ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០៖ ជាធម្មតា មុននឹងលោកអ្នកសម្រេចចិត្ត ជ្រើសរើសកំពូលស្មាតហ្វូនក្នុងចិត្ត និងត្រូវតាមតម្រូវការដែលខ្លួនចង់បាន យកមកប្រើ គឺត្រូវតែដឹងពីលក្ខណៈសម្បតិ្ត និងចំណុចពិសេសៗ ឱ្យបានលម្អិត ដើម្បីប្រាកដថា លោកអ្នកនឹងមិនខកបំណង បន្ទាប់ពីទិញយកមកប្រើ! ពិតមែនទេ?
ត្រូវគ្នាហើយអ៊ីចឹង…! ថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង នឹងបង្ហាញកំពូលលក្ខណៈសម្បត្តិលើកទី៣ បន្ថែមទៀត ដើម្បីឱ្យអតិថិជនទាំងអស់ យល់កាន់តែច្បាស់ ហើយកាន់តែមានទំនុកចិត្ត និងមានមោទកភាពបំផុត ក្នុងការទទួលបាននូវស្តេចកំពូលស្មាតហ្វូនដ៏ល្អឯក តែមួយគ្មានពីរ ក្នុងលោកនៃពិភពស្មាតហ្វូនប្រចាំឆ្នាំ២០២០នេះ យកទៅប្រើប្រាស់។
ចង់ដឹងច្បាស់ពីលក្ខណៈសម្បតិ្តពិសេស ដែលបានបំពាក់នៅលើស្តេចកំពូលស្មាតហ្វូន Samsung Galaxy S20 Ultra & Samsung មានអ្វីខ្លះនោះ សូមមកមើលឥឡូវនេះទាំងអស់គ្នា!
* ថតរូបពេលយប់ ឬទីងងឹតច្បាស់ល្អផ្តាច់គេ NIGHT MODE (BRIGHT NIGHT)
- សមត្ថភាពនៃការថតពេលយប់ដ៏ខ្លាំងគ្មានគូប្រៀប!
- បង្កើនកម្រិតពន្លឺ និងពណ៌បានត្រឹមត្រូវល្អឥតខ្ចោះ ធ្វើឱ្យរូបកាន់តែច្បាស់ស្អាតបំផុតលើសពីការស្មាន!
- កាត់បន្ថយ Noise (ស្នាមអុជ) និងព្រាលបានដាច់ខ្លាំង!
* កំពូលមុខងាររក្សាលំនឹងពេលថតវីដេអូ (SUPER STEADY)
- រក្សាលំនឹងក្នុងការថតវីដេអូបានកម្រិតខ្ពស់បំផុត និងច្បាស់ល្អបំផុត!
- កាត់បន្ថយព្រាលដោយសាររំញ័រដៃ កំឡុងការថតវីដេអូពេលយប់ ទោះជាមានពន្លឺតិចក៏ដោយ!
* ប្រភេទហ្គេមអី ក៏គ្មានបញ្ហា Smooth in Gaming (120 fps)
- ជាមួយនឹងទំហំ Ram និងល្បឿ Octa Core Exynos 990 ទោះជាហ្គេមប្រភេទណា មានក្រាហ្វិកខ្ពស់ប៉ុនណា ក៏នៅតែអាចរត់បានដោយរលូនឥតខ្ចោះ 120 Frame Per Second
* បច្ចេកវិទ្យាបំពាក់ស៊ីមអេឡិចត្រូនិក (e-Sim)
- មានជម្រើសច្រើនសម្រាប់អ្នកប្រើប្រាស់! លោកអ្នកអាចប្រើ Nano SIM Card ទាំង 2 ក៏បាន ឬប្រើ Nano SIM 1 + e-SIM ដោយអាចឱ្យយើងបន្ថែមមេម៉ូរីបានផងដែរ)!
យ៉ាងម៉េចដែរប៉ុនហ្នឹង…? ដូច្នេះកុំនៅបង្អង់យូរទៀតអី…! ប្រញាប់ទិញឥឡូវនេះ ភ្លាមទៅ! សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញធ្វើការសាកសួរដោយផ្ទាល់ នៅតាមហាងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏ទំនាក់ទំនងសេវាបម្រើអតិថិជនរបស់យើង តាមរយៈលេខទូរស័ព្ទ៖ 1800-203232៕
(អត្ថបទពាណិជ្ជកម្ម)