COVID-19
ជាតិ
COVID-19៖ ១២​ថ្ងៃ​ហើយ​ដែល​កម្ពុជា​គ្មាន​អ្នក​ឆ្លង​ថ្មី ខណៈ​អ្នកជា​សះស្បើយ​១១០​នាក់
24, Apr 2020 , 8:51 am        
រូបភាព
​ភ្នំពេញ​៖ ក្នុង​រយៈពេល​៣​ថ្ងៃ​ចុង​ក្រោយនេះ កម្ពុជា​គ្មាន​ករណី​ឆ្លង​ថ្មី​និង​អ្នកជា​សះស្បើយ​នៃ​ជំងឺ​កូ​វីដ​-១៩(COVID-19) ឡើយ ពោលគឺ​នៅតែ​រក្សា​ចំនួន​ជាសះស្បើយ​១១០​នាក់ ក្នុងចំណោម​អ្នក​ឆ្លង​កូ​វីដ​-១៩​ទូទាំងប្រទេស ១២២​នាក់ ដដែល​។  នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល ថ្ងៃទី​២៤​មេសា​។


 
ក្នុងចំណោម​អ្នក​សះស្បើយ​សរុប មាន​ជនជាតិខ្មែរ​ចំនួន ៤៦​នាក់​, បារាំង​៣៨​នាក់​, ម៉ាឡេស៊ី​១២​នាក់​, អង់គ្លេស​៥​នាក់​,​អាមេរិក​២​នាក់​, កាណាដា​២​នាក់ និង​ជនជាតិ​ឥណ្ឌូណេស៊ី​២​នាក់​,​ចិន​១​នាក់​,​បែ​ល​ហ្សិ​ក​១​នាក់​,​វៀតណាម​១​នាក់​។​
 
​សូមជម្រាបថា បើ​គិត​ចាប់ពី​ថ្ងៃទី​១៣​មេសា ដល់​ថ្ងៃទី​២៤​មេសា ឆ្នាំ​២០២០ កម្ពុជា​រក​មិនឃើញ​ករណី​ឆ្លង​ថ្មី​នៃ​កូ​វីដ​-១៩​នេះ ចំនួន​១២​ថ្ងៃ​ហើយ​៕ 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com