ជាតិ
សុវត្តិភាព ចរាចរណ៍
នគរបាល ឃាត់បានម៉ូតូ៧០គ្រឿង និងអ្នកបើកបរស្រវឹងចំនួន១៧នាក់ នៅយប់ថ្ងៃទី១ ឧសភា រូបភាពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
×
ភ្នំពេញ៖ សមត្ថកិច្ច បានឃាត់ម៉ូតូ៧០គ្រឿង ដែលអ្នកបើកបរមិនពាក់មួកសុវត្ថិភាព និងពិន័យ អ្នកបើកបរទាំងស្រវឹងបានចំនួន១៧នាក់ នៅក្នុងប្រតិបត្តិការត្រួតពិនិត្យជាតិស្រវឹង នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ឧសភា។ បើតាមទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងចំណោមអ្នកបើកបរក្នុងស្ថានភាពទាំង១៧នាក់ មាន៨នាក់ត្រូវបានសមត្ថកិច្ចពិន័យនៅនឹងកន្លែង និង៩នាក់ ត្រូវបានបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោក៕
© រក្សាសិទ្ធិដោយ thmeythmey.com