ជាតិ
នៅភ្នំពេញ សេវាឆៀករថយន្ត មាន៥ទីតាំង មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ សាខាបឹងស្នោ (ThmeyThmey)
× ភ្នំពេញ៖ នៅភ្នំពេញ ប្រជាពលរដ្ឋអាចទៅរកសេវាឆៀករថយន្ត ឬពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត នៅ៥ទីតាំងផ្សេងៗគ្នា។ ទីតាំងទី១ គឺនៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ស្ថិតនៅផ្លូវលេខ៥៩៨ ជិតស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ទីតាំងចំការដូង ស្ថិតនៅតំបន់ចំការដូង នៅផ្លូវលេខ២៧១ ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។ ទីតាំងបឹងស្នោរ៖ នៅផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ ទីតាំងជ្រោយចង្វារ គឺនៅតាមផ្លូវជាតិលេខ៦ នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងទីតាំងទី៥ គឺនៅក្រុមហ៊ុនHK នៅផ្ទះលេខ១១ ផ្លូវ១៩២៨ ឧកញ៉ា ម៉ុង ឫទ្ធី ក្នុងភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ចំពោះពលរដ្ឋនៅតាមខេត្ត អាចរកកន្លែងឆៀករថយន្តបាន នៅតាមមន្ទីរសាធារណការខេត្ត។ ទន្ទឹមនឹងនេះ ក្រសួងសាធារណការ ក៏មានរថយន្តចល័ត សម្រាប់ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តផងដែរ។
សូមបញ្ជាក់ថា ក្រសួងសាធារណៈការ បានប្រកាសថា កន្លែងឆៀករថយន្តទាំងអស់ និងមណ្ឌលផ្តល់បណ្ណបើកបរយានយន្តនៅផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ នឹងធ្វើការនៅថ្ងៃអាទិត្យបន្ថែមទៀត ចាប់ពីថ្ងៃទី៣ឧសភាទៅ ដើម្បីបំពេញតម្រូវការពលរដ្ឋ។
សូមបញ្ជាក់ថា នៅថ្ងៃទី១ ខែឧសភាតទៅ នគរបាលចរាចរណ៍ នឹងចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ផាកពិន័យបទល្មើសចរាចរណ៍មួយចំនួន ពី៣ទៅ៥ដង៕
© រក្សាសិទ្ធិដោយ thmeythmey.com