COVID-19
ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាសថា ច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន ស្របនឹងរដ្ឋធម្មនុញ្ញ
27, Apr 2020 , 11:50 am        
រូបភាព
លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដឹកនាំកិច្ចប្រជុំពិនិត្យពីធម្មនុញ្ញភាពលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ (រូបពីក្រុមប្រឹក្សាធម្មនុញ្ញ)

ក្រុមប្រឹក្សាធម្មនុញ្ញ បានអនុម័តជាឯកច្ឆនថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន «គឺស្របនឹងរដ្ឋធម្មនុញ្ញ»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញ អំពីទ្ធផលនៃកិច្ចប្រជុំពិនិត្យសេចក្តីព្រាងច្បាប់នេះ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។

ក្រោយក្រុមប្រឹក្សាធម្មនុញ្ញ ឯកភាពហើយ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នឹងត្រូវថ្វាយទៅព្រះមហាក្សត្រ ដើម្បីសុំទ្រង់ ឡាយព្រះហស្តប្រកាសឲ្យប្រើប្រាស់។ សេចក្តីព្រាងច្បាប់នេះ មាន៥ជំពួកនិង១២មាត្រា៕

អត្ថបទទាក់ទង
 
Tag:
 COVID-19
  ច្បាប់ដាក់ប្រទេសក្នុងភាពអាសន្ន
© រក្សាសិទ្ធិដោយ thmeythmey.com