ONE Championship
កីឡាជាតិ
ជាតិ
គុន​ខ្មែរ ជា​មោទកភាព​ទាំង​អតីតកាល និង​បច្ចុប្បន្ន​របស់​កម្ពុជា
02, May 2020 , 9:29 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​ក្បាច់គុន​ខ្មែរ មានដំណើរ​ដើមទង​តាំងពី​បុរាណ​នៃ​អរិយធម៌​ដ៏​រុងរឿង និង​ឈានចូល​ប្រឡូក​លើស​ង្វៀន​លំដាប់​ពិភពលោក នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។ សព្វ​អ្នកគាំទ្រ​ជុំវិញ​ពិភពលោក បាន​ចងចាំ​មិន​ភ្លេច នៅពេល​អ្នកលេង​គុន​ខ្មែរ​មួយចំនួន ចូលប្រឡូក​នៅ​សង្វៀន​កម្រិត​អន្តរជាតិ ONE Championship​។  តើ​គុន​ខ្មែរ មាន​បែបផែន​យ៉ាងណា ខុសពី​ក្បាច់គុន​នៅ​តំបន់​អាស៊ាន​?


 
​គុន​ខ្មែរ​មាន​ប្រវត្តិ​យូរលង់​
 
​នៅ​ប្រាង្គ​ប្រាសាទអង្គរវត្ត ដែលមាន​អាយុកាល​រហូត ៩០០ ឆ្នាំ ស្ថិតនៅ​ភាគ​ខាងជើង នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ចម្លាក់​ក្បាច់គុន​យុទ្ធ​គុនខម នៅលើ​ជញ្ជាំង​ប្រាសាទ​។ នោះ​ហើយ​គឺជា​ការកកើត​នៃ​ក្បាច់គុន​បុរាណ​។ ដោយ​ប្រើ​ក្បាច់​ទាត់​ជាច្រើន​ប្រភេទ​, កណ្ដាប់ដៃ​, ជង្គង់​,​និង​កែង​ដ៏​កាច​សាហាវ យុទ្ធ​គុនខម អាច​ដើរតួ​យ៉ាងសំខាន់ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​សត្រូវ នៅ​សម័យ​អាណាចក្រ​អង្គរ​។  ក្នុងនាម​ជា​អាណាចក្រ​ដ៏​រុងរឿង​នៅ​តំបន់​អាស៊ីអាគ្នេយ៍  អាណាចក្រ​អង្គរ​បាន​ក្លាយជា​ក្រុង​ដ៏​ធំ​បំផុត​នាពេលនោះ និង​បន្សល់ទុក​នូវ​ក្បាច់គុន​ជាច្រើន តាម​ជញ្ជាំង​ប្រាសាទ​។ 
 
​ចាន់ រតនា ដែល​ប្រកួត​ក្នុង​ទម្ងន់ Flyweight  គឺ​បាន​រៀនសូត្រ​ក្បាច់​យុទ្ធ​គុនខម ពី​ឪពុក​របស់ខ្លួន និង​រក្សា​កេរដំណែល​ក្បាច់គុន​ឲ្យ​រស់រានមានជីវិត រហូតដល់​បច្ចុប្បន្ន ហើយ​ក្លាយជា​ក្បាច់​ប្រយុទ្ធ បែប​ប្រពៃណី​ដ៏​មាន​ប្រជាប្រិយភាព​។ តើ​ក្បាច់គុន​បុរាណ បាន​ផ្លាស់ប្ដូរ​ទៅ​គុន​ខ្មែរ​សព្វថ្ងៃ ដោយ​របៀប​ណា​? 


 
​មោទនភាព​ជាតិ និង​អតីតកាល 
 
​នៅ​កម្ពុជា គុន​ខ្មែរ​បាន​ពុះពារ​គ្រប់បែបយ៉ាង ដើម្បី​ក្លាយជា​កីឡា​ប្រយុទ្ធ​ដ៏​អស្ចារ្យ​។ គុន​ខ្មែរ​ល្អ​សម្រាប់​អ្នក​ប្រកួត និង​ក្ដី​ស្រលាញ់​ដល់​អ្នកគាំទ្រ ហើយ​វា​ធ្វើ​ឲ្យ​គេ​មិនអាច​បំភ្លេចបាន ក្នុង​ជីវភាព​រស់នៅ​។ ព្រឹត្តិការណ៍​ប្រកួត​លើស​ង្វៀន​ទូរទស្សន៍​នានា បានធ្វើ​ឲ្យ​គុន​ខ្មែរ​មាន​ប្រជាប្រិយភាព​ខ្លាំងណាស់ ក្នុង​មួយរយៈ​ចុងក្រោយ​នេះ​។ 
 
​ក្នុងនោះ​អ្នកលេង​គុន​ខ្មែរ​ដ៏​លេចធ្លោ ដែល​គេ​ស្គាល់​គ្រប់គ្នា​គឺ សុខ ធី​។ សុខ ធី ដែលជា​កីឡាករ​ជើងឯក ប្រចាំ​នៅ​សង្វៀន​បាយ័ន និង​ភី​អិន​អិន បាន​តំណាង​ឲ្យ​កម្ពុជា ក្នុងការ​ប្រកួត ONE Super Series របស់​សង្វៀន ONE Championship​។ គុន​ខ្មែរ​ទទួលបាន​ការចាប់​អារម្មណ៍​ជាច្រើន ពី​សំណាក់​មហាជន ទាំងប្រុស​ស្រី និង​ក្មេង​ចាស់​។ 
 
​បែបណា​ក្ដី គុន​ខ្មែរ​កាន់តែ​រីកចម្រើន​ទូទាំងប្រទេស និង​បង្កើតបាន​ធនធាន​កីឡាការិនី​ជាច្រើន​ក្នុងនោះ​ក៏មាន នៅ ស្រី​ពៅ​។ ស្រី​ពៅ បានធ្វើ​ឲ្យ​កីឡាការិនី​ថៃ មាន​ពិសោធន៍​ច្រើន Rika “Tiny Doll” Ishige ចុះចាញ់ ក្នុងការ​បង្ហាញខ្លួន​ដំបូង​នៅ​កម្មវិធី ONE: CLASH OF LEGENDS កាល​ដើមឆ្នាំ ២០១៩  និង​បន្ត​ខំប្រឹង​ថែមទៀត ដើម្បី​ទទួលបាន​ការគាំទ្រ​។ 
«​ខ្ញុំ​ចង់​បង្ហាញថា​កីឡាការិនី​កម្ពុជា គឺ​ខ្លាំង​។ ហើយ​ខ្ញុំ​ចង់​ប្រាប់​ឲ្យ​នារីៗ​គ្រប់រូប សូម​បន្ត​ក្ដី​ស្រមៃ​របស់ខ្លួន​»​។ នៅ ស្រី​ពៅ ថ្លែង​បែបនេះ​។ 
 
​កីឡាការិនី​ខ្មែរ​អាមេរិក អែម សុ​វណ្ណា​រី ឬ​គេ​ស្គាល់​ថា “The Sweet Savage” ក៏​ទទួលបាន​ការលើកទឹកចិត្ត ពី​អ្នកគាំទ្រ​ជាតិ និង​អន្តរជាតិ​ជាច្រើន​។ ទោះបី​រូបគេ​កើត និង​ធំ​ដឹងក្ដី នៅ​អាមេរិក ប៉ុន្តែ​រូបគេ​ទទួលបាន​អារម្មណ៍​ពិសេស ពី​ទឹកដី​ដូនតា​របស់ខ្លួន​។ សុ​វណ្ណា​រី រំលឹក​បែបនេះ​៖«​ខ្ញុំ​គិតថា ខ្ញុំ​អាចមក​ប្រកួត​នៅ​កម្ពុជា​។ ខ្ញុំ​មិនទាន់​បានធ្វើ​ឲ្យ​ក្នុងការ​តបស្នង​។ ខ្ញុំ​ពិតជា​អរគុណ​ណាស់ សម្រាប់​ក្ដី​ស្រលាញ់ និង​ការគាំទ្រ​»​។
 
​ការប្រើ​កែង​ក្នុង​គុន​

 
 
​រិ​ន សា​រ័ត្ន បង្ហាញខ្លួន​យ៉ាង​ល្អ​ដោយ​ប្រើ​កែង​បញ្ចប់ Mario Satya Wirawan នៅក្នុង​កម្មវិធី ONE: PINNACLE OF POWER កាល​ខែមិថុនា ឆ្នាំ​២០១៨​។ បែបណា​ក្ដី គេ​ជឿថា​រូបគេ​មិនទាន់​ដល់​ចំណុចកំពូល នៅឡើយ​ទេ​។ 
 
​ជាមួយគ្នា​នោះ ខុន ស៊ី​ចាន់ គឺជា​កីឡាករ​ដ៏​មាន​សកម្មភាព​ច្រើន​បំផុត នៅ​សង្វៀន ONE Championship បាន​អះអាងថា ការប្រើ​កែង​ក្នុង​គុន​ខ្មែរ និង​មាន​ស្ទីល​ផ្សេងៗ​គ្នា​ជាច្រើន និង មាន​ភាព​រំភើប​។ ស៊ី​ចាន់ បាន​ឲ្យ​ដឹងថា​៖«​ខ្ញុំ​គិតថា​ការប្រើ​កែង គឺ​ផ្សេង​គ្នាច្រើន​។ យើង​ចូលចិត្ត​ប្រើ​វា ហើយ​ប្រើ​ដើម្បី​ផុតពី​ការចូលចាប់​អុក​ជង្គង់​។ វា​ពិតជា​រីករាយ និង​ធ្វើ​ឲ្យ​ការប្រកួត​ល្អមើល​ណាស់​ដែល​ឃើញ​គេ​ប្រើ​កែង​ម្ដង​»​។ 
 
​កម្លាំងចិត្ត ឬ ព្រលឹង​អ្នក​ហាត់គុន​ខ្មែរ​
 
​អស់​រយៈពេល​ជាច្រើន​ឆ្នាំ គុន​ខ្មែរ​បាន​ត្រលប់​មកវិញ បន្ទាប់ពី​ប្រទេសជាតិ​សុខសាន្តត្រាណ​។ អតីត​កីឡាករ​ជើងចាស់ បាន​រក្សាទុក​ក្បាច់គុន​មរតក​ដូនតា​នេះ ឲ្យ​រស់រានមានជីវិត និង​បណ្ដុះ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​។ តាំងពី​មិនមាន​ធនធាន រហូតដល់​បច្ចុប្បន្ន មាន​កីឡាករ​ជួរមុខ​ជាច្រើន ក្នុងនោះ​ចាន់ រតនា បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​ដោយ​ឈ្នះ ៣ លើក ជាប់​គ្នា​ទល់នឹង​គូប្រជែង​ខ្លាំងៗ នៅ​សង្វៀន​លំដាប់​ពិភពលោក ONE Championship​។ នៅក្នុង​កម្មវិធី ONE: DREAMS OF GOLD  កាល​ខែសីហា ២០១៩ ចាន់ រតនា បានបង្ហាញ​ឆន្ទៈ និង​កម្លាំងចិត្ត ដើម្បី​ឈ្នះ​កីឡាករ​គុយបា Gustavo “El Gladiador” Balart​។ ជ័យជម្នះ​នេះ ធ្វើ​ឲ្យ​ការប្រកួត​តំណាង​ឲ្យ​កម្ពុជា បញ្ចប់​លទ្ធផល​ខ្ពស់បំផុត និង​ត្រៀមខ្លួន​សម្រាប់​ឆ្នាំ​២០២០ បន្ថែមទៀត​។ ចាន់ រតនា ថ្លែង​បែបនេះ ៖«​ខ្ញុំ​សុខចិត្ត​ឈឺ​សាច់ ជាជាង​ឈឺចិត្ត នៅពេល​ឡើង​ប្រកួត​គុន​ខ្មែរ លើស​ង្វៀន​។ អ្នកគាំទ្រ​គឺជា​កម្លាំងចិត្ត​។ ពួកគេ​ចង់​ឲ្យ​ខ្ញុំ​ឈ្នះ គ្រប់ការ​ប្រកួត​។ នេះ​ជា​រឿង​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយចិត្ត តស៊ូ​យកឈ្នះ​រាល់​ការប្រកួត​»៕



© រក្សាសិទ្ធិដោយ thmeythmey.com