ជាតិ
អ្នកជំនាញ​កសិកម្ម ប្រាប់​ពី​របៀប​បណ្តុះ​កូន​ស្ពៃ​
03, May 2020 , 5:59 pm        
រូបភាព
ភ្នំពេញ​៖ លោក ថូ ពិសី ជា​ម្ចាស់​កសិដ្ឋាន​ដាំ​បន្លែ​ធម្មជាតិ​មួយកន្លែង នៅ​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្ដាល បាន​ចែករំលែក​របៀប​បណ្ដុះ​កូន​បន្លែ​ស្ពៃ ដល់​ប្រជាពលរដ្ឋ​ដែលមាន​បំណង​ដាំ​ដុះ​បន្លែ​នៅតាម​ផ្ទះ​។

​បើតាម​លោក ថូ ពិសី ការបណ្ដុះ​កូន​បន្លែ​ស្ពៃ​នេះ ត្រូវការ​លាយ​ដី​, ស៊ុម​បណ្ដុះ​កូន​បន្លែ​, ថង់​ប្ទា​ស្ទិ​ក ឬ​បាវ និង​ត្រូវការ​គ្រាប់ពូជ​។ មុនដំបូង​ត្រូវដាក់​ដី​ដែល​លាយ​រួច នៅក្នុង​ស៊ុម​បណ្ដុះ​កូន​បន្លែ រួច​ដាក់​គ្រាប់ពូជ​បន្លែ​ចូល និង​រោយ​ដី​ពីលើ​។ ក្រោយ​រោយ​ដី​រួច ត្រូវ​ស្រោច​ទឹក និង​យក​បាវ ឬ​ស្បោង​មក​គ្របពីលើ ដើម្បី​ជៀសវាង​ការ​ស្ងួត​ទឹក​។ បន្ទាប់ពី​ទុក​ក្នុង​ម្លប់​រយៈពេល​២​ថ្ងៃ ត្រូវ​បើក​ស្បោង ឬ​បាវ ដែល​បាន​គ្រប​លើ​កូន​បន្លែ ឲ្យ​ត្រូវ​ពន្លឺ​ថ្ងៃ​។ លោក ថូ ពិសី អះអាងថា រយៈពេល​៣​ថ្ងៃ កូន​បន្លែ​ស្ពៃ នឹង​ចាប់ផ្ដើម​ដុះ ហើយ​រយៈពេល ១០​ថ្ងៃ អាចយ​កកូន​បន្លែ​ស្ពៃ​ទៅ​ដាំ​នៅលើ​រង​បាន​។​
 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​៖ 

 

Tag:
 កសិកម្ម​
  បណ្ដុះ​កូន​បន្លែ​
© រក្សាសិទ្ធិដោយ thmeythmey.com