COVID-19
ជាតិ
សង្គមជាតិ
ក្រៅពី​តំបន់​ប្រាសាទ ទីតាំង​សំខាន់ៗ​នៅ​ក្រុង​សៀមរាប​ក៏​បាត់​ភាព​អ៊ូអរ​ដែរ
25, Apr 2020 , 2:35 pm        
រូបភាព
​​សៀមរាប​៖ ភូមិ​វប្បធម៌ ដែល​ទេសចរ​ធ្លាប់​ចូល​មើល​ការសម្ដែង​សិល្បៈ​ចម្រុះ​ជនជាតិ បាន​បិទ​ទ្វាររបង​។ កន្ដ្រ​កវិល ជា​គម្រោង​វិនិយោគ​រួមគ្នា​របស់​អ្នកជំនួញ​ជនជាតិខ្មែរ និង​ជប៉ុន ដែល​ទើប​បើកសម្ពោធ ក៏បាន​ត្រឹម​ឈរ​បង្ហាញ​រាង​ឱ្យ​អ្នកដំណើរ​មើល​។ ផ្លូវ​សំខាន់ៗ​ក្នុង​ក្រុង​សៀមរាប ទាំង​ផ្លូវជាតិ​លេខ​៦ និង​ផ្លូវ​ទៅ​រមណីយដ្ឋាន​អង្គរ ក៏​ខ្សត់​អ្នកដំណើរ​ដែរ​។ សណ្ឋាគារ​តូចធំ បិទទ្វារ ដោយសារ​គ្មាន​ទេសចរ​។ ទាំងនេះ គឺ​សុទ្ធសឹង​ជា​ផលប៉ះពាល់​ដោយសារ​ឥទ្ធិពល នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​ពិភពលោក​កំពុង​ជួបប្រទះ​។​

 
​ខេត្តសៀមរាប ដែលជា​ខេត្ត​ពឹង​លើ​វិស័យ​ទេសចរ ជា​ស្នួល​សេដ្ឋកិច្ច​សំខាន់ កំពុង​រង​ផលប៉ះពាល់​ខ្លាំង​ក្នុង​កាលៈទេសៈ​កូ​វីដ​-១៩​។ ឧស្សាហកម្ម​ដែល​ប៉ះពាល់​ខ្លាំង គឺ​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ហាង​លក់​វត្ថុ​អនុស្សាវរីយ៍ អ្នករត់​រ៉ឺម៉ក និង​រថយន្ត​គ្រប់​ប្រភេទ​។​ល​៕
 
​សូម​ទស្សនា​ទិដ្ឋភាព​ទីតាំង​សំខាន់ៗ ដែល​ធ្លាប់មាន​មនុស្ស​ចេញចូល​ច្រើន មុន​មាន​ជំងឺ​កូ​វីដ​១៩ ដូចតទៅ​
  





 

Tag:
 អង្គរ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com