ជាតិ
អ្នក​ស្រឡាញ់​ស្តេច​ត្រី​៖ អ្នកនេសាទ​ម្នាក់ តែងតែ​លែង​ប្រភេទ​ត្រី ដែល​គាត់​ហៅថា «​សេ្ត​ច​ត្រី​»
01, May 2020 , 8:29 pm        
រូបភាព
​អ្នកនេសាទ ឈួ​ង ហៃ កំពុង​លើក​បង្ហាញ​ត្រី​គល់រាំង​មួយ​ក្បាល ដែលជា​ស្តេច​ត្រី​ដែល​គាត់​ស្រឡាញ់​។ រូបភាព​ផ្តល់​ឲ្យ​ដោយ ឈួ​ង ហៃ​។​
​អ្នកនេសាទ ឈួ​ង ហៃ កំពុង​លើក​បង្ហាញ​ត្រី​គល់រាំង​មួយ​ក្បាល ដែលជា​ស្តេច​ត្រី​ដែល​គាត់​ស្រឡាញ់​។ រូបភាព​ផ្តល់​ឲ្យ​ដោយ ឈួ​ង ហៃ​។​
ដោយ:
​ឈួ​ង ហៃ ជា​អ្នកនេសាទ​ម្នាក់ ដែលមាន​ទីលំនៅ​ជា​អចិន្ត្រៃយ៍​លើផ្ទះ​បណ្តែត​ទឹក ស្ថិតនៅ​ក្នុងភូមិ​កោះ​តា​ពៅ ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។ ជា​ឪពុក​ដ៏​ល្អ​សម្រាប់​កូនស្រី​បួន​នាក់​ក្នុងបន្ទុក ឈួ​ង ហៃ បាន​រៀបរាប់​ពី​សកម្មភាព​ចូលរួម​អភិរក្ស​ពពួក​ត្រី​កម្រ និង​ជិត​ផុត​ពូជ ដោយ​ស្ម័គ្រចិត្ត ដោយ​សេចក្តីស្រឡាញ់ និង​ជំនឿ​ពី​ដួងចិត្ត​របស់គាត់ ប្រាប់​ដល់​គម្រោង​អច្ឆរិយ​ភាព​នៃ​ន​ទន្លេមេគង្គ ដែល​សកម្មភាព​ដ៏​ប្រពៃ​នេះ ឈួ​ង ហៃ បានធ្វើ​ចាប់តាំងពី​ឆ្នាំ ២០១៧ និង​បន្ត​រហូតដល់​បច្ចុប្បន្ន ឆ្នាំ ២០២០ នេះ​។ ត្រី​ដែល​គាត់​ធា្ល​ប់​បាន​លែង​ចូលទៅក្នុង​ធម្មជាតិ​វិញ មានដូចជា​៖ ត្រី​គល់រាំង ត្រី​រាជ និង​ត្រសក់​។ សូមបញ្ជាក់​ផងដែរ​ថា ត្រី​គល់រាំង គឺជា​ប្រភេទ​ត្រី​ដែល​ត្រូវបាន​ប្រកាស​កំណត់​ជាម​ច្ឆា​និម្មិត្តរូប នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​ព្រះរាជក្រឹត្យ​លេខ នសរកត​/០៣០៥/១៤៩ ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០០៥ ។



សូម​ទស្សនា​វីដេអូ​ដូចតទៅ​៖ 

© រក្សាសិទ្ធិដោយ thmeythmey.com