COVID-19
អន្តរជាតិ
អង់គ្លេស​មាន​អ្នកស្លាប់​ដោយសារ COVID-19 លំដាប់​ទី​ពីរ​នៅ​អឺរ៉ុប​
30, Apr 2020 , 1:38 pm        
រូបភាព
បុគ្គលិកវេជ្ជសាស្រ្ត យកសំណាកពីប្រជាជនអង់គ្លេសមកធ្វើតេស្ត។ រូបភាព៖ COVID-19
បុគ្គលិកវេជ្ជសាស្រ្ត យកសំណាកពីប្រជាជនអង់គ្លេសមកធ្វើតេស្ត។ រូបភាព៖ COVID-19
 គិត​មក​ត្រឹម​ថ្ងៃទី​២៩ ខែមេសា ចំនួន​អ្នកស្លាប់​នៅ​អង់គ្លេស បាន​កើន​លើស​ដល់​លំដាប់​ទី​ពីរ​ហើយ នៅក្នុង​តំបន់​អឺរ៉ុប ដោយ​ឈរ​នៅក្រោយ​អ៊ីតាលី​។ បញ្ហា​នេះ ត្រូវបាន​គេ​រិះគន់​ជាច្រើន​ជុំវិញ​ការឆ្លើយតប​របស់​នាយ​ក​រដ្ឋមន្ត្រី​អង់គ្លេស បូរី​ស ច​ន​សុន ក្នុងការ​ដោះស្រាយ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។



​បើតាម​ការប្រកាស​រប​ស់​ទីភ្នាក់ងារ​សុខាភិបាល​សាធារណៈ​អង់គ្លេស (PHE) អត្រា​អ្នកស្លាប់​នៅក្នុង​ប្រទេស​អង់គ្លេស បាន​កើន​ដល់ ២៦៩០៧​នាក់​ហើយ​។ តួលេខ​មួយ​នេះ គឺ​ខ្ពស់​ជាងគេ​បង្អស់​នៅក្នុង​តំបន់​អឺរ៉ុប បន្ទាប់ពី​អ៊ីតាលី​ដែលមាន​ចំនួន​២៧៦៨២០​នាក់​។ ចំណែក​ករណី​សរុប​របស់​អង់គ្លេស គឺ​ឈរ​នៅ​លំដាប់​ទី​៤ គឺ​១៦៥២២២១​ករណី បន្ទាប់ពី​អេ​ស្ប៉ា​ញ​ដែលមាន​២៣៦៨៩៩​ករណី  អ៊ីតាលី​ទី​ពីរ​ចំនួន​២០៣៥៩១​ករណី និង​បារាំង​ទី​បី​ចំនួន​១៦៦៤២០​ករណី​។ 
 
​ពាក់ព័ន្ធ​នឹង​ចំនួន​អ្នកស្លាប់​កើនឡើង​បែបនេះ សម្ពាធ​កាន់តែខ្លាំង​ធ្លាក់​លើ​រដ្ឋាភិបាល​អង់គ្លេស ក៏ដូចជា​នាយករដ្ឋមន្ត្រី ច​ន​សុខ ដែល​ទើបតែ​ជាសះស្បើយ​ពី COVID-19​។ គណបក្សប្រឆាំង​មួយចំនួន​នៅ​អង់គ្លេស បាន​ចោទ​រដ្ឋាភិបាល​ថា មាន​ភាពយឺតយ៉ាវ​ក្នុងការ​ប្រកាស​បិទ​ប្រទេស ការធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ​មិនទាន់​ពេលវេលា និង​ការទទួលបាន​សម្ភារ​វេ​ជ្ជ​សាស្ត្រ​សម្រាប់​បំពាក់​នៅ​មន្ទីរពេទ្យ​មាន​លក្ខណៈ​យឺត​ជាដើម​។ 
 
​ចំណែក​មេដឹកនាំ​គណបក្ស​ពលករ​អង់គ្លេស លោក  Keir Starmer បាន​រិះគន់​លោក ច​ន​សុន ថា ចំណាត់ការ​របស់លោក​នាយករដ្ឋមន្ត្រី គឺមាន​លក្ខណៈ​យឺតយ៉ាវ​ណាស់ ចាប់តាំងពី​ផ្ទុះ​វិបត្តិ​សុខភាព​ក្នុង​ឆ្នាំ ១៩១៨​មក​។ 
 
​សូមបញ្ជាក់ថា អង់គ្លេស​បានប្រកាស​បិទ​ប្រទេស​តាំងពី​ចុងខែ​មីនា​មក​ម្លេះ ហើយ​ត្រូវបាន​រដ្ឋាភិបាល​អង់គ្លេស​ពន្យារពេល​រហូតដល់​ថ្ងៃទី​៧ ខែឧសភា​។ តាមរយៈ​ចំណាត់ការ​នេះ ប្រជាជន​ជាច្រើន​ត្រូវគេ​បង្ខំ​ឲ្យ​ស្នាក់​នៅផ្ទះ ហាម​ជួបប្រជុំ​មនុស្ស​ច្រើន បិទ​ហាន​លក់ទំនិញ​មួយចំនួន បិទ​ភោជនីយដ្ឋាន បារ និង​តៀម​លក់​ស្រា​នៅក្នុង​ប្រទេស​។ មកទល់ពេលនេះ គឺ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា​តើ​រដ្ឋាភិបាល នឹង​បន្ត​ការបិទ​ប្រទេស ឬក៏​អត់ ខណៈ​ថ្ងៃ​កំណត់​ជិត​មកដល់​៕ 

Tag:
 អង់គ្លេស​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com