COVID-19
ជាតិ
សង្គមជាតិ
សាលា​ផា​រ៉ា​ហ្គ​នស​ម្រេច​បញ្ចុះតម្លៃ​សិក្សា​តាម​អន​ឡាញ​១៥​ភាគរយ តាម​សំណើ​ក្រសួង​អប់រំ
29, Apr 2020 , 11:29 pm        
រូបភាព
សកម្មភាព​ បណ្តា​អាណាព្យាបាលសិស្ស​​​​បាន​មក​ទាមទារ​ឲ្យ​សាលា​ផារ៉ាហ្គន បញ្ចុះតម្លៃ​លើការ​សិក្សា​តាម​អនឡាញ​ក្នុង​អំឡុង​​មានវិបត្តិ​ជំងឺកូវីដ-១៩
សកម្មភាព​ បណ្តា​អាណាព្យាបាលសិស្ស​​​​បាន​មក​ទាមទារ​ឲ្យ​សាលា​ផារ៉ាហ្គន បញ្ចុះតម្លៃ​លើការ​សិក្សា​តាម​អនឡាញ​ក្នុង​អំឡុង​​មានវិបត្តិ​ជំងឺកូវីដ-១៩
ដោយ:
​ភ្នំពេញ​៖ សាលា​ផា​រ៉ា​ហ្គ​ន​(Paragon International School)​បានសម្រេច​បញ្ចុះតម្លៃ​១៥​ភាគរយ លើ​ការបង់ថ្លៃ​ការសិក្សា​តាម​អន​ឡាញ ស្របតាម​សំណើ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ចូលរួម​ដោះស្រាយ​បញ្ហា​រវាង​អាណាព្យាបាល​សិស្ស និង​សាលារៀន​។​

 
​ក្រោយពី​មានការ​ចរចា​ដល់​ចំណុច​រួមមួយ សាលា​ផា​រ៉ា​ហ្គ​ន​បានសម្រេច​ថា​មិន​ដំឡើងថ្លៃ​លើ​ការសិក្សា​សម្រាប់​ឆ្នាំ​២០២០-២០២១ ចំពោះ​សិស្ស​គ្រប់​កម្រិត​ឡើយ ។ មិនតែប៉ុណ្ណោះ​សាលា​ផា​រ៉ា​ហ្គ​ន ក៏​សម្រេច​បញ្ចុះ​ថ្លៃ​លើ​ការរៀន​តាម​អន​ឡាញ​ចំនួន​១៥​ភាគរយ សម្រាប់​ឆ្នាំ​សិក្សា​ឆ្នាំ​២០១៩-២០២០ រួមទាំង​ពន្យារពេល​ចុះឈ្មោះ​ចូលរៀន​ឆ្នាំ​សិក្សា​២០២០-២០២១ រហូតដល់​មានការ​ប្រកាស​ឲ្យ​ចូលរៀន​វិញ​។ បើតាម ផា​រ៉​ហ្គ​ន ការដាក់ចេញ​វិធានការ​ដំណោះស្រាយ​នេះ គឺ​ពង្រឹងគុណភាព​សិក្សា​តាម​អន​ឡាញ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ នៅ​ថ្ងៃទី​២៩ មេសា​។ 
 
​លោក ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រាប់​ដល់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ក្រសួង​អប់រំ​បាន​ដោះស្រាយ​បញ្ហា​រវាង​អាណាព្យាបាល​សិស្ស និង​សាលា​ផា​រ៉ា​ហ្គ​ន​រួចហើយ​។  
 
​ដោយឡែក​នៅ​សាលារៀន CIA FIRST International School ឯណោះ​វិញ ក៏មាន​អាណាព្យាបាល​សិស្ស ទាមទារ​ឲ្យ​ភាគី​សាលា​បញ្ចុះតម្លៃ​៤៥​ភាគរយ លើ​ការបង់ថ្លៃ​ការសិក្សា​តាម​អន​ឡាញ​ផងដែរ ។ ទាក់ទង​នឹង​បញ្ហា​នេះ លោក ឌី ខាំ​បូ​លី បាន​បញ្ជាក់ថា ក្រសួង​កំពុងតែបន្ត​ដោះស្រាយ​។ លោក ឌី ខាំ​បូ​លី និយាយ​ដូច្នេះ​ថា​៖«​ចាំមើល​លទ្ធផល​ត​ទៀត  កំពុងតែ​ដំណើរ​ការចរចា​ជា​បន្តទៀត​»៕
 
 

Tag:
 ​ក្រសួង​អប់រំ​
 ​សាលា​ផា​រ៉ា​ហ្គ​ន​
 ​សិក្សា​
 ​អន​ឡាញ​
  អាណាព្យាបាល​សិស្ស​
 ​អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com