អត្ថបទពាណិជ្ជកម្ម
V19 ជិត​ចេញលក់​ហើយ​! មក​ដឹង​ចំណុច​ពិសេសៗ​ខ្លះ​របស់ V19 សិន​
27, Apr 2020 , 2:36 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល នៃ​ជំងឺ​ផ្លូវដង្ហើម​ថ្មី​នេះ យើង​សង្កេតឃើញថា ការលក់ និង​ការផ្សព្វផ្សាយ​នានា របស់​ទីផ្សារ​ទូរស័ព្ទ​ក្នុងប្រទេស​កម្ពុជា និង​ទីផ្សារ​ក្នុង​តំបន់ មានការ​ថមថយ​មួយកម្រិត​ផងដែរ​។ តែ​ទោះយ៉ាងណា ការលេចឡើង​នូវ​ម៉ូ​ឌែ​ល​ថ្មីៗ របស់​ក្រុមហ៊ុនទូរស័ព្ទ​នានា ហាក់​មិន​ថមថយ​ឡើង​យ​។ ក្នុងថ្ងៃនេះ​ផ្ទាល់​តែម្តង ក្រុមហ៊ុន vivo ប្រចាំ​ប្រទេស​កម្ពុជា បាន​ជូនដំណឹង​មក​ឲ្យ​បានដឹងថា ក្រុមហ៊ុន vivo នឹង​បង្ហាញ​រូបរាង​ជា​ផ្លូវការ របស់ V19 ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ ទោះយ៉ាងណា ព័ត៌មាន​លម្អិត​អំពី​តម្លៃ និង Spec មិនត្រូវ​បានបង្ហាញ​ឲ្យ​ដឹង​នៅឡើយ ដោយ​ក្រុមហ៊ុន នឹង​បង្ហើប​ម្ដង​បន្តិចៗ និង​ទៅតាម​ផែនការ ដែល​បានរៀបចំ​។​

​ក្រុមហ៊ុន vivo ប្រចាំ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹងថា V19 ជា​ប្រភេទ​ទូរស័ព្ទ ដែលមាន​បច្ចេកវិទ្យា​ឈានមុខ​គេ លើ​សឹងតែ​គ្រប់​សមត្ថភាព ជាពិសេស ក្រុមហ៊ុន​បាន​យកចិត្តទុកដាក់​ជាខ្លាំង ចំពោះ​កាមេរ៉ា​ទាំង​ខាងមុខ និង​ខាងក្រោយ​។ ក្រុមហ៊ុន​បាន​បង្ហើប​ឲ្យ​ដឹង​ជាមុន​ថា មុខងារ​ពិសេស របស់​ម៉ូ​ដែល​ចុងក្រោយ ក្នុង​ត្រកូល V នេះ មានដូចជា អេក្រង់ Super AMOLED FHD Plus រចនាបថ​ពិសេស និង​មុខងារ​ពិសេស​មួយចំនួន (​ក្រុមហ៊ុន​សុំ​បង្ហាញ​ប្រាប់​តែ​ប៉ុន្មាន​ចំណុច​ប៉ុណ្ណោះ​សិន​) ដូចជា​៖
 
1.​ ​Super Night Selfie លែង​ខ្លាច​ពេល​រាត្រី​ទៀតហើយ​! ៖ ថត​យក​រូបភាព​ស្រស់​ស្អាត​នៃ​រាត្រីកាល ដោយ​លែងមាន​កង្វល់ ព្រោះ​យើង​ប្រើប្រាស់ AI Night Selfie ដ៏​ពិសេស និង​សមីការ Face Beauty ថ្មី​។ ចាប់តាំងពី​ជើងមេឃ នៃ​ទីក្រុង​នាពេល​រាត្រី រហូតដល់​តារា​នាពេល​រាត្រី​នៅ​ជនបទ សែ​ល​ហ្វី​ថត​ជាមួយ V19 នឹង​ផ្តល់ជូន​លោកអ្នក នូវ​បទពិសោធន៍​ដែលមាន​ម្ដង​ក្នុង​មួយជីវិត​។​
2.​ ​Super Night Portrait រូបភាព​ច្បាស់​នៅពេល​រាត្រី ៖ V19 ផ្ដល់នូវ​បច្ចេកវិទ្យា AI ដែល​នឹង​ជួយ​កែលម្អ​រូបភាព​ពេលយប់​របស់លោក​អ្នក ឲ្យ​ច្បាស់ និង​មាន​ពន្លឺ​គ្រប់គ្រាន់​។ នេះ​អាចទៅរួច ដោយសារ​យើង​ប្រើ​នូវ​បច្ចេកវិទ្យា​ពិសេស​មួយ ដែល​ចាប់យក​រូបភាព​មាន​ពន្លឺ​ផ្សេងៗ​គ្នា ហើយ​យកមក​បញ្ចូល​ជា​រូបភាព​ចុងក្រោយ​តែមួយ​។ ដូច្នេះហើយ​ទើប​រូបភាព​ដែល​ចាប់​ដោយ V19 មាន​លក្ខណៈ​ច្បាស់​ជាងគេ​។ នៅពេល​កាមេរ៉ា​ផ្សេង​ខ្លាច​ពេលយប់ V19 នឹង​ចែងចាំង​ជានិច្ច​នាពេល​រាត្រី​។​
3.​ ​Selfie Soft Light Band បំភ្លឺ​សម្រស់​របស់​លោ​​ក​អ្នក ៖ ធ្វើ​ឲ្យ​រូបភាព​លោកអ្នក​ថត​ចេញមក ស្អាត​ដូច​រូបភាព​ថត​នៅក្នុង​ស្ទូ​ឌី​យោ​ពិតៗ​! មាន Live Preview ពេល​កំពុង​ថត​។​
4.​ ​ថត​វីដេអូ​ជាមួយ​កាមេរ៉ា​មុខ មាន​លំនឹង​ឥតខ្ចោះ ជំនាន់​ថ្មី​នៃ​លំនឹង​វីដេអូ​សែ​ល​ហ្វី ៖ នេះ​ជា​បច្ចេកវិទ្យា​ថ្មី ដែល​យើង​អាច​ផ្ដល់ជូន​លោកអ្នក​។ ទូរស័ព្ទ​ផ្សេង​មាន​លំនឹង​វីដេអូ សម្រាប់​កាមេរ៉ា​ក្រោយ តែ​សម្រាប់ V19 វិញ យើង​ផ្ដល់ជូន​នូវ​លំនឹង​វីដេអូ​ដ៏​ឥតខ្ចោះ សម្រាប់​កាមេរ៉ា​ង​សែ​ល​ហ្វី​ផងដែរ​។ បច្ចេកវិទ្យា gyroscope របស់​យើង នឹង​លេប​យក​រំ​ញ័រ​ទាំងឡាយ ដែល​កើតមាន ខណៈដែល​បច្ចេកវិទ្យា EIS ជា​អ្នកកែលម្អ​រូបភាព ឲ្យ​មាន​ភាពស្មើគ្នា​។​
5.​ ​Art Portrait Video ក្លាយជា vlogger សម័យ​ទំនើប ៖ ក្លាយជា vlogger សម័យ​ទំនើប ដោយសារ​ការប្រើប្រាស់​នូ​វ​បច្ចេកវិទ្យា Art Video របស់​យើង ដែល​ជួយ​ផ្ដាច់​រូបភាព​ខាងមុខ ចេញពី​រូបភាព​ខាងក្រោយ ធ្វើឱ្យ​ការដាក់ Effect សម្រាប់​វីដេអូ​មានការ​ងាយស្រួល​។​
6.​ ​Ultra-Stable Video វីដេអូ​ដែលមាន​លំនឹង​បំផុត​លើ​ពិភពលោក​៖ វីដេអូ​ដែល​ថត​ជាមួយ V19 នឹង​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា EIS ដែល​នឹង​ជួយ​ធ្វើ​ឲ្យ​រូបភាព ដែល​លោកអ្នក​ថត​នៅ​ខាងក្រៅ​ផ្ទះ មាន​លក្ខណៈ​នឹង ស្មើ​។ ដែល​នេះ ពុំទាន់​មាន​កាមេរ៉ា​ផ្សេង​ណា អាចធ្វើ​បានឡើយ​។​
 
​ចំពោះ​ព័ត៌មាន​លម្អិត​យ៉ាងណា ជាពិសេស​សម្រាប់​អ្នក​ដែល​គាំទ្រ​ម៉ូ​ឌែ​ល​ត្រកូល V សូម​ចូលទៅក្នុង​ផេ​ក​ផ្លូវការ របស់ vivo ផ្ទាល់ ដើម្បី​បាន​ជ្រាប​ព័ត៌មាន​ថ្មីៗ មុនគេ​អំពី V19៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com