អត្ថបទពាណិជ្ជកម្ម
តែ​បៃតង អូ​អ៊ិ​ឈិ ឧបត្ថម្ភ​អាល់កុល​សម្លាប់​មេរោគ ៣,៦០០ លីត្រ ដល់​មន្ទីរពេទ្យ​ទូទាំងប្រទេស ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩
25, Apr 2020 , 2:53 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​៖ ចាប់តាំងពី​មានការ​ផ្ទុះ​រាតត្បាត និង​ការបន្ត​រីក​រាលដាល​នៃ​ជំងឺ កូ​វីដ​-១៩ ក្នុងប្រទេស​កម្ពុជា មាន​ស្ថាប័ន​ជាច្រើន​បានបង្ហាញ​នូវ​ក្តី​ព្រួយបារម្ភ និង​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់បំផុត​លើ​បញ្ហា​នេះ​។ ជាពិសេស មន្ទីរពេទ្យ និង​ក្រុម​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ ជា​អ្នកដើរតួរ​យ៉ាងសំខាន់​ក្នុងការ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។​
​តែ​បៃតង អូ​អ៊ិ​ឈិ ដែលជា​ភេសជ្ជៈ​លំដាប់​លេខ​១​ក្នុងប្រទេស​កម្ពុជា បាន​ចូលរួមចំណែក​ក្នុងការ​ការពារ​តាមរយៈ​ការជួយ​គាំទ្រ​ដល់​ក្រុម​វេជ្ជបណ្ឌិត និង​ក្រុម​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​
​ក្នុងប្រទេស​កម្ពុជា ដោយ​រួមសហការ​ជាមួយ និង​ក្រសួងសុខាភិបាល បានផ្តល់​ជូន​នូវ​ទឹក​អាល់កុល​សម្លាប់​មេរោគ​ចំនួន ៣,៦០០ លីត្រ ម៉ាស់​ចំនួន ៤០០០ រួមជាមួយ ផ​លិ​ផល​តែ​បៃតង អូ​អ៊ិ​ឈិ ចំនួន ៣០០ កេះ ភេសជ្ជៈ​រេ​ង​ជឺ​រ​ចំនួន ១,០០០ កេះ និង​ទឹក​សុទ្ធ​ចំនួន ២០០ កេះ សរុប​ជា​ទឹកប្រាក់​ចំនួន​៣៦,៦០០​ដុល្លារ​អាមេរិក ដល់​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​នៅ​ទូទាំងប្រទេស​។ នេះ​ជាការ​ចូលរួមចំណែក​ដើម្បី​ប្រយុទ្ធប្រឆាំង​និង​ទប់ស្កាត់ ការ​រាតត្បាត នៃ​ជំងឺ កូ​វីដ​-១៩ ក្នុងប្រទេស​កម្ពុជា ក្រោម​យុទ្ធនាការ តែ​បៃតង អូ​អ៊ិ​ឈិ ចូលរួម​ថែរក្សា ប្រទេស​កម្ពុជា​។​
 
​ពិធី​ប្រគល់​-​ទទួល​ជំនួយ​ឧបត្ថម្ភ​ខាងលើ​បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២០ នៅ​ក្រសួងសុខាភិបាល ក្រោម​អធិបតីភាព​ឯកឧត្តម អេង ហួត រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​, ឯកឧត្តម​វេជ្ជបណ្ឌិត យូ ពិសី អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ដោយមាន​ការចូលរួម​ពី លោកស្រី សៀង មុយ នាយក​ប្រតិបត្តិ​តំណាងឱ្យ​លោក​ឧកញ៉ា សុខ ហុង អគ្គនាយក​ក្រុមហ៊ុន អេ​ច អេស ស៊ី បេ​វើ​រេច​ជី​ស ដែលជា​ក្រុមហ៊ុន​ទទួល​សិទ្ធិផ្តាច់មុខ ក្នុងការ​ចែកចាយ​ផលិតផល​តែ​បៃតង អូ​អ៊ិ​ឈិ ក្នុងប្រទេស​កម្ពុជា​។ 
 
​តែ​បៃតង អូ​អ៊ិ​ឈិ មានការ​ព្រួយបារម្ភ និង​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការរីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៃ​ជំងឺ កូ​វីដ​-១៩ នៅ​ទូទាំង​សកលលោក ដែល​បានសម្លាប់​ជីវិត​មនុស្ស​រួមទាំង​បុគ្គលិក​សុខាភិបាល​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ក្នុងការ​ជួយសង្គ្រោះ​ជីវិត​អ្នកជំងឺ​។ ហេតុដូចនេះ យើងខ្ញុំ​ទាំងអស់គ្នា​ដែលជា​ក្រុមការងារ តែ​បៃតង អូ​អ៊ិ​ឈិ សូម​ចូលរួមចំណែក​ជាមួយ​ក្រសួង​​សុខាភិបាល​កម្ពុជា ក្នុង​ការជួយ​គាំទ្រ និង​ផ្តល់​ជា​ជំនួយ​ឧបត្ថម្ភ​។​
 
​ក្រុមហ៊ុន​តែ​បៃតង អូ​អ៊ិ​ឈិ សូម​លើកទឹកចិត្ត​ដល់​ប្រជាជន​កម្ពុជា រួមមាន​៖ វេជ្ជបណ្ឌិត អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ បុគ្គលិក​សុខាភិបាល និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រ​ទាំងអស់ សូម​រក្សា​នូវ​ភាព​អត់ធ្មត់ និង​រឹងមាំ​ក្នុងស្ថានភាព​ដ៏​លំបាក​នេះ ព្រមទាំង​គោរព​តាម​ដំបូន្មាន​របស់​ក្រសួងសុខាភិបាល ដើម្បី​យកឈ្នះ​លើ​វិបត្តិ​ជម្ងឺឆ្លង​នេះ​ប្រកបដោយ​សុវត្ថិភាព​ទាំងអស់គ្នា​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម​៖ ទំព័រ​ហ្វេ​ស​ប៊ុ​ក https://www.facebook.com/OishiCambodia/
 




 

© រក្សាសិទ្ធិដោយ thmeythmey.com