ជាតិ
សង្គមជាតិ
សិល្បះ
លោក ជាឡាយ និងកញ្ញា សុវណ្ណាឡាង៖ អ្នកសិល្បៈមិនមែនមានតែភាពសប្បាយនោះឡើយ!
× ភ្នំពេញ៖ ឈុតដែលមានត្រឹម៤នាទី ពេលខ្លះអ្នកសម្តែងត្រូវចំណាយពេលដល់ទៅ៥ទៅ៦ម៉ោង។ នេះជាការលើកឡើងរបស់ លោក លឹម ជាឡាយ និងកញ្ញា គៀត សុវណ្ណាឡាង ដោយចង់បញ្ជាក់ថា ការងាររបស់អ្នកសិល្បៈ មិនមែនងាយស្រួល ដូចដែលមនុស្សមួយចំនួនគិតនោះឡើយ។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖
តារាសម្តែងទាំងពីររូប ដែលទទួលបានការគាំទ្រខ្ពស់ពីទស្សនិកជនក្នុងនាមជាដៃគូដ៏សក្តិសមនោះ បានពន្យល់ថា ការងារសម្តែងមិនខុសពីការងារដទៃឡើយ ការងារជាអ្នកបង្រៀនមនុស្សនៅពេលដែលព្យាយាមធ្វើជាប្រចាំ។
សកម្មភាពអ្នកសិល្បៈជាពិសេសនៅលើបណ្តាញសង្គម សុទ្ធតែបង្ហាញនូវភាពសប្បាយរីករាយ ប៉ុន្តែកញ្ញា គៀត សុវណ្ណាឡាង បានអះអាងថា អ្វីៗទាំងអស់មិនមែនមានតែភាពសប្បាយរីករាយនោះឡើយ ពោលគឺសុទ្ធតែមានទាំងផលលំបាកក្នុងការងារ និងដំណើរប្រចាំថ្ងៃ។
សិល្បករទាំងពីរូប បានរំលឹកដល់អ្នកដែលទើបប្រឡូកក្នុងវិស័យនេះ ក៏ដូចជាពលរដ្ឋទាំងអស់ រួមគ្នាស្រឡាញ់ និងថែរក្សាទាំងផ្នែកសម័យ និងបុរាណដោយលើកឡើងថា៖ «បើម្នាក់ៗមិនបានគិត មិនចេះថែរក្សា នៅថ្ងៃណាមួយវានឹងបាត់បង់ហើយ ថ្ងៃនោះបើយើងស្តាយក្រោយក៏វាហួសពេលហើយដែរ»។
Tag:
សិល្បៈ
គៀត សុវណ្ណាឡាង
លឹម ជាឡាយ
© រក្សាសិទ្ធិដោយ thmeythmey.com