ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កុំ​រំលង​! មូលហេតុ​ដែល​គួរ​ញុាំ “​ជី​អង្កាម​”
29, Apr 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់​និង​ធ្លាប់​ទទួលទាន​ជី​អង្កាម ប៉ុន្តែ​ប្រហែលជា​មិនដែល​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​របស់​វា​ចំពោះ​សុខភាព​ឡើយ​។ ថា​តើ​ជី​អង្កាម​អាច​ផ្ដល់​ផល​ល្អ​អ្វី​ខ្លះទៅ​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​អ្នក​គួរ​រួមបញ្ចូល​ជី​អង្កាម​ក្នុង​របប​អាហារ ៖

១. បង្កើន​ការរំលាយ​អាហារ​
 
​មួយ​ក្នុងចំណោម​មុខងារ​ដ៏​សំខាន់​នៃ​ស្លឹក​ជី​អង្កាម គឺ​វា​ជួយ​សម្រួល​ប្រព័ន្ធ​រំលាយ​អាហារ​ឱ្យមាន​លក្ខណៈ​កាន់តែ​ប្រសើរឡើង​ដោយ​រំញោច​ក្រពេញទឹកមាត់​និង​អង់ស៊ីម​រំលាយ​អាហារ​។ ដើម្បី​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរ​ចូរ​ទទួលទាន​តែ​ជី​អង្កាម​។​
 
២. សម្រួល​ប្រព័ន្ធ​ផ្លូវដង្ហើម​
 
​ជី​អង្កាម​មាន​ក្លិន​ខ្លាំង​ដែលមាន​ប្រសិទ្ធភាព​សម្រួល​ដល់​ប្រព័ន្ធ​ផ្លូវដង្ហើម​គួរឱ្យកត់សម្គាល់​។ ប្រសិនបើ​អ្នកទទួល​រង​ឥទ្ធិពល​ពី​ជំងឺហឺត ចូរ​ទទួលទាន​តែ​ជី​អង្កាម ឬ​អាហារ​មាន​លាយ​ជី​អង្កាម​។ អាស៊ីត rosmarinic នៃ​ជី​អង្កាម​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​និង​ជួយ​សម្រួល​ផ្លូវដង្ហើម​។ ដើម្បី​ធូរស្រាល​ពី​អា​ការៈស្ទះ​ពិបាក​ដកដង្ហើម ចូរ​បន្ថែម​ជី​អង្កាម​ពី ៤ ទៅ ៥ ស្លឹក​ក្នុង​ទឹក​ក្ដៅ​ដាំ​ពុះ ហើយ​ឆ្ពុង​ស្រូប​ចំហាយ​ទឹក​នេះ​។​
 
៣. ជួយ​ទប់ទល់​បញ្ហា​ស្ត្រេ​ស​
 
​នោះ​ក៏​ព្រោះតែ​ជី​អង្កាម​មាន​ផ្ទុក​សារធាតុ menthol ជួយ​សម្រួល​សាច់ដុំ​កាត់បន្ថយ​កម្រិត​នៃ​ភាព​ស្ត្រេ​ស​។​
 
៤. សុខភាព​មាត់​ធ្មេញ​ល្អប្រសើរ​
 
​ជី​អង្កាម​មាន​ផ្ទុក​សារធាតុ menthol និង​លក្ខណៈសម្បត្តិ​ប្រឆាំង​បាក់តេរី​ជួយ​ប្រយុទ្ធប្រឆាំង​សារធាតុ halitosis ដែល​បង្កបញ្ហា​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ​។ ស្លឹក​ជី​អង្កាម​មិន​ត្រឹមតែ​ជួយ​បំបាត់​ក្លិន​មាត់​មិនល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​កម្ចាត់​បាក់តេរី​ទប់ស្កាត់​បញ្ហា​ពុក​ធ្មេញ​ផងដែរ​។​
 
៥. បញ្ចុះ​សម្ពាធ​ឈាម​
​បរិមាណ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ក្នុង​ជី​អង្កាម​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​និង​គ្រប់គ្រង​ចង្វាក់ជីពចរ​។​
 
៦. បំបាត់​ការឈឺចាប់​
 
​ស្លឹក​ជី​អង្កាម​អាច​បំបាត់​រាល់​ការឈឺចាប់​ដូចជា​ឈឺ​សាច់ដុំ ឈឺក្បាល និង​សូម្បី​ឈឺពោះ​។​

៧. បំបាត់​អាកា​រៈ​ចង្អោរ​ចង់​ក្អួត​
 
​គ្រាន់តែ​ហិតក្លិន​ប្រេង​ជី​អង្កាម ឬ​ស្លឹក​ជី​អង្កាម​ស្រស់​ក៏​ជួយ​បំបាត់​អាកា​រៈ​ចង្អោរ​ចង់​ក្អួត​បាន​យ៉ាង​ឆាប់រហ័ស​ផងដែរ​។​
 
៨. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​

​សមាសធាតុ menthol ក្នុង​ស្លឹក​ជី​អង្កាម​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ច្រើន​ប្រភេទ ពិសេស​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com