អត្ថបទពាណិជ្ជកម្ម
V19 ម៉ូឌែលពិភពលោក (Global Version) កំពុងធ្វើឲ្យអ្នកគាំទ្ររំជើបរំជួល!
× ដ្បិត V19 មិនទាន់មានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាក៏ពិតមែន តែលោកអ្នកដែលជាប្រិយមិត្តគាំទ្រ ក្រុមហ៊ុនស្មាតហ្វូន vivo ប្រហែលបានជ្រាបហើយថា ម៉ូឌែល V19 កំពុងតែចរាចរនៅលើទីផ្សារនៃប្រទេសដទៃ។ V19 ម៉ូឌែលពិភពលោក (Global Version) បានចេញលក់នៅទូទាំងពិភពលោក កាលនៅថ្ងៃទី៦ ខែមេសា និងទទួលបានការអបអរសាទរជាអតិបរមា ពីបណ្ដាអ្នកកាសែតនានាជុំវិញពិភពលោក។ ក្នុងអត្ថបទនេះ យើងសូមដកស្រង់ និងសង្ខេបមតិនានា ពីទំព័រសារព័ត៌មានល្បី ដែលបញ្ចេញយោបល់លើបច្ចេកវិទ្យា និងរចនាបថដ៏ស្រស់ស្អាតរបស់ V19។
កាសែតនានា បានបញ្ចេញយោបល់ទៅលើរូបរាងខាងក្រៅរបស់ V19 ដោយសរសើរផ្នែកខាងក្នុង និងគ្រឿងក្នុងរបស់ V19 ដែលមានការរៀបចំ មានសណ្ដាប់ធ្នាប់ និងស្រស់ស្អាត ។ ចំណែកឯកាមេរ៉ាខាងមុខ២ សម្រាប់ថតសែលហ្វី ស្ថិតក្នុងរង្វង់សញ្ញាដក មានរចនាបថប្លែកទាក់ភ្នែក និងមិនរំខានភ្នែកឡើយ។ នេះជាលើកទីមួយហើយ ដែលគេឃើញរចនាបទបែបនេះ ពីក្រុមហ៊ុនស្មាតហ្វូនចិន។ កាសែតក៏បានសរសើរដែរ ពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន ចំពោះកាមេរ៉ាទាំង៤គ្រាប់នៅខាងក្រោយ ដែលមានលែន (Len) ឯកទេសសម្រាប់ថតយករូបភាពផ្ទៃធំ ដូចជាការថតយកទេសភាព (Super Wide Angle) រូបភាពជិតៗ (Macro) និងរូបភាពបែបផ្ទាំងគំនូរ (Portrait)។ ពណ៌ក៏ទទួលការកោតសរសើរដែរ ដែលមាន២ ជម្រើស គឺពណ៌ខ្មៅរាត្រី និងប្រាក់រលោង ដែលពណ៌ទាំងពីរ នេះធ្វើឲ្យទូរស័ព្ទដែលមានតម្លៃសមរម្យនេះ ពេលកាន់ក្នុងដៃ នឹងមើលទៅដូចជា មានតម្លៃខ្ពស់ជាងតម្លៃពិតរបស់វា។
វាជាសក្ខីភាព អំពីភាពឈ្លាសវៃក្នុងការច្នៃប្រឌិត និងជ្រើសរើសពណ៌ ដើម្បីតំណាង V19។ ចំពោះតម្លៃលក់ដែលចេញសម្រាប់ម៉ូដែលពិភពលោកនេះ នឹងខុសគ្នាពីម៉ូឌលដែលនឹងចេញលក់ឆាប់ៗខាងមុខនេះ នៅតាមទីផ្សារប្រទេសនីមួយៗផ្សេងគ្នា។ កាសែតក្នុងប្រទេសហ្វីលីពីនវិញ បានយល់ឃើញថា ជោគជ័យរបស់ V19 យ៉ាងណាយ៉ាងណីនោះ នឹងពឹងទៅលើការដាក់កំហិតឲ្យនៅក្នុងផ្ទះ ក្នុងអំឡុងពេលការកើតជំងឺកូវីដ-១៩នេះ។
V19 ម៉ូឌែលពិភពលោក មានអេក្រង់ទំហំ ៦,៤៤ អ៊ីង ប្រភេទ Super AMOLED កម្រិតភាពច្បាស់ ២៤០០ x ១០៨០p មានផលធៀប (២០:៩) ប្រើឈីប Octa-core Qualcomm Snapdragon 712 មាន RAM 8GB ROM 128GB ឬដល់ទៅ 256GB។ បើលោកអ្នកជ្រើសរើស ទំហំថ្ម ៤៥០០ មិល្លីអំព្ហែម៉ោង (mAh) ពិសេសជាងគេ សាកថ្មបានលឿនដល់ទៅ ៣៣ វ៉ាត់ FlashCharge 2.0៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com