ពីនេះ ពីនោះ
រូបត្លុក
កូវីដ-១៩៖ ប្រយ័ត្ន វិបត្តិសុខភាព ក្លាយទៅជាវិបត្តិអប់រំ!
× អាណាព្យាបាលមួយចំនួន និងម្ចាស់សាលាឯកជនមួយចំនួននៅកម្ពុជា បាន និងកំពុងប្រឈមមុខដាក់គ្នាក្នុងបរិបទវិបត្តិកូវីដ-១៩។ រឿងរ៉ាវកើតឡើង បន្ទាប់ពីសាលាបិទទ្វារ និងការដាក់ឲ្យដំណើរការ ការសិក្សាពីចម្ងាយ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ ការសិក្សាអនឡាញ ត្រូវបានបដិសេធបង់ថ្លៃពេញដោយឪពុកម្តាយ។ អាណាព្យាបាល ចង់បង់តម្លៃសិក្សាតែ៥០%។ សុធីរ និងសំណាង ក៏បាន និងកំពុងតាមដានរឿងរ៉ាវនេះដែរ។
សុធីរ៖ អា សំណាង! តើអាណាព្យាបាល និងម្ចាស់សាលាឯកជនដោះស្រាយគ្នារួចរាល់ហើយឬនៅ រឿងបង់ថ្លៃសាលានោះ?
សំណាង៖ បើតាមអញស្តាប់ទៅដូចជានៅទេ។
សុធីរ៖ អ៊ីចឹងមិនពិបាកហើយ ហើយកូនសិស្សមិនបានរៀនត្រឹមត្រូវទេ?
សំណាង៖ អញបារម្ភខ្លាចតែវិបត្តិសុខភាពកូវីដ-១៩នេះ កំពុងតែរុញច្រានឲ្យក្លាយទៅជាវិបត្តិអប់រំទេ ព្រោះកន្លងមកវិបត្តិសុខភាពនេះ បានរុញច្រានឲ្យក្លាយទៅជាវិបត្តិសេដ្ឋកិច្ចរួចទៅហើយ។
សុធីរ៖ អ្ហែងចង់ថាម៉េចអ្ហា វិបត្តិអប់រំ?
សំណាង៖ អញខ្លាចក្មេងអត់បានរៀន ដោយសារតែជម្លោះរវាងម្ចាស់សាលា និងអាណាព្យាបាលហ្នឹង។ អត់បានរៀន គឺអត់ចេះ។ អត់ចេះ គឺគុណភាពអប់រំធ្លាក់ចុះ។ គុណភាពធនធានមនុស្សធ្លាក់ ផលិតភាពការងារនាពេលអនាគតថយចុះ ហើយពេលនោះ កំណើនសេដ្ឋកិច្ចក៏កើនមិនច្រើនដែរ។ សរុបសេចក្តីមកវិញ វិបត្តិអប់រំ គឺជាវិបត្តិដែលរុញឲ្យគុណភាពវិស័យអប់រំធ្លាក់ចុះ ដោយសារកូវីដ-១៩ ហើយរឿងនេះមិនកើតឡើងទេ នៅប្រទេសគេ។ ដូច្នេះ កម្ពុជាគួរចៀសវាងឲ្យខាងតែបាន វិបត្តិអប់រំ ដែលអាចបង្កឡើងដោយវិបត្តិសុខភាពកូវីដ-១៩នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com