COVID-19
ONE Championship
កីឡាជាតិ
ជាតិ
កីឡាករ​គុន​ចម្រុះ​អន្តរជាតិ​បង្ហាញ​ពី​ភាព​វិជ្ជមាន​ទោះ​មិនបាន​ហ្វឹកហាត់​ដិតដល់​
29, Apr 2020 , 8:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
​វា​មិន​ងាយស្រួល​ឡើយ​អំឡុងពេល​សម្រាក​ដោយសា​រ​ជំងឺ COVID-19 ប៉ុន្តែ​តារា​ប្រចាំ​សង្វៀន ONE Championship នៅតែ​គិត​វិជ្ជមាន​ក្នុងពេល​ដ៏​លំបាក​នេះ​។ រដ្ឋាភិបាល​ជាច្រើន​តម្រូវ​ឲ្យ​ប្រជាជន​បន្ត​ស្នាក់​នៅផ្ទះ​ដើម្បី​គេចផុត​ពី COVID-19 និង​បង្ការ​កុំ​ឲ្យ​ឆ្លង​ត​គ្នាច្រើន​។ តារា​មានឈ្មោះ​បោះ​សំឡេង​នៅ​ប្រចាំ​សង្វៀន ONE រំពឹងថា​រូបគេ​នៅ​រក្សា​កម្លាំង​បានល្អ និង​មាន​ផល​វិជ្ជមាន​ជាច្រើន​។ ទោះ​ពួកគេ​ស្នាក់នៅ​ជាមួយ​គ្រួសារ និង ជួយ​គ្នា​លើ​កិច្ចការ​ផ្ទះ ក៏​ពួកគេ​មាន​វិធី​ដើម្បី​ធ្វើការ​ផ្ទាល់ខ្លួន ពោលគឺ​មិន​ភ្លេចខ្លួន​ក្នុងនាម​ជា​កីឡាករ​។



Rodtang Jitmuangnon 
 
«​ខ្ញុំ​នៅតែមាន​សុខភាព​ល្អ និង​កម្លាំង​នៅ​ដដែល​។ ខ្ញុំ​មាន​ឪពុកម្ដាយ​ចាស់ និង មាន​ជំងឺ  និង​មាន​បងប្អូន​បង្កើត​ដល់​១០ នាក់ ដែល​ខ្ញុំ​ត្រូវតែ​ជួយ​ពួកគេ​។ អំឡុង​ពេលនេះ ពួកគេ​ស្ថិតនៅក្នុង​ភាពលំបាក ព្រោះ​អត់​មានការ​ងារ​ធ្វើ និង​ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​។ ខ្ញុំ​ជា​មនុស្ស​ម្នាក់​គត់​ដែល​អាចជួយ​ពួកគេ​។ ខ្ញុំ​សប្បាយចិត្ត​ពេល​ឃើញ​គ្រួសារ​របស់ខ្ញុំ​សប្បាយចិត្ត​ដែរ​»​។ 
 
Keanu Subba
 
«​វា​ពិតជា​លំបាក​នាពេលនេះ​។ យើង​ស្ថិតនៅក្នុង​ច្បាប់​តឹងរ៉ឹង ប៉ុន្តែ ខ្ញុំ​ជា​កីឡាករ ដូច្នេះ​ខ្ញុំ​នៅតែ​ហ្វឹកហាត់​យ៉ាងហោច ៣ ឬ ៤ ដង ក្នុង​មួយថ្ងៃ និង​ធ្វើខ្លួន​ឲ្យ​រវល់ ហើយ​ខ្ញុំ​ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសា​ដើម្បី​ត្រលប់​មកវិញ​។  វា​ជា​គោលដៅ​បន្តការងារ​របស់ខ្ញុំ​។  ខ្ញុំ​ចង់​ក្លាយជា​ជើងឯក​ពិភពលោក​World Champion​។ ដូច្នេះ​វា​បាន​ជំរុញ​ទឹកចិត្ត​របស់ខ្ញុំ​។ ពេល​ខ្ញុំ​បាក់ជើង វា​ពិតជា​ឈឺចាប់​យូរណាស់​។ ប៉ុន្តែ​គោលដៅ​របស់ខ្ញុំ​គឺ​ត្រលប់​មកវិញ​។ ហើយ​ការប្រកួត​ជា​អ្វីៗ​គ្រប់យ៉ាង​របស់ខ្ញុំ​»​។ 
 
Yoshihiro Akiyama
 
«​ដើម្បី​ទទួលបាន​ប្រយោជន៍​ពី​ពេល​ដ៏​លំបាក​នេះ ខ្ញុំ​ត្រូវតែ​ធ្វើ​រឿង​ប្លែកៗ ខ្ញុំ​មិនអាច​ធ្វើ​រឿង​ធម្មតា​ទេ​។ ឧទាហរណ៍​៖ ត្រូវ​អាន​សៀវភៅ រៀនសូត្រ ស្រាវជ្រាវ  និង​ស្វែងរក​សម្ភារ​ហាត់​ដើម្បី​បង្កើន​ជំនាញ​ថ្មីៗ​។ ដូចគ្នានេះ ខ្ញុំ​ក៏​ព្យាយាម​បង្វឹក​ជំនាញ​ខ្ញុំ​ឲ្យ​ល្អ​ឡើង​តាម​វីដេអូ និង លេង​ហ្គេម​អន​ឡាញ​។ ខ្ញុំ​ស្រមៃ​ថា ខ្ញុំ​ឈានដល់​កម្រិត​ថ្មី​មួយទៀត​ពេល COVID-19 ផុតរលត់​ទៅ​»​។ 

Leandro Ataides 
 
«​សម្រាប់​អ្នក​ហាត់​និង​ប្រកួត វា​ពិតជា​យ៉ាប់​ណាស់ យើង​ត្រូវការ​ដៃគូ​ដើម្បី​ហាត់​ជាមួយគ្នា​។ ប៉ុន្តែ ខ្ញុំ​ត្រូវតែ​គិត​វិជ្ជមាន ហើយ​ខ្ញុំ​ហ្វឹកហាត់​ជា​មួយគូ​ដណ្ដឹង​របស់ខ្ញុំ​។ យើង​ហាត់​ជាមួយគ្នា​រាល់ថ្ងៃ​។ គូ​ដណ្ដឹង​របស់ខ្ញុំ​បីដូច​ជា​អ្នក​ហាត់​ប្រដាល់​ជំនាន់​ចាស់​ហើយ គាត់​បង្ហាត់​ខ្ញុំ​ឲ្យ​ធ្វើ យូ​ហ្គា និង បង្ខំ​ខ្ញុំ​ឲ្យ​ហាត់​វា​។ វា​លំបាក​បន្តិច​សម្រាប់​អ្នក​មាឌធំ​ដូច​ខ្ញុំ​។ គ្រួសារ​របស់ខ្ញុំ​ក៏​ជំរុញ​ឲ្យ​ខ្ញុំ​ធ្វើ​រឿង​វិជ្ជមាន​ជាច្រើន​ដែរ​។ យ៉ាងណាក្ដី​យើង​មិន​ភ្លេច​លាងដៃ និង​អនាម័យ​ដែរ​។ ពេលខ្លះ​យើង​ក៏​លេង​ហ្គេម​អន​ឡាញ​។ ខ្ញុំ​សង្ឃឹមថា​មេរោគ​នេះ​នឹង​ចប់​ឆាប់ៗ​»​។ 

Thanh Le
 
«​ខ្ញុំ​គិតថា​គ្រួសារ​របស់ខ្ញុំ​មានគំនិត​វិជ្ជមាន​ក្នុងការ​រស់នៅ​តាំងពីដើម​។ យ៉ាង​ក្ដី​ពួកយើង​តែងតែ​ជជែក​អំពី​ផែនការ​រយៈពេល​ខ្លី និង​វែង ហើយក៏​ផ្ដល់​ឲ្យ​ពួកយើង​ផ្ដោតអារម្មណ៍​ខ្លាំង​ផងដែរ​។  ពេល​អ្នកជា​មនុស្ស​វិជ្ជមាន គឺ​អ្នក​ទុក​រឿង​អវិជ្ជមាន​នៅក្រៅ​ខ្លួន​»​។ 
 
Amir Khan 
 
«​ខ្ញុំ​ដាក់​កំហិត​ខ្លួនឯង​រយៈពេល​៧៥ ថ្ងៃ​។ ដូច្នេះ​ក្នុង ៧៥​ថ្ងៃ ត្រូវ​ហ្វឹកហាត់​២​ដង​ក្នុង​មួយថ្ងៃ ដូចជា ហាត់ប្រាណ ៤៥ នាទី​នៅ​បន្ទប់ និង​នៅ​ខាងក្រៅ ហើយ​បន្ទាប់​ទៀត​គឺ​តម​អាហារ​។ ខ្ញុំ​ធ្វើ​រឿងនេះ​ព្រោះ​ខ្ញុំ​ឮ​ការផ្សាយ​របស់​ពិធីករ Andy Frisella ហើយ​ខ្ញុំ​ក៏​ចាប់អារម្មណ៍​រឿងនេះ​។ វា​នឹង​តេស្ត​ខ្ញុំ​អំពី​ការគិត និង ការ​ប្រជែង​សម្រាប់​ខ្លួនឯង​»​។ 
 
Reinier De Ridder 
 
«​ដោយស្មោះ​ត្រង់​ទៅ ខ្ញុំ​ធ្វើ​ឲ្យ​ខ្លួនឯង​រីករាយ​។  អ្វីដែល​ខ្ញុំ​ធ្វើ​គឺ ហាត់​វ៉ៃ ហាត់​យក​រាងកាយ ខណៈដែល​ក្លិប​ប្រដាល់​ត្រូវបាន​បិទ​។ ខ្ញុំ​ហាត់​នៅផ្ទះ​។ ពេលខ្លះ​ក៏បាន​មើលថែ​កូន​ផង​។ វា​មិនសូវ​ល្អ ប៉ុន្តែ​យើង​ត្រូវ​គ្រប់គ្រង​ខ្លួន​ឲ្យ​បានល្អ​»​។ 
 
Troy Worthen
 
«​ខ្ញុំ​មិន​ចង់​ឲ្យ​បញ្ហា​យកឈ្នះ​ខ្ញុំ​ទេ​។ ខ្ញុំ​ត្រូវ​ប្រកួតប្រជែង​ខ្លួនឯង និង ការរស់នៅ​ទោះ​មាន COVID-19​។ វា​មិនបាន​បញ្ចប់​ការចង់បាន​របស់ Troy Worthen នោះឡើយ​។ ខ្ញុំ​ធ្វើ​ឲ្យ​ខ្លួនឯង​កាន់តែ​ល្អ និង​ជួយ​អ្នកដទៃ​តាមតែ​អាចធ្វើ​បាន​។ ពេលខ្លះ​ខ្ញុំ​ចេញទៅ​ចែកចាយ​អាហារ និង​ជួយ​អ្នក​ដែល​អត់ឃ្លាន​»​។ 
 
Eko Roni Saputra
 
«​នៅទីនេះ​សិង្ហ​បុរី រដ្ឋាភិបាល​បានដាក់​កំហិត​ឲ្យ​អ្នក​រាល់គ្នា​នៅផ្ទះ​។ ខ្ញុំ​មាន​ពេល​នៅ​ជាមួយ​គ្រួសារ និង​គិត​អំពី​សុខភាព​ជាធំ​។ ឥឡូវនេះ​ខ្ញុំ​ហាត់​តែឯង ហើយ​នៅផ្ទះ​ដើម្បី​ការពារ​គ្រួសារ​ឲ្យ​ផុតពី​ជំងឺ​នេះ​»​។ 
 
Gianni Subba
 
«​វា​ពិតជា​សំខាន់​ណាស់​ដើម្បី​គិត​វិជ្ជមាន​នាឱកាស​នេះ​។  ខ្ញុំ​មាន​ពេលទំនេរ​ច្រើន​ប៉ុន្តែ​ត្រូវធ្វើ​ខ្លួន​ឲ្យ​ល្អប្រសើរ​។ ការងារ​ត្រូវធ្វើ​គឺ គិត​ល្អៗ និង បន្ត​អភិវឌ្ឍ​ខ្លួនឯង​។ ហើយ​មួយទៀត ជា​រៀងរាល់ថ្ងៃ​គឺ​ត្រូវ​ចាប់​ឱកាស​ដែល​នឹង​មកដល់​»​។ 
 
Muangthai PK.Saenchaimuaythaigym
 
«​រឿង​ល្អៗ​នាពេលនេះ​គឺ​នៅ​ជាមួយ​គ្រួសារ​។ ជាធម្មតា​ខ្ញុំ​ហ្វឹកហាត់​នៅ​បាងកក ដែល​ឆ្ងាយ​ពី​ប្រពន្ធ និង កូនស្រី​របស់ខ្ញុំ​។ ពីមុន​ខ្ញុំ​នឹក​ពួកគេ​ណាស់​។ ឥឡូវនេះ​ខ្ញុំ​ស្នាក់នៅ​ជាមួយ​ពួកគេ​រាល់ថ្ងៃ​។ វា​ជា​ពេល​ដ៏​ល្អ​បំផុត​»​។ 
 
Shoko Sato
 
«​ស្ថានការណ៍​នេះ​ធ្វើ​ឲ្យ​មានឱកាស​គិត​ឡើងវិញ​ចំពោះ​ជីវិត​ផ្ទាល់ខ្លួន ប្រទេស និង​ពិភពលោក​។ ខ្ញុំ​អាចមាន​ភាព​វិជ្ជមាន​តិចតួច​ចំពោះ​បញ្ហា​នេះ​។ ខ្ញុំ​អាច​រស់នៅ​ដោយ​ភាព​ហ្មត់ចត់​បន្ទាប់ពី​វិបត្តិ​នេះ​ផុត​ទៅ​។ វា​ខុសពី​ការ​រំ​ជួយ​ដី ឬ គ្រោះធម្មជាតិ​នានា ព្រោះ​យើង​អាច​នៅផ្ទះ ប្រើ​ទឹក ហ្គាស និង ភ្លើង ព្រោះ​យើង​នៅផ្ទះ​។  ខ្ញុំ​បានធ្វើ​រឿង​មិនសូវ​បានធ្វើ​ពីមុន​ដូចជា អាន​សៀវភៅ ចម្អិន​អាហារ ឆ្លើយ​ឆ្លងតាម​វីដេអូ និង ទទួលបាន​បទពិសោធ​ន៍​ថ្មីៗ​ពី​វិបត្តិ​នេះ​។ តែ​យើង​មានគំនិត​វិជ្ជមាន និង​ផ្លាស់​ប្ដូរជីវិត​»​។ 

Rodlek PK.Saenchaimuaythaigym
 
«​ខ្ញុំ​មក​ស្នាក់នៅ​ស្រុកកំណើត​ឯ​កោះ Samui​។ ខ្ញុំ​ជួយ​ដល់​ប៉ា​របស់ខ្ញុំ​ដើម្បី​ចាប់​មឹក​លក់​។ ខ្ញុំ​មិនដឹងថា​ក្បាច់គុន​មួយ​ថៃ​ទៅជា​យ៉ាងណាទេ​បន្ទាប់ពី​ស្ថានភាព​នេះ​។ ប៉ុន្តែ ខ្ញុំ​បាន​ចំណាយពេល​ជាមួយ​ប៉ា​របស់ខ្ញុំ (​អត់​មាន​ម្ដាយ​) និង​ធ្វើ​អ្វីដែល​ចង់​ធ្វើ​ពេលនេះ​។  នេះ​ជា​រឿង​ប្លែក​មួយ ព្រោះ​ខ្ញុំ​អត់​បាន​ហាត់​ដិតដល់​ដូច​នៅ​បាងកក​ទេ​»​។​

Sunoto
 
«​ទោះជា​រឿង​មិនល្អ ប៉ុន្តែ​យើង​ត្រូវ​គិត​វិជ្ជមាន​។ ខ្ញុំ​នឹង​ការហ្វឹកហាត់​ណាស់​។ ឥឡូវនេះ​ខ្ញុំ​នៅ​ស្រុកកំណើត​ឯ Blora ជាមួយ​គ្រួសារ​។ ខ្ញុំ​មិនអាច​ត្រលប់​ទៅ​ហ្សា​កាតា​ទេ ប៉ុន្តែ​ខ្ញុំ​ដឹងថា​ស្ថានភាព​ធូរស្រាល​ហើយ​។ បែបណា​ក្ដី វា​បាន​ជួយ​ពង្រឹង​ចំណងមិត្តភាព​ជាមួយ​គ្រួសារ​ឲ្យ​កាន់តែ​ល្អជា​មួយ​ពិសេស​ជាមួយ​កូនស្រី​អាយុ ៥ ឆ្នាំ​របស់ខ្ញុំ Aurelia Ratu Hafsoh​។ គេ​រៀន​ពី​ផ្ទះ​ព្រោះ​សាលា​បិទ​»​។ 
 
Hiroyuki Tetsuka

«​ខ្ញុំ​យក​ឱកាស​នេះ​ជា​ឱកាសល្អ​ដើម្បី​ព្យាយាម​រឿង​ថ្មី​។ ពីមុន ខ្ញុំ​អត់​មាន​ពេល​ដើម្បី​អាន​សៀវភៅ សមាធិ និង សិក្សា​នោះឡើយ​។ ខ្ញុំ​បាន​ផ្ដោត​តែ​រឿង​ហ្វឹកហាត់ និង ឡើង​វ៉ៃ​ប៉ុណ្ណោះ​»​។ 
 
Azwan Che Wil

«​សម្រាប់​ខ្ញុំ មេរោគ​នេះ គឺជា​ការធ្វើ​តេស្ត​សម្រាប់​ប្រទេស​របស់​យើង ឬ ពិភពលោក​។ យើង​នឹង​អាច​យកឈ្នះ​មេរោគ​នេះ​បាន​។ នោះ​ជា​រឿង​ដែល​ខ្ញុំ​តែងតែ​គិត​វិជ្ជមាន​។ ពេល​ខ្ញុំ​គិត​វិជ្ជមាន នោះ​អនាគត​របស់ខ្ញុំ​រឹតតែ​ភ្លឺស្វាង​។ ខ្ញុំ​ស្រលាញ់​មួយ​ថៃ​។ ទោះ​មិនអាច​ហាត់​ដូច​ពីមុន​នៅផ្ទះ ក៏​ខ្ញុំ​ហាត់​ក្បាច់​គោលៗ​ជាច្រើន​ដើម្បី​ឲ្យ​រាងកាយ​មាំមួន​»៕
 




© រក្សាសិទ្ធិដោយ thmeythmey.com