ពីនេះ ពីនោះ
ឆៀក មានន័យថា «​ពិនិត្យមើល​»
29, Apr 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​នៅពេលដែល​នគរបាល​ចរាចរណ៍​ប្រកាស​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​រួមមាន​ទាំង​ការពិនិត្យ​បច្ចេកទេស​យានយន្ត ម្ចាស់​រថយន្ត​ធុន​តូច​ស្រាល និង​ធុន​ធ្ងន់​បាននាំគ្នា​សម្រុក​យក​យានយន្ត​ទៅ​ឆៀក​។

 
​ឆៀក ថ្នាក់​ពាក្យ​ជា​កិរិយាសព្ទ ដែល​មានន័យថា ពិនិត្យមើល​, ត្រួតត្រា​មើល​ឱ្យដឹងថា របស់​នោះ ត្រឹមត្រូវ តាម​បញ្ញត្តិ​ឬទេ​។ នេះ​បើ​យោងតាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត ដែល​បានផ្តល់​ឧទាហរណ៍ ផងដែរ ដោយ​ប្រើពាក្យ​ឆៀក​នេះ ដូចជា​៖ ឆៀករថយន្ត​, យក​រទេះ​ទៅ​ឆៀក​។​
 
​ពាក្យ «​ឆៀក​» ទំនង​ជាមាន​ទំនាក់ទំនង​ជាមួយ​ពាក្យ​ឆែកឆេរ ទើប​វចនានុក្រម​ដដែល​បាន​ណែនាំ​ឱ្យ​យើង​មើល​ពាក្យ ឆែកឆេរ ផងដែរ ដែលជា​ពាក្យ​ក្លាយ​មកពី​ពាក្យ​បារាំង «Chercher» ដែលមាន​ន័យ​ជា​ខ្មែរ​ថា «​រក​»​។​
 
​បើតាម​ការពន្យល់​រប​ស់ស​ម្តេច​សង្ឃ គេ​អាច​និយាយថា ប៉ូលិស​ឆែក​កាត​។ តែ​ពេលខ្លះ​ក៏​គេ​និយាយថា ប៉ូលិស​ឆៀក​កាត​ដែរ​។ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com