ជាតិ
សុវត្តិភាព ចរាចរណ៍
កំណោង​នៃ​ស្ពាន​អាកាស​ក្បាលថ្នល់ ដាក់ឱ្យ​ចរាចរណ៍ ចាប់ពី​ថ្ងៃទី​១​ឧសភា តទៅ​
30, Apr 2020 , 9:49 pm        
រូបភាព
រូបភាព៖ សាលារាជធានីភ្នំពេញ
រូបភាព៖ សាលារាជធានីភ្នំពេញ
ភ្នំពេញ​៖ កំណោង​នៃ​ស្ពាន​អាកាស​ក្បាលថ្នល់​ដែល​ចេញពី​មហាវិថី​ព្រះមុនីវង្ស​បត់​ឆ្វេង ឆ្ពោះទៅ​មហាវិថី​ព្រះ​នរោត្តម នឹង​ដាក់ឱ្យ​ចរាចរណ៍​ចាប់ពី​ម៉ោង​៨​ព្រឹក នៅ​ថ្ងៃទី​១​ឧសភា ឆ្នាំ​២០២០ តទៅ​។ បើតាម​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ការសាងសង់​កំណោង​នៃ​ស្ពាន​នេះ​ឡើង គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ការកកស្ទះ​ចរាចរណ៍​នៅក្នុង​តំបន់​នេះ​។​


 
​កំណោង​នៃ​ស្ពាន​អាកាស​ក្បាលថ្នល់​នេះ មាន​កំពស់​ពី​កម្រាល​កៅស៊ូ​ថ្នល់ +៤.០០​ម៉ែត្រ​, ទទឹង ៧,៥​ម៉ែត្រ និង​បណ្តា​យ​៧៧ ម៉ែត្រ​ពី​ផ្លូវដី​ដល់​គល់ស្ពាន​ក្បាលថ្នល់​និង​ពី​គល់ស្ពាន​ដល់​ស្ពាន​អាកាស​ចាស់​១២៣​ម៉ែត្រ សរុប​២០០​ម៉ែត្រ​។ នេះ​បើតាម​មន្ទីរ​សាធារណៈការ នឹង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ចុះផ្សាយ​កន្លងមក​៕


© រក្សាសិទ្ធិដោយ thmeythmey.com