COVID-19
ជាតិ
សេដ្ឋកិច្ច
អាមេរិកផ្តល់ជំនួយ១,៥លានដុល្លារទៀតដល់កម្ពុជា សម្រាប់ឆ្លើយតបនឹងកូវីដ-១៩
× ភ្នំពេញ៖ អាមេរិកបាន ផ្តល់ជំនួយបន្ថែមដល់កម្ពុជាចំនួន១,៥លានដុល្លារ ដើម្បីឆ្លើយតបនឹងជំងឺកូវីដ-១៩(COVID-19)។ បើតាមលោក W. Partrik Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ចាប់តាំងនៃការផ្ទុះមេរោគរាតត្បាតនេះមក អាមេរិកបានផ្តល់ជំនួយសរុបជាង៣,៥លានដុល្លារ តាមរយៈទីភ្នាក់ងារជំនួយអាមេរិកUSAID) ។
«ជំនួយរបស់យើង នឹងជួយប្រព័ន្ធសុខាភិបាលកម្ពុជា ក្នុងការតាមដានជំងឺកូវីដ-១៩ ព្យាបាលអ្នកជំងឺ និងការពារកុំឱ្យមានឆ្លងជំងឺនេះបន្ថែមទៀត»។ នេះជាប្រសាសន៍របស់លោក W. Partrik Murphy ក្នុងពិធីប្រគល់និងទទួលជំនួយនៅក្រសួងសុខាភិបាល កាលពីថ្ងៃទី២៧មេសា ដោយបន្តថា ការយកឈ្នះលើមេរោគនេះ គឺជាបញ្ហាប្រឈមជាសកល ប៉ុន្តែអាមរិកកំពុងធ្វើកិច្ចការ នៅក្នុងស្រុក និងបរទេស ដើម្បីបញ្ឈប់ការរាលនៃជំងឺនេះ។
បើតាមលោកឯកអគ្គរដ្ឋទូតរូបនេះ ការជួយកម្ពុជាក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩នេះ បានបន្តកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយូរអង្វែង រវាងប្រទេសទាំងពីរ ក្នុងផ្នែកសុខាភិបាល ។ លោកបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក មានប្រវត្តិដ៏យូរក្នុងការធ្វើការងាររួមគ្នា ជាដៃគូប្រកបដោយផលិតភាព និងប្រសិទ្ធភាព ក្នុងការពង្រឹងនូវប្រព័ន្ធសុខាភិបាល ដោះស្រោយនឹងជំងឺឆ្លងផ្សេងៗ នឹងលើកកម្ពស់សមិទ្ធផលសុខាភិបាលសម្របា់ប្រជាជនកម្ពុជា នៅក្នុងតំបន់ និងនៅលើពិភពលោក ផងដែរ។
តាមរយៈភាពជាដៃគូ ដែលកំពុងមានមកនេះ ក្នុងការសម្របសម្រួលជាមួយរដ្ឋាភិបាលកម្ពុជា ដៃគូសប្បុរសធម៌ និងអ្នកពាក់ព័ន្ធក្នុងស្រុក អាមេរិកបានជួយដល់ការគ្រប់គ្រងលើករណីជំងឺ ដើម្បីពង្រឹងការថែទាំអ្នកជំងឺ ហើយកាត់បន្ថយហានិភ័យនៃការរចម្លងទៅអ្នកដទៃ។ ដល់ការគ្រប់គ្រង និងការការពារកុំឱ្យមានការឆ្លង ដើម្បីការពារ និងគ្រប់គ្រងការឆ្លងនៅតាមកន្លែងថែទាំសុខភាព។ ការពង្រឹងផ្នែកមន្ទីរពិសោធន៍ ដើម្បីត្រៀមរៀបចំសម្រាប់ការធ្វើតេស្តរកមេរោគកូវីដ-១៩ ជាទ្រង់ទ្រាយធំ។
អាមេរិកជួយដល់ ការត្រួតពិនិត្យសុខភាពសាធារណៈនៅតាមច្រកចេញចូល ដើម្បីជួយកម្ពុជាក្នុងការអនុវត្តផែនការសម្រាប់គ្រាអាសន្ន ក្នុងការត្រួតពិនិត្យមនុស្សមកដល់តាមច្រកផ្សេងៗនៃប្រទេស ដូចជាអាកាសយានដ្ឋាន និងព្រំដែនគោក។ ការស៊ើបអង្កេត និងការឆ្លើយតបរហ័ស ដើម្បីពង្រឹកការស្វែងរកឃើញករណី ព្រមទាំងការផ្តល់បណ្តុះបណ្តាល និងការគាំទ្រសម្រាប់ក្រុមឆ្លើយតបរហ័ស ក្នុងការស៊ើបអង្កេតករណីជំងឺ ហើយតាមរកអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលនៃជំងឺកូវីដ-១៩នេះ។
កន្លងមកកម្ពុជា ស្ថានទូតអាមេរិក បានផ្តល់ជំនួយផ្នែកសុខាភិបាល តាមរយៈក្រុមអន្តរទីភ្នាក់ងារដែលមានទីភ្នាក់ថារផ្តល់ជំនួយអាមេរិក(USDID), មជ្ឈមណ្ឌលគ្រប់គ្រងហានិភ័យ និងបង្ការជំងឺ(US.CDC), វិទ្យាស្ថានជាតិសុខាភាព(NIH), អង្គភាពស្រាវជ្រាវសុខាភិបាលនៃកងទ័ពជើងទឹកអាមេរិក(NANRU-2) ក្រសួងការបរទេសអាមេរិក និងអង្គការដទៃទៀត។ ក្រៅពីនេះ ជំនួយរបស់អាមេរិកលើផ្នែកសុខាភិបាលកម្ពូជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ របេង គ្រុនចាញ់ លើកកម្ពស់សុខភាពមាតា និងទារក ហើយពង្រឹងប្រព័ន្ធសុខាភិបាលជារួម៕
© រក្សាសិទ្ធិដោយ thmeythmey.com