ជាតិ
ក្រសួងកសិកម្ម​៖ ទិន្នផល​ស្រូវប្រាំង​ឆ្នាំនេះ មាន​ជាង​២.៦​លាន​តោន​
03, May 2020 , 12:29 pm        
រូបភាព
​ភ្នំពេញ​៖ ការងារ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង​នៅ​ទូទាំងប្រទេស ក្នុង​ឆ្នាំ​២០២០​នេះ បានបញ្ចប់​ហើយ ដោយ​សម្រេចបាន​ចំនួន​៥៩៧,៥០៨​ហិកតា ស្មើនឹង​១៣០​ភាគរយ​នៃ​ផែនការ​។ រីឯ​ការប្រមូល​ផល​ស្រូវប្រាំង​វិញ សម្រេចបាន​ចំនួន ៥៩២,១២៨​ហិកតា និង​បាន​ទិន្នផល​ស្រូវ​ចំនួន ២,៦១៦,២៥៣​តោន​។ នេះ​បើ​យោងតាម​របាយការណ៍​ស្ដីពី​សភាពការណ៍​កសិកម្ម របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២០​។​


 
 តាម​របាយការណ៍​ដដែល គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០២០​នេះ ផ្ទៃដី​ភ្ជួរ​រាស់​សម្រេចបាន​ចំនួន ៦០២,៣៣២ ហិកតា ដែល​ភាគច្រើន​ប្រើប្រាស់​គ្រឿងយន្ត ពោលគឺ​ការ​ភ្ជួរ​រាស់​ដោយ​គោ​-​ក្របី​ធ្វើ​បានតែ ៤, ២៦៦ ហិកតា​ប៉ុណ្ណោះ​។ ចំណែក​ផ្ទៃដី​សាប​វិញ សម្រេចបាន​៧៤​ហិកតា​ប៉ុណ្ណោះ តិចជាង​ឆ្នាំមុន​ចំនួន​៩៨​ហិកតា​៕

Tag:
 កសិកម្ម​
 ​ស្រូវ​
© រក្សាសិទ្ធិដោយ thmeythmey.com