ជាតិ
រកឃើញ​សំបុក​សត្វ​ទ​ន្ទ្រី​តធំ​នៅ​កម្ពុជា ដែល​បាន​ផ្លាស់​ទី​ជាង​៨​ពាន់​គីឡូម៉ែត្រ ពី​អូស្ត្រាលី​
28, Apr 2020 , 5:11 pm        
រូបភាព
រូបភាពពីឧទ្យានុរក្សតំបន់ការពារទេសភាព និងផ្សព្វផ្សាយនៅទំព័រហ្វេសប៊ុកអង្គការ BirdLife កម្ពុជា
រូបភាពពីឧទ្យានុរក្សតំបន់ការពារទេសភាព និងផ្សព្វផ្សាយនៅទំព័រហ្វេសប៊ុកអង្គការ BirdLife កម្ពុជា
ដោយ:
​ភ្នំពេញ​៖ ឧ​ទ្យា​នុ​រក្ស​នៅ​តំបន់ការពារទេសភាព កាលពី​ថ្ងៃទី​២៧ មេសា បាន​ប្រទះឃើញ​សំបុក​របស់​សត្វ​ទ​ន្ទ្រីត​ធំ​មួយ នៅ​ដីសណ្ត​ទន្លេមេគង្គ​ក្រោម​ប្រទេស​កម្ពុជា​។ បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​អង្គការ BirdLife  កម្ពុជា  សត្វ​ទ​ន្ទ្រីត​ធំ​នេះ បាន​បម្លាស់​ទី​ក្នុង​ចម្ងាយ​ជាង​៨,០០០​គីឡូម៉ែត្រ ចេញពី​ទីតាំង​ដែល​រក​ចំណី​នៅ​រដូវ​មិន​បន្ត​ពូជ ក្នុងប្រទេស​អូស្ត្រាលី មកកាន់​តំបន់​ពង​កូន​ក្នុងប្រទេស​កម្ពុជា និង​នៅក្នុង​ប្រទេស​ឥណ្ឌា​ភាគ​ខាងលិច​។

 
​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​សន្និដ្ឋានថា សំបុក​សត្វ​ដែល​ប្រទះឃើញ​នៅ​នេះ ប្រហែលជា​សត្វ ដែល​ស្ថិតនៅក្នុង​ក្រុម​សត្វ​ចំនួន​២ (​មានឈ្មោះ​ដែល​ដាក់ឱ្យ​ថា SHE និង​SEC) ដែល​ត្រូវ​អ្នកសិក្សា​អូស្ត្រាលី​ដាក់​ឧបករណ៍​បញ្ជូន​សារ ហើយ​សត្វ​ទាំង​២​នេះ ត្រូវបាន​កត់ត្រា​ថា​បាន​ត្រឡប់​ទៅរក​ចំណី នៅក្នុង​ប្រទេស​អូស្ត្រាលី វិញ​ហើយ ក្រោយ​ចាក​ចេញពី​ទីតាំង​ពង​កូន​នៅ​កម្ពុជា កាលពីពេល​កន្លងទៅ​។ នេះ​បើតាម​ការផ្សាយ​របស់​អង្គការ BirdLife  កម្ពុជា ៕

Tag:
 សត្វ​ទេស​ន្ត​ប្រវេសន៍​
 ​ទ​ន្ទ្រី​ធំ​
 ​ឧ​ទ្យា​នុ​រក្ស​
© រក្សាសិទ្ធិដោយ thmeythmey.com