អត្ថបទពាណិជ្ជកម្ម
ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បង្កើត​«​កញ្ចប់​ជំនួយ​សហគ្រិន​ខ្មែរ​» សម្រាប់​សហគ្រាស​ធុន តូច និង​មធ្យម និង​ធុរកិច្ច​បង្កើត​ថ្មី​
30, Apr 2020 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
​កូ​វីដ​-១៩ បានធ្វើឱ្យ​ពី​ភព​លោក​ជួប​ផលវិបាក​ជាច្រើន ដែល​ក្នុងនោះ​បញ្ហា​សេដ្ឋកិច្ច​គឺជា​បញ្ហា​ចម្បង​មួយ ដែល​ធ្វើឱ្យ​សហគ្រាស​ធុន​តូច មធ្យម និង​ធុរកិច្ច​បង្កើត​ថ្មី រង​ផលប៉ះពាល់​យ៉ាងខ្លាំង​។ ដោយហេតុ​នេះហើយ សហគ្រិន​ខ្មែរ ក្រោម​ការគាំទ្រ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានរៀបចំ​«​កញ្ចប់​ជំនួយ​សហគ្រិន​ខ្មែរ​» ដើម្បី​ដោះស្រាយ​បញ្ហា​មួយចំនួន ដែល​សហគ្រិន​ទាំងឡាយ កំពុង​ប្រឈម ដើម្បី​ពង្រឹង​អាជីវកម្ម​កំឡុងពេល​កូ​វីដ​-១៩ នេះ​។​
 
​សហគ្រាស​ធុន​តូច និង​មធ្យម និង​ធុរកិច្ច​បង្កើត​ថ្មី ដែល​កំពុងតែ​ប្រឈម​នឹង​បញ្ហា​នាពេលនេះ កំពុង​ត្រូវការ​ជំនួយ ដើម្បី​ទ្រទ្រង់​អាជីវកម្ម​របស់ខ្លួន​។ ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ សហគ្រិន​ខ្មែរ ក្រោម​ការគ្រប់គ្រង​រប​ស់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានរៀបចំ «​កញ្ចប់​ជំនួយ​សហគ្រិន​ខ្មែរ​» ដែលមាន​អត្ថប្រយោជន៍​ជាច្រើន ដើម្បី​ជា​ផ្នែក​មួយ ជួយផ្តល់​ដំណោះស្រាយ ដល់​សហគ្រាស​ធុន​តូច និង​មធ្យម និង​ធុរកិច្ច​បង្កើត​ថ្មី​។​
 
​កញ្ចប់​ជំនួយ​សហគ្រិន​ខ្មែរ នឹង​ផ្ដល់ជូន​នូវ​ការគាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម និង​ធុរកិច្ច​បង្កើត​ថ្មី ក្នុង​ទម្រង់​ផ្សេងៗ​ដូចជា​៖ មូលនិធិ​ជំនួយ ការវិនិយោគ ការផ្ដល់ជូន​វគ្គប​ណ្ដុះ​បណ្ដាល ការប្រឹក្សា​យោបល់​ក្នុងការ​គ្រប់គ្រង​ហានិភ័យ និង​ការផ្ដល់​ជា​ការិយាល័យ​ធ្វើការ​រួម​ជាដើម​។​
 
​លោកអ្នក​អាច​ចុះឈ្មោះ​ស្នើសុំ​កញ្ចប់​ជំនួយ​នេះ​បាន ដោយ​ចូលទៅ​កាន់​កម្រង​សំណួរ​នេះ​៖ https://forms.gle/oSb8PTfYL4eevzx4A ឬ​តាមរយៈ QR Code នៅក្នុង​រូបភាព​។​


 
​គួរបញ្ជាក់​ផងដែរ​ថា សហគ្រិន​ខ្មែរ ត្រូវបាន​បង្កើតឡើង ជា​ស្ថាប័ន​ប្រតិបត្តិ​ករ​មួយ របស់​មូលនិធិ​អ​ភ​វិ​ឌ្ឍ​ន៍​សហគ្រិនភាព​(​ម​.​អ​.​ស​.) ក្រោម​ការគាំទ្រ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​អនុវត្ត​កម្មវិធី​គាំទ្រ និង​ធ្វើការ​ដោយផ្ទាល់​ជាមួយ​ស្ថាប័ន​ដៃគូ និង​អត្ថគាហកៈ​។​
 
​គោលបំណង​របស់​សហ​គ្រិន​ខ្មែរ គឺ​កៀរគរ វិនិយោគ និង​គ្រប់គ្រង​បរ​ធន ពី​ប្រភព​ស្របច្បាប់​ទាំងអស់ ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព ដែលមាន​ភាពរស់រវើក និង​ផ្ដល់​ការគាំទ្រ ផ្នែក​ហិរញ្ញវត្ថុ និង​មិនមែន​ហិរញ្ញវត្ថុ ដល់​អ្នក​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព មានដូចជា​សហគ្រិន ធុរកិច្ច​បង្កើត​ថ្មី ដែលមាន​លក្ខណៈ​នវានុវត្តន៍​(innovative startups) សហគ្រាស​ធុន​តូច និង​មធ្យម ដែលមាន​សក្ដានុពល (potential SMEs) និង​ស្ថាប័ន​ដៃគូ ដែល​ចូលរួម​ជំរុញ​សកម្មភាព​សហគ្រិនភាព​ផ្សេងៗ សំដៅ​ជំរុញ​នវានុវត្តន៍ (innovation) និង​ការបង្កើត​តម្លៃបន្ថែម​ក្នុង​សេដ្ឋកិច្ចកម្ពុជា​៕
 
​សម្រាប់​ព័ត៌មាន​បន្ថែម​៖
​ទូរ​សព្ទ​លេខ​៖ 023 900 855 ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com