ជាតិ
ដំរីអាស៊ី១៣ក្បាល ត្រូវបានប្រទះឃើញនៅដែនជម្រកសត្វព្រៃស្រែពក
× ភ្នំពេញ៖ ហ្វូងសត្វដំរីអាស៊ីចំនួន១៣ក្បាល ត្រូវបានក្រុមស្រាវជ្រាវរបស់អង្គការ WWF កម្ពុជា កាលពីពាក់កណ្ដាលខែមេសា ឆ្នាំ២០២០កន្លងទៅ នៅដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី។ តាមអង្គការ WWF កម្ពុជា ក្នុងចំណោមហ្វូងសត្វដំរីអាស៊ីទាង១៣ក្បាលនេះ មានដំរីពេញវ័យប្រមាណ ៥ក្បាល, ដំរីវ័យជំទង់ ៤ក្បាល និងកូនដំរីចំនួន ៤ក្បាល។
ដំរីអាស៊ី ដែលជាប្រភេទសត្វនិមិត្តរូបមួយប្រភេទនៃតំបន់អាស៊ី ហើយវាបានក្លាយជាផ្នែកដ៏សំខាន់មួយ នៃតំបន់ទេសភាពខ្ពស់រាបភាគខាងកើត និងវប្បធម៌ តាំងពីរាប់ពាន់ឆ្នាំមកហើយ។
ក្នុងរបាយការណ៍ផ្លូវការ នៃអង្គការមូនិធិសត្វព្រៃពិភពលោកប្រចាំនៅកម្ពុជា (WWF-Cambodia) បច្ចុប្បន្នប្រទេសកម្ពុជា ត្រូវបានចាត់ទុកជាកន្លែងដែលទ្រទ្រង់ ដល់ការបន្តរស់រានមានជីវិត របស់ដំរីនៅក្នុងតំបន់ឥណ្ឌូចិន (កម្ពុជា ឡាវ និងវៀតណាម) ខណៈដែលវាបានគែចាត់បញ្ចូល ក្នុងថ្នាក់ជាប្រភេទសត្វជិតផុតពូជ នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCNដោយសារតែការបាត់បង់ចំនួនសត្វដំរីដ៏គួរឱ្យកត់សម្គាល់។ ប្រទេសកម្ពុជាតែឯង បានផ្តល់ជម្រកដល់សត្វនិមិត្តរូបអាស៊ី ចន្លោះពី៤០០ ទៅ៦០០ក្បាល។ នេះបើតាមរបាយការណ៍ដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com