អត្ថបទពាណិជ្ជកម្ម
រកឃើញ​ហើយ​! ម្ចាស់​រង្វាន់​រថយន្ត​ស៊េរី​ថ្មី​ឆ្នាំ​២០២០ ទាំង​៣​រូប ក្នុង​កម្មវិធី​ចាប់ឆ្នោត តូយ៉ូតា ឈ្នះ កប់​!​កប់​!
29, Apr 2020 , 3:33 pm        
រូបភាព
ដោយ: ថ្មីៗ
​នា​រាត្រី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២០​កន្លងទៅ ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ដែលជា​ក្រុមហ៊ុន​ត្រូវបាន​ទទួលស្គាល់​នូវ​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​លើ​ផលិតផល​យានយន្ដ និង​គ្រឿងបន្លាស់​ម៉ាក តូយ៉ូតា បានរៀបចំ​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង ទិញ​តូយ៉ូតា ឈ្នះ​កប់​!​កប់​! ជូន​ដល់​អតិថិជន​របស់ខ្លួន​។ ព្រឹត្តិការណ៍​នេះ រៀបចំឡើង​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ដែលមាន​អាស័យដ្ឋាន ស្ថិតនៅលើ មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខ័​ណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព លោក គង់ នួន ប្រធាន​ក្រុមហ៊ុន​, លោក ហ៊ី​រ៉ូ​យូ​គិ អ៊ី​តុ អគ្គនាយក​ក្រុមហ៊ុន​, លោក កែវ វឌ្ឍនៈ នាយក​ចាត់ការ​ទូទៅ​ផ្នែក​លក់ និង​ទីផ្សារ និង​វត្តមាន​របស់​សិល្បករ សិល្បការិនី​មួយចំនួន​ផងដែរ​។
 
​លោក គង់ នួន ប្រធាន​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) បាន​មានប្រសាសន៍ថា កម្មវិធី​ចាប់ឆ្នោត​នេះ ត្រូវបាន​រៀបចំ​ផ្សាយ​ផ្ទាល់​ជាពិសេស ដើម្បី​ផ្តល់​សំណាង ក៏ដូចជា​ថ្លែងអំណរគុណ ដល់​អតិថិជន ដែល​បាន​ទិញ​រថយន្ត​តូយ៉ូតា ចាប់ពី​ខែមករា ដល់​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២០​។ រង្វាន់​កប់​!​កប់​! ទាំងនោះ​រួមមាន​៖ នាឡិកាដៃ Apple Watch ចំនួន​១៧​រង្វាន់  ឈុត iPad ចំនួន​១៥​រង្វាន់  ទូរស័ព្ទដៃ​ម៉ាក iPhone 11 Pro max ចំនួន​១៥​រង្វាន់   ទូរទស្សន៍​ម៉ាក Samsung ចំនួន​១៥​រង្វាន់ ទូទឹកកក​ម៉ាក Samsung ចំនួន​១៥​រង្វាន់ និង​រង្វាន់​ធំ​ចុងក្រោយ  គឺ រថយន្ត​ស៊េរី​ថ្មី​ឆ្នាំ​២០២០ ចំនួន​៣​គ្រឿង​ទៀត រួមមាន​៖ រថយន្ត​តូយ៉ូតា Hilux Revo Rally ចំនួន​១​គ្រឿង រថយន្ត​តូយ៉ូតា Rush TRD ចំនួន​១​គ្រឿង និង​រថយន្ត​តូយ៉ូតា Rush ចំនួន​១​គ្រឿង ទៀត ដែល​សរុប​ទាំងអស់ គឺ​ស្មើនឹង​៨០​រង្វាន់​។  
 
​ខាងក្រោម​នេះ គឺជា​រូបភាព និង​តារាង​ឈ្នោះ អ្នកមាន​សំណាង​ទាំង ៨០​រូប​៖ 
  




 
​ជា​ចុងក្រោយ លោក គង់ នួន ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​តូយ៉ូតា ដែល​តែងតែ​គាំទ្រ និង​ជឿទុកចិត្ត​ទៅលើ​គុណភាព និង​សេវាកម្ម របស់​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​)​។ លោក​ឧកញ៉ា គង់ នួន ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ឲ្យ​ចូលរួម​ថែរក្សា​សុខភាព និង​អនាម័យ និង​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​រាជ​ ​រដ្ឋាភិបាល ដើម្បី​ចូលរួម​ការពារ និង​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩៕














 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com