អត្ថបទពាណិជ្ជកម្ម
ហត្ថា​កសិករ លីមីត​ធី​ត ផ្តល់​អត្រា​ការប្រាក់​យ៉ាង​ពិសេស​ត្រឹមតែ​៧%​ក្នុង​មួយឆ្នាំ ដើម្បី​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​
01, May 2020 , 10:40 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០៖ ហត្ថា​កសិករ លីមីត​ធី​ត  ត្រូវបាន​គេ​ស្គាល់​ថា​ជា​គ្រឹះ ស្ថាន​មីក្រូហិរញ្ញវត្ថុ​ដ៏​ធំ​មួយ ក្នុងប្រទេស​កម្ពុជា បាន​ចូលរួម​ក្នុង​គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម (SME Co-Financing Scheme) ក្រោម​គំនិត​ផ្តួចផ្តើម​របស់​រាជរដ្ឋាភិបាល ក្នុង​បំណង​ផ្តល់​ឥណទាន ជាមួយ​ការប្រាក់​ទាប​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​របស់​សហ​គ្រាស​ធុន​តូច និង​មធ្យម នៅក្នុង​ប្រទេស​កម្ពុជា​។
 
​លោក ម៉ិច សុខ​មេត្រី អគ្គនាយក​អភិវឌ្ឍន៍​អាជីវកម្ម នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត បាន​បញ្ជាក់ថា ហត្ថា​កសិករ លីមីត​ធី​ត មាន​ទស្សនៈ​យល់ឃើញ​ដូចគ្នា នឹង​រាជរដ្ឋាភិបាល អំពី​សារៈសំខាន់​ដែល​មិនអាច​មើលរំលង​បាន របស់​សហគ្រាស​ធុន​តូច និង​មធ្យម ដែលជា​ផ្នែក​មួយ ក្នុងការ​ជំរុញ​ឲ្យ​សេដ្ឋកិច្ចជាតិ​កាន់តែ​រីកចម្រើន និង​រឹងមាំ​។​
 
​លោក ម៉ិច សុខ​មេត្រី បាន​មានប្រសាសន៍ថា​៖«​នៅពេលដែល​សហគ្រាស​ធុន​តូច និង​មធ្យម មានការ​រីកចម្រើន​ខ្លាំង នោះ​នឹងមាន​ផល​វិជ្ជមាន​យ៉ាងច្រើន ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ប្រកបដោយ​ចីរភាព ដូចជា​ការបង្កើត​កន្លែង​ការងារ​ជូន​ប្រជាពលរដ្ឋ បង្កើន​លទ្ធភាព​ក្នុង​ការផលិត និង​នាំចេញ​ផលិតផល​សម្រេច ឬ​ពាក់កណ្តាល​សម្រេច ទៅ​ក្រៅប្រទេស ព្រមទាំង​ការផ្គត់ផ្គង់​យ៉ាង​សម្បូរបែប សម្រាប់​ប្រើប្រាស់​ក្នុងស្រុក​»​។​
 
​លោក បាន​បន្ថែមទៀតថា​៖«​តាមរយៈ​គម្រោង​សហ​ហិរញ្ញប្បទាន​មួយ​នេះ ហត្ថា​កសិករ លីមីត​ធី​ត បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​ផ្តល់​ឥណទាន ជូន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ដែលមាន​ទំហំ​កម្ចី​រហូតដល់ ៣០​ម៉ឺន​ដុល្លារ ជាមួយនឹង​អត្រា​ការប្រាក់​ទាប ត្រឹមតែ ៧% ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា គម្រោង​សហ​ហិរញ្ញប្បទាន​មួយ​នេះ នឹង​ទទួលបាន​ជោគជ័យ​ជាក់​ជាមិនខាន ក្នុងការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​»​។ 
 
​ការផ្តល់​ឥណទាន​មានការ​ប្រាក់​ទាប​នេះ គឺជា​ការចូលរួមចំណែក​មួយ​យ៉ាងសំខាន់​បំផុត​របស់​ហ​ត្ថា​កសិករ លីមីត​ធី​ត ក្នុង​ការជួយ​ទ្រទ្រង់​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ដែលមាន​តម្រូវការ​ឥណទាន​ចាំបាច់ ក្នុងការ​អភិវឌ្ឍ​អាជីវកម្ម​របស់​ពួកគាត់​។ អាស្រ័យហេតុនេះ​ចំពោះ​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យ​មណា ដែលមាន​តម្រូវការ​ដើមទុន​ជា​ចាំបាច់ សូម​ទំនាក់ទំនង​មកកាន់​ការិយាល័យ​ហត្ថា​កសិករ លីមីត​ធី​ត ណាមួយ ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​លោកអ្នក​អាច​ទំនាក់ទំនង តាមរយៈ លេខ​ទូរ​សព្ទ ០២៣ ៩៩៩ ២៦៦ ឬ​១៨០០ ២១២ ២២២ (​ឥតគិតថ្លៃ​)​។​
 
​សូមបញ្ជាក់​ផងដែរ​ថា ហត្ថា​កសិករ លីមីត​ធី​ត មានបទពិសោធន៍​ជាង​២៦​ឆ្នាំ ក្នុង​ការផ្តល់សេវា​ហិរញ្ញវត្ថុ ក្នុងប្រទេស​កម្ពុជា​។ បច្ចុប្បន្ននេះ ហត្ថា​កសិករ លីមីត​ធី​ត មាន​ការិយាល័យ​សាខា​ចំនួន​១៧៧ ដើម្បី​បម្រើសេវា​ឥណទាន សេវា​ប្រាក់​បញ្ញើ​សន្សំ សេវា​ផ្ទេរប្រាក់​ក្នុងស្រុក សេវា​បើកប្រាក់​បៀរ​វត្ស និង​សេវា​ធនាគារ​ចល័ត​ជូន​អតិថិជន ព្រមទាំង​មាន​ទូ​អេ​ធី​អឹម​ចំនួន​១៣៧ នៅ​ទូទាំង ២៥​ខេត្ត​/​ក្រុង ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ហត្ថា​កសិករ លីមីត​ធី​ត គឺជា​បុត្រ​សម្ព័ន្ធ​ធនាគារ​ក្រុង​ស្រ៊ី (Krungsri) ដែលជា​ធនាគារពាណិជ្ជ​ធំ​បំផុត​លំដាប់​ទី​៥ នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ និង​ជា​សមាជិក​របស់ MUFG ដែលជា​សម្ព័ន្ធ​ធនាគារ ធំជាងគេ​នៅ​ប្រទេស​ជប៉ុន និង​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំ​បំផុត​មួយ​នៅក្នុង​ពិភពលោក​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com