អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
តើ​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច ​គឺជា​ឱកាស​ល្អ​បំផុត​សម្រាប់​ការវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​មែន​ទេ​?
30, Apr 2020 , 2:18 pm        
រូបភាព
ដោយ: ថ្មីៗ
​បញ្ហា​នៃ​ការរីក​រាតត្បាត​នៃ​ជំងឺ​ផ្លូវដង្ហើម​ថ្មីដែលបង្កឡើដោយវីរុស​កូ​រ៉ូ​ណាប្រភេទថ្មី ​កំពុងតែ​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង ​ទៅដល់​សេដ្ឋកិច្ច​នៃ​ប្រទេស​ជាច្រើន​ នៅលើ​ពិភពលោក​។ វិស័យ​ជាច្រើន ​បាន​រង​ផលប៉ះពាល់​ពី​បញ្ហា​នេះ​ ដែល​បណ្ដាល​​ឲ្យ​ក្រុមហ៊ុន និង​អាជីវកម្ម​ជាច្រើន​ ផ្អាក​ដំណើរការ ឬ​កាត់បន្ថយ​ប្រតិបត្តិការ​។​
 


 
 
​ក្នុងចំណោម​វិស័យ​ជាច្រើន​វិស័យ​សំណង់ និង​អចលនទ្រព្យ​ ក៏​រង​ផលប៉ះពាល់​ច្រើន ​ពី​បញ្ហា​នៃ​វីរុស​ថ្មី​នេះ​ផងដែរ​។ វា​ធ្វើ​ឲ្យ​ទីផ្សារ​អចលនទ្រព្យ​ មានការ​ធ្លាក់ចុះ​។ ដោយឡែក លោក ឈឹម បញ្ញា អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ និងអគ្គនាយក គម្រោង បុរី ច័ន្ទ​ខាស់​សល ​បាន​មានប្រសាសន៍ថា សម្រាប់​អ្នក​ដែលមាន​បំណង​​​ប្រឡូក​ក្នុងការ​វិនិយោគ ​ក្នុង​វិស័យ​អចលនទ្រព្យ ពេលវេលា​នេះ​គឺ​ល្អ​បំផុត​ ពីព្រោះ​គម្រោង​ជាច្រើន​ កំពុង​ផ្ដល់ជូន​នូវ​ការ​បញ្ចុះតម្លៃ និង​ប្រ​ម៉ូ​សិន​ជាច្រើន​។ ដូច្នេះ​ ពួកគេ​មាន​ឱ​កាស​ចំណេញ​ខ្ពស់ ​ពេល​លក់​ចេញ​នៅពេលដែល​ទីផ្សារ​អចលនទ្រព្យ​ងើបឡើង​វិញ​។​
 


 
 
​លោក ឈឹម បញ្ញា មានប្រសាសន៍ថា៖«បើទោះបីជាជំងឺ​កូ​វីដ​-១៩ កំពុង​បង្ក​ផលប៉ះពាល់​ទៅដល់​ទីផ្សារ​អចលនទ្រព្យ​ក៏ពិតមែន​។ ក្នុងនាម​ជា​វិនិយោគិន យើង​មើលឃើញ​វា​ជា​ឱ​កាស​។ នេះ​ជា​ពេលវេលា​មួយ ​ដែលមាន​ការបញ្ចុះ​តម្លៃ និង​ប្រ​ម៉ូ​សិន​ជាច្រើន​។ ដូច្នេះ​ការវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ ​គឺ​ប្រសើរ​បំផុត​នៅពេល​មាន​វិបត្តិ​សេដ្ឋកិច្ច មិនមែន​នៅពេលដែល​វា​កំពុង​រីកលូតលាស់​នោះទេ​»។
 


 
 
​ស្រប​ជាមួយ​ការលើកឡើង​ខាងលើ លោក ឈឹម បញ្ញា បាន​បន្ថែមថា ​ដើម្បី​ជំរុញ​ការលក់​ ខណៈដែល​ពិភពលោក ​រួមទាំង​ប្រទេស​កម្ពុជា​ផង កំពុង​ព្យាយាម​គ្រប់គ្រង​ការរីក​រាលដាល​នៃ​វីរុស​ថ្មី​នេះ គម្រោង​បុរី ច័ន្ទ​ខាស់​សល ​មាន​ផ្ដល់ជូន​នូវ​ការ​បញ្ចុះតម្លៃ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ​រួមជាមួយ​ការផ្ដល់ជូន​នូវ​លក្ខខណ្ឌ​បង់ប្រាក់​ដ៏​ល្អប្រសើរ និង​មាន​ភាពបត់បែន​ពុំ​ធ្លាប់មាន​ពីមុនមក​។​
 
​បញ្ចុះតម្លៃ​រហូត​ទៅដល់​៥​ម៉ឺន​ដុលារ និង​បង់​រំ​សល់​ដោយ​គ្មាន​ការប្រាក់​រយៈពេល​៥​ឆ្នាំ​
​គម្រោង បុរី ច័ន្ទ​ខាស់​សល មានការ​បញ្ចុះតម្លៃ​រហូត​ទៅដល់​៥​ម៉ឺន​ដុល្លារ ​សម្រាប់​ផ្ទះ​ចំនួន​ប្រាំ​ខ្នង ក្នុងពេល​ដែលមាន​វិបត្តិ​កូ​វីដ​-១៩​នេះ​។ ជាមួយគ្នានេះដែរ អ្នក​អាច​បង់​រំលស់​រហូត​ទៅដល់​រយៈ​ពេល ៥​ឆ្នាំ ដោយ​គ្មាន​ការប្រាក់​ជាមួយ​ប្រាក់កម្ចី​ រហូត​ទៅដល់​៩០​ភាគរយ​។​
 
​អ្វីដែល​កាន់តែ​ពិសេស​ ចំពោះ​ប្រ​ម៉ូ​សិន​ពេល​មាន​វិបត្តិ​កូ​វីដ-​១៩​នេះ ម្ចាស់​គម្រោង​បុរី ច័ន្ទ​ខាស់​សល ក៏មាន​ផ្ដល់ជូន​នូវ​ការបង់​រំលស់ ១០០ ភាគរយ ​រយៈពេល​១២​ឆ្នាំ ​ដោយ​គ្មាន​ប្រាក់​កក់​មុន​។​
 
​អំពី​គម្រោង បុរី ច័ន្ទ​ខាស់​សល​
​បុរី ច័ន្ទ​ខាស់​សល គឺជា​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ថ្មី​មួយ ​នៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ដែល​បាន​បញ្ចុះបឋមសិលា​សាង​សង់​ជា​ផ្លូវការ កាលពី​ខែមីនា ឆ្នាំ​២០២០​។  គម្រោង​លំនៅដ្ឋាន​ថ្មី​មួយ​នេះ​ មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ក្រវាត់​ក្រុង​ទី​២ ដែលមាន​ទំហំ​ទទឹង រហូត​ទៅដល់​៥០​ម៉ែត្រ ជា​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ក្រុង​ដ៏​ធំ​ ព័ទ្ធជុំវិញ​ទីក្រុង​។ បុរី ច័ន្ទ​ខាស់​សល ផ្តល់ជូន​នូវ​ជម្រើស​លំនៅដ្ឋាន​ ចំនួន​៣​ប្រភេទ រួមមាន ផ្ទះ​អាជីវកម្ម ផ្ទះល្វែង និង​វីឡា​ភ្លោះ​យ៉ាង​ប្រណីត​។​
 


 
 
​គម្រោង​នេះ ​មាន​លំនៅដ្ឋាន​សរុប​ចំនួន ១១៩​ខ្នង ដែល​សាងសង់​លើ​ផ្ទៃដី​សរុប​រហូតដល់​ទៅ ២០,០០០ ម៉ែត្រការ៉េ​។ ដូច្នេះ ​មិន​ថា​លោកអ្នក​ដែល​រស់នៅ​ជា​លក្ខណៈ​គ្រួសារ ឬ លក្ខណៈ​ឯកជន​ទេ​ គម្រោង​នេះ ​នឹង​ផ្ដល់ជូន​ទីធ្លា​សាធារណៈ គ្រប់គ្រាន់​សម្រាប់​សកម្ម​ភាព​ហាត់ប្រាណ និង​សម្រាក​លម្ហែកាយ​។​
 


 
 
​រចនាបថ​ផ្ដល់ជូន​នូវ​បរិយាកាស​រស់នៅ​ទំនើប​
​គ្រប់​លំនៅដ្ឋាន​របស់​គម្រោង​ច័ន្ទ​ខាស់​សល​ មាន​ទីធ្លា​ធំ​ទូលាយ មាន​ពន្លឺ​គ្រប់គ្រាន់ និង​បាន​តុបតែង​យ៉ាង​ល្អ ប្រណីត​លក្ខ​ណះ​លំនៅដ្ឋាន​លំដាប់​ខ្ពស់​ ដែល​អាច​ផ្ដល់ជូន​នូវ​ការរស់នៅ​ដ៏​ស៊ីវីល័យ​ ប្រកបដោយ​ឧត្តមភាព​។ ការ​រចនា​ផ្នែក​ខាងក្នុង​ ផ្តោត​សំខាន់​លើ​តុល្យភាព​ នៃ​សោ​ភណ្ឌ​ភាព​គេហដ្ឋាន និង​មុខងារ​នៃ​បន្ទប់​នីមួយៗ​។ ចំណែកឯ​ជញ្ជាំង ពិ​ដាន និង​កម្រាល​វិញ​ ត្រូវបាន​តុបតែង​លម្អ​ដោយ​គ្រឿង​តុបតែង​ធ្វើ​ពី​ឈើ និង​បេតុង​ដែល​នាំមក​នូវ​អារម្មណ៍​រស់​រវើក ផាសុកភាព និង​សុភមង្គល​។​
 


 
 
​អ្វីដែល​កាន់តែ​ពិសេស​នោះ​ គឺ​គម្រោង​នេះ ​បាន​បំពាក់​រួចជាស្រេច​នូវ​ឧបករណ៍ និង​សម្ភារ​សំខាន់ៗ ដូចជា ជើង​ទម្រ​ទូរទស្សន៍ ទូរ​តាំង ទូរ​ផ្ទះបាយ និង​គ្រឿង​បរិក្ខារ​បន្ទប់ទឹក ដែលផ្តល់ភាពងាយស្រួល ​សម្រាប់​ការរើ​ចូល​នៅ និង​ចាប់ផ្តើម​ទំព័រ​ជីវិត​ថ្មី​ដ៏​ស្រស់បំព្រង​។​
 
​ម្យ៉ាងទៀត គម្រោង​នេះ ​ក៏​រួមបញ្ចូល​ផងដែរ​នូវ​ទីតាំង​អាជីវកម្ម និង​សួនច្បារ​ដ៏​ស្រស់ស្អាត​ដែល​អាច​ឲ្យ លោកអ្នក និង​គ្រួសារ​លម្ហែកាយ ​ជុំវិញ​បរិយាកាស​ខាងក្រៅ​ដ៏​ស្រស់ថ្លា​។ ទន្ទឹមនឹងនេះ ​លោកអ្នក​លែងមាន​ការលំបាក ​ក្នុងការ​ស្វែងរក​សេវាកម្ម​ប្រចាំថ្ងៃ ឬ​ការកម្សាន្ត​នាពេល​រាត្រី​ទៀតហើយ​ ពោលគឺ​គម្រោង​នេះ​ហ៊ុមព័ទ្ធ​ទៅដោយ ភោជនីយដ្ឋាន ហាង​លក់ទំនិញ ហាង​កាហ្វេ ឱសថស្ថាន និង​សេវាកម្ម​ដទៃទៀត ដើម្បី​បំពេញ​រាល់​តម្រូវការ​របស់​អ្នក​។ អ្វីៗ​គ្រប់យ៉ាង ​ដែល​អ្នក​ធ្លាប់​តែង​ស្រមៃ​ចង់បាន ​គេហដ្ឋាន​សម័យ​ទំនើប មាននៅ​បុរី ច័ន្ទ​ខាស់​សល​។​
 


 
 
​គម្រោង​ស្ថិតនៅលើ​ទីតាំង​ល្អប្រសើរ​
​ក្រៅពី​លក្ខណៈពិសេស​ខាងលើ បុរី ច័ន្ទ​ខាស់​សល ក៏មាន​ទីតាំង​ដ៏​ល្អប្រសើរ​ផងដែរ គឺ​ស្ថិតនៅតាម បណ្តោយ​ផ្លូវ​ក្រវាត់​ក្រុង​ទី​២ ទំហំ​៥០​ម៉ែត្រ​ក្នុង​ខណ្ឌដង្កោ ដែល​បង្ក​ភាពងាយស្រួល​ក្នុងការ​ចេញចូល និង​ធ្វើដំណើរ​ជុំវិញ​ក្រុង​។ គម្រោង​នេះ​ ស្ថិតនៅ​ក្បែរ​ទីតាំង​សំខាន់ៗ ដូចជា ផ្សារ​ចំការ​ដូង (​មាន​ចម្ងាយ​ត្រឹម​៣​នាទី​) អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (​មាន​ចម្ងាយ​ត្រឹម​២០​នាទី​) និង​ពិសេស​បំផុត​ គឺ​គម្រោង​ផ្សារ​ទំនើប AEON 3 ដែលមាន​ចម្ងាយ​ត្រឹមតែ​១០​នាទី​តែប៉ុណ្ណោះ​។​
 


 
 
​បុរី ច័ន្ទ​ខាស់​សល​ នឹង​បញ្ចប់​ការសាងសង់​ទាំងស្រុង និង​ប្រគល់​ផ្ទះ​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០២៣ គឺ​ចំ​ពេលដែល​គម្រោង​អភិវឌ្ឍន៍​សំខាន់ៗ​ផ្សេងទៀត​ កំពុង​រីកដុះដាល​ក្នុង​តំបន់​។ បច្ចុប្បន្ន​ក្រុមហ៊ុន ​មានការ​ផ្ដល់ជូន​ពិសេស​ ទៅដល់​អតិថិជន ​គឺ​ការ​កាត់​ប្លង់​ជូន​ដោយ​ឥតគិតថ្លៃ​ សម្រាប់​អតិថិជន​ដែល​ទិញ​លំនៅដ្ឋាន​ក្នុងពេល​ឥឡូវនេះ​៕​

ប្រភព៖ (https://www.realestate.com.kh/km/news/real-estate-investment-during-covid-19/)

© រក្សាសិទ្ធិដោយ thmeythmey.com