ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​អប់រំ អំពាវនាវ​ឱ្យ​សាលារៀន​ឯកជន និង​អាណាព្យាបាល​សម្បទាន​គ្នា​ទៅវិញទៅមក​
25, Apr 2020 , 10:59 am        
រូបភាព
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណា​រ៉ុ​ន អំពាវនាវ​ឱ្យ​អាណាព្យាបាល​សិស្ស និង​ម្ចាស់​សាលារៀន​ឯកជន សម្បទាន​គ្នា​ទៅវិញទៅមក លើ​ថ្លៃ​សិក្សា​របស់​សិស្ស នៅក្នុង​បរិបទ​វិបត្តិ​កូ​វីដ​១៩​នេះ​។ ការអំពាវនាវ​របស់​រដ្ឋមន្ត្រី​អប់រំ​នេះ ធ្វើឡើង​ស្របពេល​ដែល​ឪពុកម្ដាយ​សិស្ស​ជាង​១០០​នាក់ កំពុង​តវ៉ា​ទាមទារ​បញ្ចុះ​ថ្លៃ​សិក្សា​កូន នៅខាងមុខ​សាលារៀន CIA FIRST International School នា​ព្រឹក​ថ្ងៃទី​២៥ មេសា​នេះ​។​


​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ហង់ ជួន ណា​រ៉ុ​ន បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖«​សុំឱ្យ​មានការ​យោគយល់​គ្នា ចរចា​គ្នា​រក​ដំណោះស្រាយ និង​សម្បទាន​គ្នា​ទៅវិញទៅមក ព្រោះ​អី​កូ​វីដ​ហ្នឹង ប៉ះពាល់​ទាំង​អាណាព្យាបាល និង​ម្ចាស់​សាលា​»​។​
 
​ឪពុកម្ដាយ និង​អាណាព្យាបាល​សិស្ស ដែល​នាំគ្នា​តវ៉ា​នៅ​ព្រឹក​នេះ បានទាមទារ​ឱ្យ​សាលារៀន​ឯកជន CIA FIRST International School បញ្ចុះតម្លៃ​សិក្សា​៤៥​ភាគរយ ខណៈដែល​ខាង​សាលា​រៀបចំ​កម្មវិធីសិក្សា​តាម​អន​ឡាញ​ក្នុងអំឡុង​នៃ​ការ​រាលដាល​កូ​វីដ​-១៩ ។​រីឯ​ភាគី​សាលារៀន​ទទួលស្គាល់​ពី​ស្ថានភាព​ដ៏​លំបាក​នេះ ប៉ុន្តែ​ពួកគេ ក៏មាន​ផល​លំបាក​ផ្ទាល់ខ្លួន​ផងដែរ​។ នោះ​គឺ​ការចំណាយ​លើ​បុគ្គលិក ការជួល​អគារ​សាលារៀន និង​កម្ចី​ធនាគារ ដែល​សង​វិញ​ជាដើម ។​
 
​សារព័ត៌មាន​ថ្មីៗ នឹង​បន្ត​លម្អិត​ព័ត៌មាន​នេះ​បន្ថែមទៀត​៕
 

Tag:
 ហង់ ជួន ណា​រ៉ុ​ន​
  COVID-19
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com