ជាតិ
វីដេអូ
បញ្ហាកូវីដ-១៩ មិនអាចផ្អាកការថតភាពយន្ត តែម្ចាស់ផលិតកម្មសាងទំនុកចិត្តក្រុមការងារនិងតួសម្ដែង
× ភ្នំពេញ៖ ជំងឺកូវីដ-១៩ បានធ្វើឱ្យអាជីវកម្មជាច្រើនជួបបញ្ហា ដោយខ្លះត្រូវផ្អាកបណ្ដោះអាសន្ន និងខ្លះទៀតនៅតែបន្តដោយប្រុងប្រយ័ត្នខ្ពស់បំផុតពីការឆ្លងជំងឺកូវីដ-១៩ នេះ។ លោកស្រី ព្រុំ រដ្ឋា ម្ចាស់ផលិតកម្ម PR បានឱ្យដឹងថា អាជីវកម្មផលិតភាពយន្តរបស់លោកស្រី ក៏កំពុងប្រឈមនឹងបញ្ហាដោយសារជំងឺកូវីដ-១៩នេះដែរ ដោយត្រូវផ្លាស់ប្ដូរសាច់រឿងមួយចំនួន ព្រោះតួសម្ដែងមួយចំនួនមិនហ៊ានថត។ ទោះជាយ៉ាងណា ម្ចាស់ផលិតកម្ម PR រូបនេះ អះអាងថា ខ្លួនមិនអាចផ្អាកថតខ្សែភាពយន្តដែលកំពុងត្រៀមបញ្ចាំងលើទូរទស្សន៍បានឡើយ។ ប៉ុន្តែលោកស្រី បានសាងទំនុកចិត្តដល់ក្រុមការងារ និងតួសម្ដែង ដោយការពារនិងរក្សាអនាម័យយ៉ាងខ្ជាប់ខ្ជួនដូចជា ជ្រើសរើសកន្លែងសុវត្ថិភាពថត ពិនិត្យសុខភាពដល់បុគ្គលិក លាងសម្អាតដៃនៅពេលថតប៉ះដៃគ្នា និងបរិភោគអាហារដាច់ដោយឡែកពីគ្នាជាដើម។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាង នាយ យ៉ាន និងលោកស្រី ព្រុំ រដ្ឋា ម្ចាស់ផលិតកម្ម PR ដូចតទៅ៖
Tag:
ភាពយន្ត
នាយយ៉ានតាមដងផ្លូវ
កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com