រថយន្ត
អត្ថបទពាណិជ្ជកម្ម
នាឡិកាដៃ កាបូប វ៉ែនតា ប៊ិកម៉ាកMercedes-Benz ជាកាដូដ៏សក្តិសមជូនមនុស្សជាទីស្រឡាញ់របស់អ្នក
× គិតថានឹងទិញកាដូអ្វី ជូនមនុស្សជាទីស្រលាញ់របស់យើង ក្នុងថ្ងៃខួបកំណើត ឬក៏ថ្ងៃពិសេសអ្វីមួយ? សម្រាប់ខ្ញុំវិញ ការជូនកាដូ មិនសំខាន់ថាថ្ងៃអ្វីនោះទេ គឺយើងអាចជូនអ្នកជាទីស្រលាញ់របស់យើងបានទាំងអស់ ឱ្យតែចេញពីចិត្តរបស់យើងស្មោះ។ គ្រាន់តែថា ប្រសិនបើចាំថ្ងៃពិសេស គឺធ្វើឱ្យអ្នកជាទីស្រលាញ់របស់យើង នឹងមានសេចក្តីរំភើប ញាប់ញ័រ! គ្រាន់តែនឹកឃើញក៏សប្បាយចិត្តជំនួសដែរ។
រៀបរាប់ពីរឿងការជូនកាដូយូរហើយ ចុះអ្នកបានគិតហើយឬនៅថា នឹងទិញការដូអ្វីជូនអ្នកជាទីស្រលាញ់យើង? មែនទែនទៅ អ្នកដែលទិញកាដូជូនគេ គឺពិបាកសម្រេចចិត្តណាស់មែនអត់ ពីព្រោះថា ខ្លាចទិញទៅគេមិនសូវពេញចិត្ត។
ជាយោបល់របស់ខ្ញុំ គឺថាបើយើងទិញជូនមនុស្សជាទីស្រឡាញ់ ជានារី ភាគច្រើនគឺគាត់ពេញចិត្តគ្រឿងតុងតែងខ្លួន មានទឹកអប់ កងដៃ នាឡិកាដៃស្អាតៗ។ ហើយបើយើងសម្រេចចិត្តថា នឹងទិញនាឡិកាដៃជូនគាត់វិញ សម្រាប់ខ្ញុំគឺឯកភាព ដោយសារតែនាឡិកាដៃ គឺបង្ហាញពីភាពថ្លៃថ្នូ កិត្តិយស ហើយយើងអាចពាក់បានគ្រប់កម្មវិធីទាំងអស់។
ហើយប្រសិនបើយើងពាក់វាទៅធ្វើការវិញ គឺផ្តល់ផលប្រយោជន៍ដូចជា យើងអាចគ្រប់គ្រងពេលវាលា ដែលជាមាសប្រាក់របស់យើងបានយ៉ាងល្អ។ និយាយនេះមែនមានន័យថា ឱ្យទិញនាឡិកាទេ។
សូមជម្រាបអតិថិជនថា ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា ក្រៅពីការផ្តល់ជូនគ្រប់ជម្រើសនៃរថយន្ត មើស៊ឺឌីស បិនស៍ ម៉ូឌែលថ្មីដែលទើបមកដល់ និងផ្នែកជួសជុល បាញ់ថ្នាំ តោនឡានគ្រប់ស៊េរីទាំងអស់ ក៏មានលក់ជូននូវគ្រឿងលម្អ និងវត្ថុអនុស្សាវរីយ៍ជាច្រើនផងដែរដែលទើបមកដល់ថ្មីៗដូចគ្នា ដែលមានដូចជា នាឡិកាដៃបុរស នារី វែនតា ឆ័ត្រ អាវក្រៅធំ ប្រើបានទាំងរដូវក្តៅ និងរដូវវស្សា ប៉ិចដ៏ស្រស់ស្អាត និងមានគ្រឿងលម្អ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។ ជាងនេះទៅទៀត ក៏មានការផ្តល់ជូននូវតម្លៃពិសេសទៀតផង។ សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទំនាក់ទំនងលេខទូរសព្ទ៖ 023 231 488 ឬ 017 231 488 ឬអាចអញ្ជើញមកអគារតាំងបង្ហាញរថយន្តរបស់យើងដោយផ្ទាល់គឺនៅបណ្តោយផ្លូវ៦០ម៉ែត្រ ជាប់នឹងសាលាអន្តរជាតិ ISPP ៕
© រក្សាសិទ្ធិដោយ thmeythmey.com