COVID-19
អន្តរជាតិ
COVID-19 រាលដាល​ដល់​២​ប្រទេស​ទៀត​ក្នុងនោះ​១៥​ករណី​នៅ​តា​ហ្ស៊ី​គី​ស្ថាន និង​១​នៅ​កូ​ម័​រ​
01, May 2020 , 6:29 am        
រូបភាព
លោកប្រធានាធិបតីតាហ្ស៊ីគីស្ថាន Emomali Rahmon តែងតែអះអាងប្រទេសខ្លួនមិនមានកូវីដ១៩ឡើយ តែទីបំផុតមានករណីដំបូងដល់ទៅ១៥
លោកប្រធានាធិបតីតាហ្ស៊ីគីស្ថាន Emomali Rahmon តែងតែអះអាងប្រទេសខ្លួនមិនមានកូវីដ១៩ឡើយ តែទីបំផុតមានករណីដំបូងដល់ទៅ១៥
ដោយ: រួបរួម
COVID-19 បាន​បន្ត​រាល​ដល់​ពីរ​ប្រទេស​បន្ថែមទៀត ដែល​ក្នុងនោះ តា​ហ្ស៊ី​គី​ស្ថាន​ស្ថិតនៅ​តំបន់​អាស៊ី​កណ្តាល មាន​រហូតដល់​ទៅ​១៥​ករណី​ដំបូង រីឯ​កូ​ម័​រ​នៃ​អាហ្វ្រិក​ខាងកើត មាន​១​ករណី​ដំបូង​។ បច្ចុប្បន្ន ជំងឺ​រាតត្បាត​សាកល​នេះ វាយលុក​ដល់​ទៅ​ជាង​២១០​ប្រទេស និង​ដែនដី ក្នុងនោះ ឆ្លង​ជាង​៣.២​លាន​នាក់ ស្លាប់​ជាង​២៣​ម៉ឺន​នាក់ និង​សះស្បើយ​ជាង​១​លាន​នាក់​។​



​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Avesta ១៥​ករណី​ដំបូង​នៅ​តា​ហ្ស៊ី​គី​ស្ថាន មាន​១០​នៅ​ខេត្ត Khujand និង​៥​នៅ​រដ្ឋធានី Dushanbe​។ ក្រសួងសុខាភិបាល​តា​ហ្ស៊ី​គី​ស្ថាន មិនបាន​បង្ហើប​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ករណី​ឆ្លង​ទាំង​នោះឡើយ​។​

​តា​ហ្ស៊ី​គី​ស្ថាន ដែលមាន​ពលរដ្ឋ​ប្រមាណ​៩.៣​លាន​នាក់ ជា​ប្រទេស​ទី​៤​នៅ​អាស៊ី​កណ្តាល ដែលមាន​ករណី​ឆ្លង COVID-19 ដោយ​បច្ចុប្បន្ន នៅសល់តែ​តួ​កមេ​នី​ស្ថាន​ប៉ុណ្ណោះ ដែល​មិនទាន់​ប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង​។​

​នៅ​ថ្ងៃទី​៣០ ខែមេសា ដូចគ្នា ប្រទេស​កូ​ម័​រ ដែល​ស្ថិតនៅ​អាហ្វ្រិក​ខាងកើត បានប្រកាស​ពី​ការ​រិ​ក​ឃើញ​ករណី​ដំបូង​។ ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួរ បាន​ដកស្រង់​សំដី​លោក​ប្រធានាធិបតី Azali Assoumani ថា អ្នកជំងឺ​ជា​បុរស​ជនជាតិ​កូ​ម័​រ អាយុ​៥០​ឆ្នាំ ៕



© រក្សាសិទ្ធិដោយ thmeythmey.com