កំណាព្យ
ជាតិ
×
តម្រួតអាងច្បាប់ចាប់តម្រូវ អ្នកប្រើប្រាស់ផ្លូវរួមតម្រង់
តម្រាយតម្រាប់ត្រាប់ត្រូវត្រង់ តម្រួតមិនចង់ពិន័យឡើយ។
បើអ្នកបើកបរចរត្រូវច្បាប់ ស្លាកគំនូសប្រាប់ឈប់កន្តើយ
សុខទាំងអស់គ្នាឆ្ងាយគ្រោះហើយ ខ្ញុំមិនចង់ឡើយប្រើអាជ្ញា។
បទល្មើសកន្លងបងប្អូនច្បាស់ គ្រោះក្រៃពេកណាស់ស្លាប់ពិការ
សង្គមខាតបង់លង់គ្រួសារ កូនតូចវិញណាត្រូវកំព្រា។
ក៏ព្រោះតែល្មើសនឹងច្បាប់ចែង ឥតគិតកោតក្រែងយោគយល់គ្នា
ស្រវឹងបើកបរឥតរួញរា គ្មានមួកការពារវ៉ាជែងខុស។
ខ្លះបើកហួសល្បឿនច្បាប់កំណត់ ខ្សែក្រវាត់អត់ទាំងស្រីប្រុស
ប្រណាំងបង្ហោះផ្លោះផ្លោងខុស គេហៅចូលប៉ូស្តិ៍ផុសហ្វេសប៊ុក។
តម្រួតតម្រង់ចង់តម្រូវ អ្នកប្រើប្រាស់ផ្លូវតទៅមុខ
ទម្លាប់ល្មើសច្បាប់ចោលកុំទុក រួមសាងទំនុកស្រុកនីតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com