដាក់​ចេញ​នូវ​វិធានការ​ក៏ដូចជា​ការ​រីត​បណ្ដឹង​មួយចំនួន​ដែល​តម្រូវ​ឲ្យ​អាជីវកម្ម​ទាំងអស់​ត្រូវធ្វើ​ការផ្លាស់​ប្ដូរ​ទំលាប់​នៃ​ការធ្វើ​ប្រតិបត្តិការ​របស់​ពួកគេ​ដើម្បី​សម្រប​ជាមួយ​បរិបទ​បច្ចុប្បន្ននេះ​។​
 
​ដើម្បី​ជួយ​បង្កើន​ការលក់​ទៅដល់​អតិថិជន​របស់​ខ្លួន​ជាពិសេស​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​ធំៗ​ក៏ដូចជា​ភ្នាក់ងារ​អចលនទ្រព្យ​ឈានមុខ​គេ​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ខណៈដែល​មនុស្ស​ជាច្រើន​ជាពិសេស​អ្នកទិញ​អចលនទ្រព្យ​សក្ដានុពល​មិនអាច​ចេញទៅ​ក្រៅ​បាន​នោះ ក្រុមហ៊ុន Realestate.com.kh ដែលជា​ក្រុមហ៊ុន​ទីផ្សារ​អចលនទ្រព្យ​ឈានមុខ​គេ​នៅ​កម្ពុ​ជាមាន​មោទកភាព​នាំមក​ជូន​នូវ​ព្រឹត្តិការណ៍​លក់​អចលនទ្រព្យ​បញ្ចុះតម្លៃ​អន​ឡាញ Black Friday ដំបូង​គេ​មក​ក្នុង​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​។​
 
​ព្រឹត្តិការណ៍​លក់​អចលនទ្រព្យ​បញ្ចុះតម្លៃ​អន​ឡាញ Black Friday Property Sale 
​ចំពោះ​អតិថិជន​ដែល​ចូលរួម​ទិញ​អចលនទ្រព្យ​នៅក្នុង​ព្រឹត្តិការណ៍​នេះ​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពុំ​ធ្លាប់មាន​ពី​គម្រោង​អចលនទ្រព្យ​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Realestate.com.kh​។​
 
​កម្មវិធី​លក់​បញ្ចុះតម្លៃ​នៃ​គម្រោង​អចលនទ្រព្យ​មកពី​គ្រប់ទិសទី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឬ ជា​ភាសា​អង់គ្លេស Black Friday Property Sale លើកដំបូង និង​មានតែ​មួយគត់​នេះ​នឹងត្រូវ​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​ដោយមាន​រយៈពេល​ត្រឹមតែ​៤​ម៉ោង​ប៉ុណ្ណោះ ដូច្នេះ​កំ​ុ​ឲ្យ​ឳ​កាស​ដ៏​កម្រ​នេះ​កន្លង​ហួស​ឲ្យ​សោះ​។​
 
​ការលក់​បញ្ចុះតម្លៃ​នៃ​គម្រោង​អចលនទ្រព្យ​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​នេះ​នឹង​ប្រព្រឹត្តិ​ធ្វើ​នៅ​ថ្ងៃទី ១២ ខែមិថុនា វេលា​ម៉ោង ៤​រសៀល​ទៅដល់​ម៉ោង ៨​យប់ (​ម៉ោង​នៅក្នុង​ប្រទេស​កម្ពុជា​)​។​

​តើ​ត្រូវធ្វើ​យ៉ាងដូចម្ដេច​ដើម្បី​ទទួលបាន​ការបញ្ចុះ​តម្លៃ​នេះ​?
​ជាមួយនឹង​ការបញ្ចុះ​តម្លៃ​ពុំ​ធ្លាប់មាន និង​ការផ្ដល់ជូន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ក្រុម​ហុ​៊​ន​អភិវឌ្ឍ​គម្រោង​ល្បីឈ្មោះ​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា យើង​រំពឹងថា​ព្រឹត្តិការណ៍​នេះ​នឹង​ទាក់ទាញ​អ្នកមាន​បំណង​ទិញ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ជាច្រើន​។ ដោយ​ការផ្ដល់ជូន​មានកំណត់ ដូច្នេះ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា​អ្នកទទួលបាន​ការបញ្ចុះ​តម្លៃ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ពុំ​ធ្លាប់មាន​នេះ អ្នក​ចាំបាច់​ត្រូវធ្វើ​ការចុះឈ្មោះ​ជាមុន​ដោយ​សេរី និង​ធ្វើការ​បង់ប្រាក់​កក់​មុន​ចំនួន​៥០០​ដុល្លារ​។​
 
*​បញ្ជាក់​ប្រាក់​ដែល​បានក​ក់រួច​អាច​ដក​វិញ​បាន​គ្រប់ពេលវេលា​
 
 
​ដំណើរការ​នៃ​ចុះឈ្មោះ កក់​ទុក និង​ឈានទៅដល់​ការបិទ​ប្រតិបត្តិ​ការទិញ​លក់​
 
​ដំណាក់កាល​ទី​១
​ដើម្បី​ទទួលបាន​ការបញ្ចុះ​តម្លៃ​ដ៏​ច្រើន​មហាសាល​ពី​ក្រុមហ៊ុន​អភិវឌ្ឍ​គម្រោង​ល្បីឈ្មោះ​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​អ្នក​ចាំបាច់​ត្រូវធ្វើ​ការចុះឈ្មោះ​ជាមុន​ដែល​ការចុះឈ្មោះ​នេះ​អាចធ្វើ​ទៅបាន​ដោយ​សេរី និង មិន​គិត​ប្រាក់​។ ដើម្បី​អាច​ចុះឈ្មោះ​បាន​អ្នក​ចាំបាច់​ត្រូវ​ប្រើប្រាស់​លេខ​កូដ (code) ដែល​អ្នកទទួលបាន​ពី​បណ្ដា​ដៃគូ​របស់​យើង​រួមមាន ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ល្បី​ឈានមុខ​គេ​នៅ​កម្ពុជា សារព័ត៌មាន​នានា ឬ​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​ផ្ទាល់​។​
 
​ដំណាក់កាល​ទី​២
​ក្រុមហ៊ុន Realestate.com.kh និង​ដៃគូ នឹង​ផ្ញើ​ព័ត៌មាន​ចាំបាច់​មួយចំនួន​ទៅដល់​អ្នក​ដែល​បាន​ចុះឈ្មោះ​រួចរាល់​មុនពេល​នៃ​ការបើក​លក់​ជា​ផ្លូវការ​។ សម្រាប់​ព័ត៌មាន​លម្អិត​អំពី​គម្រោង​នានា​ដែល​នឹងត្រូវ​ដាក់លក់​រួមជាមួយ​ការបញ្ចុះ​តម្លៃ​ពិសេស​ដ៏​កម្រ​មាន​ដែល​នឹងត្រូវ​ផ្ដល់ជូន​ក្នុងអំឡុងពេល​នៃ​ការលក់​រយៈពេល​៤​ម៉ោង​នោះ​នឹងត្រូវ​បានបង្ហាញ​នៅ​ថ្ងៃ​បើក​លក់​ផ្ទាល់​ដែល​ត្រូវ​នឹង​ថ្ងៃ សុក្រ ទី​១២ ខែមិថុនា ឆ្នាំំ ២០២០ វេលា​ម៉ោង ៤ រសៀល​ទៅដល់​ម៉ោង​៨​យប់​។ ដើម្បី​ទទួលបាន​ការបញ្ចុះ​តម្លៃ​នេះ​អ្នក​ចាំបាច់​ត្រូវ​បង់ប្រាក់​កក់​ចំនួន​៥០០​ដុល្លារ​។​

​ដំណាក់កាល​ទី​៣
​រាល់​ព័ត៌មាន​របស់​អ្នក​ដែល​បាន​កក់​ប្រាក់​រួចរាល់​សម្រាប់​គម្រោង​ណាមួយ​នឹង​ត្រូវបាន​បញ្ចូនទៅ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​នោះ​។ តំណាង​ក្រុមហ៊ុន​អភិវឌ្ឍន៍​មាន​រយៈពេល​ចំនួន​១៤​ថ្ងៃ​ដើម្បី​ធ្វើការ​ទាក់ទង​ទៅកាន់​អ្នក​ដែល​បាន​កក់​ប្រាក់​ដើម្បី​ពិភាក្សា​បន្ថែម​ទៅលើ​លក្ខខណ្ឌ​ផ្សេងៗ និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទិញ​លក់​។ ក្នុងករណី​អ្នក​ផ្លាស់ប្ដូរ​ចិត្ត អ្នក​អាច​ដក​ប្រាក់​កក់​ចំនួន​៥០០​ដុល្លារ​នោះ​វិញ​បាន​។​
 
​ប្រភព​៖(https://www.realestate.com.kh/km/news/reakh-black-friday-property-sale/)​

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com