COVID-19
ជាតិ
Covid-19៖ កម្ពុជានៅសល់អ្នកជំងឺតែ៣នាក់ប៉ុណ្ណោះ
27, Apr 2020 , 9:33 am        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ដឹកនាំសន្និសីទសារព័ត៌មានស្តីពីស្ថានភាព COVID-19 នៅកម្ពុជា​នាព្រឹកថ្ងៃទី២៧ ខែមេសា ។ ថតដោយ ប៉ាន់ បូនី
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ដឹកនាំសន្និសីទសារព័ត៌មានស្តីពីស្ថានភាព COVID-19 នៅកម្ពុជា​នាព្រឹកថ្ងៃទី២៧ ខែមេសា ។ ថតដោយ ប៉ាន់ បូនី
ដោយ: ថ្មីៗ
ភ្នំពេញ៖ កម្ពុជានៅសល់អ្នកផ្ទុកជំងឺកូវីដ-១៩  តែ៣នាក់តៀតប៉ុណ្ណោះដែលកំពុងព្យាបាលនៅមន្ទីរពេទ្យ  គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមេសានេះ។ លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ បានថ្លែងដូច្នេះនៅក្នុងសន្នីសីទកាសែតស្តីពីវឌ្ឍនភាពជំងឺកូវីដ-19 នៅថ្ងៃនេះ។ អ្នកដែលជាសះស្បើយសរុបមានចំនួន ១១៩ នាក់ ក្នុងចំណោមអ្នកផ្ទុកសរុប​១២២នាក់ ឬស្មើនឹង៩៧.៥៤ភាគរយ។



នៅថ្ងៃនេះលោក ម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល​ បានប្រកាស​ថា មានអ្នកជាសះស្បើយ២នាក់បន្ថែមទៀត គឺប្តីប្រពន្ធបារាំងនៅទួលទំពូង។ ចំនួននេះធ្វើឲ្យអ្នកសះស្បើយ​សរុប កើនដល់១១៩នាក់ ពោលគឺមានអ្នកជំងឺតែ៣នាក់ទៀតប៉ុណ្ណោះ ដែលកំពុងនៅសម្រាក​ព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះស្ត្រី១នាក់ និងបុរស២នាក់។ គិតត្រឹម​ថ្ងៃទី២៧ ខែមេសានេះ គឺមានរយៈពេល​១៥ថ្ងៃហើយ ដែលកម្ពុជារកមិនឃើញមានករណីថ្មីនៃជំងឺកូវីដ-១៩។ 

អ្នកជាសះស្បើយសរុបមាន ជនជាតិចិន៣នាក់, អង់គ្លេស៥នាក់,​អាមេរិកាំង២នាក់,បែលហ្សិក១នាក់, បារាំង៤០នាក់,កាណាដា២នាក់,ម៉ាឡេស៊ី១៣នាក់,ឥណ្ឌូណេស៊ី២នាក់,វៀតណាម៣នាក់ និងជនជាតិខ្មែរ ៤៨នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com