ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្នុងពេល​៣​នេះ អ្នក​មិនគួរ​ឲ្យ​កូន​គេង​ឡើយ ព្រោះ​ធ្វើ​ឲ្យ​សុខភាព​គេ​ខូច​បាន​
03, May 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​រយៈពេល​៣​ដែល​អ្នក​មិនគួរ​ឲ្យ​កូន​គេង​។


 
​តើ​មាន​ពេលណា​ខ្លះទៅ​?
 
1.​ ​នៅពេលដែល​កូន​សប្បាយ​ចិត្តខ្លាំង ដោយមាន​អារម្មណ៍​ពុះ​ក​ញ្ច្រោ​ល អ្នក​មិនគួរ​ឲ្យ​កូន​គេង​ទេ ព្រោះ​ខួរក្បាល​គេ​នៅ​មិនទាន់​ស្ងប់​ឡើយ​។ ប្រសិនជា​អ្នក​ឲ្យ​កូន​គេង នឹងធ្វើ​ឲ្យ​កូន​គេង​មិន​ស្ងប់ ដោយ​ធ្វើ​ឲ្យ​កូន​អាច​ធាក់​ចុះឡើង​ច្រើន មិនអាច​គេង​លក់​ស្រួល​ឡើយ​។​
2.​ ​អ្នក​មិនគួរ​ឲ្យ​កូន​គេង​ភ្លាម​ទេ ពេលដែល​កូន​ទើបតែ​ញ៉ាំ​ឆ្អែត​ខ្លាំង ព្រោះ​ក្រពះ​កូន​ត្រូវ​ការរំលាយ​អាហារ​។ បើ​អ្នក​ឲ្យ​កូន​គេង​ភ្លាម ក្រពះ​មិនអាច​ដំណើរការ​បានឡើយ​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​ក្រពះ​កូន​ឆាប់​កើតមាន​បញ្ហា​ណាស់​។​
3.​ ​អ្នក​មិនគួរ​ឲ្យ​កូន​គេង​ភ្លាម​ទេ ក្រោយ​ពេលដែល​ទើប​ងូតទឹក​ឲ្យ​គេ​រួច ព្រោះ​នៅពេលដែល​កូន​ទើបតែ​ងូតទឹក​រួច ឈាម​ក្នុង​រាងកាយ​កូន​កំពុងតែ​ដើរ​លឿន ដោយ​ធ្វើ​ឲ្យ​កូន​មិនអាច​គេង​បាន​ស្ងប់​ឡើយ​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការលូតលាស់​របស់​កូន​បាន​។ ដូចនេះ ក្នុងពេល​៣​នេះ អ្នក​គួរតែ​កុំ​ឲ្យ​កូន​គេង​ឲ្យ​សោះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com