ONE Championship
កីឡាជាតិ
ជាតិ
Phoe Thaw រៀបរាប់​ពី​ការ​ចាញ់​គូសត្រូវ​ចាស់​ពីររូប​
30, Apr 2020 , 9:19 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​នៅពេល​កីឡាករ​គុន​ចម្រុះ Phoe Thaw រហស្សនាម «Bushido» ទទួលបាន​ឱកាស​ឡើង​សង្វៀន រូបគេ​តែងតែ​បង្កើត​គោលដៅ​ស្វែងរក​លទ្ធផល​ល្អ​ត្រលប់​មកវិញ ​ក្រោយ​ចាញ់​កីឡាករ​ពីររូប​ក្នុង​អាជីព​។



 
 
​តារា​គុន​ចម្រុះ​សញ្ជាតិ​មី​យ៉ាន់​ម៉ា​ វ័យ​៣៥​ឆ្នាំ​ នៅតែ​បង្កើន​ក្បាច់គុន​រៀងរាល់ថ្ងៃ​ ទោះជា​មេរោគ Covid-19 វាយលុក​ក៏ដោយ ​ស្របពេល​ក្រុង​យ៉ាំ​ង​ហ្គោ​ន ​ត្រូវ​រឹតត្បិត​។ Phoe Thaw គឺជា​អ្នកលេង​គុន​ចម្រុះដ៏​មាន​ប្រជាប្រិយភាព​ម្នាក់ ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​គេ​រំពឹងថា ​តារា​គុន​ចម្រុះ​រូបនេះ ​នៅតែ​ល្អ​បន្ទាប់​ចប់​កូ​វីដ​-១៩​។ 
 
Phoe Thaw បាន​រំលឹក​បែបនេះ​៖«​តាំងពី​ផ្ទុះ​មេរោគ​កូ​រ៉ូ​ណា ខ្ញុំ​តែង​ប្រព្រឹត្ត​ខ្លួន​តាម​គម្លាត​សង្គម និងកំហិត​ខ្លួនឯង​មិន​ចេញ​ក្រៅ​ញឹកញាប់​។ ខ្ញុំ​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់ ខ្ញុំ​សម្រាក​បាន​ច្រើន និងគេង​បានល្អ​។ ខ្ញុំ​នឹង​ប្រកួត​បានល្អ​ដដែល ​ដូច​ខ្ញុំ​បានធ្វើ​កាល​ប្រកួត​ចុងក្រោយ​អីចឹង​។ ខ្ញុំ​បាន​សិក្សា​បច្ចេកទេស​ប្រកួត និងហ្វឹកហាត់​កម្លាំង​ជា​បន្តបន្ទាប់​។ ខ្ញុំ​សង្ឃឹមថា ​អាច​ចាប់ផ្ដើម​ប្រកួត​ម្ដងទៀត​នាពេល​ឆាប់ៗ​»​។ 
 
​ការ​ចាញ់​ក្នុង​ទម្ងន់ featherweight គឺ​ពិតជា​រឿង​កម្រ​ក្នុង​អាជីព​របស់គេ ប៉ុន្តែរូបគេ​នៅតែ​ពុះពារ​ដើម្បី​ការប្រកួត និងស្វែងរក​ជ័យជម្នះ​។ “Bushido” បានឈ្នះ​៨​លើក ​ក្នុង​ការប្រកួត​១០​លើក​កន្លងមក ​ក្នុងនោះ​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​៧​ដង​។ បែបណា​ក្ដី រូបគេ​ចង់​សងសឹក​តតាំង Keanu Subba និង “The Big Heart” Yoon Chang Min​។ 


 
​អ្នកលេង​គុន​ចម្រុះ​ជើងចាស់​គូសបញ្ជាក់​ទៀតថា ៖«​ខ្ញុំ​ចង់​សងសឹក​គូប្រជែង​ទាំងពីរ​នេះ​ជាថ្មី​ ដែល​ពួកគេ​យកឈ្នះ​ខ្ញុំ​។ ខ្ញុំ​ចាញ់ ហើយ​ធ្វើ​មិនបាន​ល្អ​។ តែ​ខ្ញុំ​ចង់យក​ឈ្នះ​ពួកគេ​ថ្ងៃ​ណា​មួយ​។ អ្នកគាំទ្រ​នឹង​ឃើញ​ភាព​ខុស​ប្លែក​របស់ខ្ញុំ មិន​ដូច​ពីមុន​។ ខ្ញុំ​ផ្លាស់ប្ដូរ​ច្រើន​។ ពួកគេ​នឹង​ឃើញ​ការប្រកួត​ដ៏​រំភើប​រីករាយ​»​។ 
 
Phoe Thaw នៅតែ​ជឿជាក់ ​លើ​ដំណើរ​ឆ្ពោះទៅកាន់​ភាពជោគជ័យ​ ពេល​ជួប​គូសត្រូវ​ចាស់​។ ជាក់ស្ដែង​កីឡា​ករមី​យ៉ាន់​ម៉ា​រូបនេះ ​បាន​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់ ៨៨ ភាគរយ​។ វីរបុរស​មកពី​យ៉ា​ង​ហ្គោ​ន​ បាន​ចាញ់​ក្បាច់​ឃ្លេ​ក​ពី​សំណាក់ Subba កាល​ខែតុលា ឆ្នាំ ២០១៨ និងក្បាច់​ស្រដៀង​គ្នា​នេះ ​របស់ Yoon កាល​ខែតុលា ឆ្នាំ ២០១៩​។  បទពិសោធន៍​ជូរចត់​នេះ ​បានធ្វើ​ឲ្យ “Bushido” កាន់តែ​រឹងមាំ​។  Phoe Thaw កំពុង​ផ្ដោតលើ​ក្បាច់​ចាប់ និង​ក្បាច់​ប្រយុទ្ធ​ដ៏​មាន​ប្រសិទ្ធ​នាពេលនេះ​។ 
 
«​បរាជ័យ​ធ្វើ​ឲ្យ​ខ្ញុំ​កាន់តែ​ប្រឹងប្រែង និង​ផ្ដោតលើ​ផ្នែក​កម្លាំង បច្ចេកទេស និងស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​។ ដំបូង​ខ្ញុំ​ផ្ដោតលើ​ការពារ​តេ​ក្វាន់​ដូ និង​គ្រប់គ្រង​ឲ្យ​បានល្អ​។ វា​នឹង​ល្ អ​ក្នុង​ការប្រកួត ហើយ​វា​នឹង​ល្អ​សម្រាប់​ជំនាញ​ទាំងនេះ​។ បើ​ខ្ញុំ​ប៉ះ [Subba និង Yoon ] ម្ដងទៀត ក្បាច់​ប្រយុទ្ធ​របស់ខ្ញុំ​ ក៏មាន​ផល​ល្អ​ដែរ​»​។​
 
​តារា​ទម្ងន់ featherweight មិនដែល​រារែក ​ក្នុងការ​ប្រឈម​នឹង​គូប្រជែង​ណា​នោះឡើយ​។ បែបណា​ក្ដី គោល​គំនិត​របស់ Phoe Thaw នៅតែ​រក្សា​ភាព​ស្រេកឃ្លាន ​នឹង​ជ័យជម្នះ​ជាដាច់ខាត​។ «​ខ្ញុំ​បាន​ផ្ញើ​សារ​ទៅកាន់ [Subba និង Yoon]​។ ពួកគេ​ជា​គូប្រយុទ្ធ​ពីមុន ។ បច្ចេកទេស​របស់​ពួកគេ ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​»៕


 

© រក្សាសិទ្ធិដោយ thmeythmey.com