ជាតិ
ពី​ឆ្នាំ​២០១៤-២០១៩ កម្ពុ​ជាមាន​និស្សិត ជាង​៧០០០​នាក់ បញ្ចប់​ការសិក្សា​លើ​ជំនាញ​កសិកម្ម​
01, May 2020 , 10:29 pm        
រូបភាព
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រគល់សញ្ញបត្រ ដល់និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម  កាលពីខែវិច្ឆិកា ឆ្នាំ២០២០។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រគល់សញ្ញបត្រ ដល់និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម កាលពីខែវិច្ឆិកា ឆ្នាំ២០២០។
​ភ្នំពេញ​៖ ក្នុង​រយៈពេល​៥​ឆ្នាំ ពោល​ចាប់ពី​ឆ្នាំ​២០១៤​ដល់​២០១៩ កម្ពុ​ជាមាន​និស្សិត​ចំនួន​៧,៧៤០​នាក់ បញ្ចប់​ការសិក្សា​លើ​ជំនាញ​កសិកម្ម​។ បើតាម​របាយការណ៍​បូ​សរុប​ការងារ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ នេសាទ ចំនួន​និស្សិត​ទាំងនេះ គឺ​បានបញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែកលៀប និង​វិទ្យាស្ថាន​ជាតិ​កសិកម្ម​កំពង់ចាម​។

 
​របាយការណ៍​ប្រចាំឆ្នាំ​២០១៩-២០២០ របស់​ក្រសួងកសិកម្ម​នេះ បាន​បញ្ជាក់ថា ៥​ឆ្នាំ​មកនេះ និស្សិត​ដែល​បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ជាង​៤,២៣៥​នាក់​, និស្សិត​បញ្ចប់​ការសិក្សា នៅ​វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែកលៀប មាន​ជាង​២,១៣១​នាក់ និង​និស្សិត​បញ្ចប់​ការសិក្សា​នៅ​វិទ្យាស្ថាន​ជាតិ​កសិកម្ម​កំពង់ចាម មាន​១,៣៧៤​នាក់​។ 
 
​សម្រាប់​និស្សិត​ដែល​បញ្ចប់​ជំនាញ​កសិកម្ម​ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម មាន​៦៦០​នាក់​, នៅ​វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែកលៀប មាន​៣៤៦​នាក់ និង​និស្សិត​បញ្ចប់​ការសិក្សា នៅ​វិទ្យាស្ថាន​ជាតិ​កសិកម្ម​កំពង់ចាម មាន​១៣៩​នាក់​៕

Tag:
 និស្សិត​កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com