អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Xiaomi ប្រកាស​ចេញលក់​ជា​ផ្លូវការ​កំពូល​ស្មា​ត​ហ្វូ​ន Mi 10 និង Mi 10 Pro 5G ដែលជា Flagships Series របស់ខ្លួន​នៅ​ប្រទេស​កម្ពុជា​
04, May 2020 , 2:33 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅថ្ងៃនេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​នាំមុខគេ​របស់​ពិភពលោក Xiaomi បានប្រកាស​សម្ពោធ និង​ការនាំមក នូវ​ស្មា​ត​ហ្វូ​ន​ត្រកូល Mi Series ដ៏​ពេញនិយម ចុងក្រោយ​បំផុត​របស់ខ្លួន មកកាន់​កម្ពុជា នោះ​គឺ Mi 10 និង Mi 10 Pro 5G flagship​។ នេះ​គឺជា​លើកដំបូង​បំផុត ដែល​ស្មា​ត​ហ្វូ​ន Flagship ថ្មី របស់​ក្រុមហ៊ុន Xiaomi នេះ គឺ​ទ្រទ្រង់​នូវ​បច្ចេកវិទ្យា 5G ដែលជា​ការតភ្ជាប់​ទំនាក់​ទំនង​ចុងក្រោយ​បំផុត​របស់ខ្លួន​។​
 
​ស្មា​ត​ហ្វូ​ន Mi 10 Pro និង Mi 10 ផ្តល់នូវ​សមត្ថភាព​ក្នុងការ​ប្រើប្រាស់​អស្ចារ្យ ដែល​ទាក់ទាញ​ជាទីបំផុត​
 
​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​នេះ គឺមាន​ភ្ជាប់​ជាមួយនឹង​កាមេរ៉ា​ខាងក្រោយ​ដែ ល​មាន​ទំហំ 108MP sensor ច្បាស់​ក្នុង​ការថត​រូបភាព និង​វីដេអូ​យ៉ាង​អស្ចារ្យ ដែល​គ្មាន​គូ​ប្រៀប​នោះទេ​។ ស្មា​ត​ហ្វូ​ន Mi 10 Pro​នេះ ផ្តល់នូវ​បទពិសោធន៍​នៃ​ការប្រើប្រាស់​ល្អ​បំផុត ទៅលើ​ផ្នែក​រូបភាព និង​វីដេអូ ដោយសារតែ​ផ្នែក Hardware និង Software ខ្លាំង​របស់​វា​។ ស្មា​ត​ហ្វូ​ន​នេះ គឺមាន​កាមេរ៉ា​គោល ទំហំ 108MP ហើយ​ស្មា​ត​ហ្វូ​ន Mi 10 Pro នេះ គឺ​ផ្តល់នូវ​សេន​ស័​រ​ដ៏​ធំ​អស្ចារ្យ​បំផុត សម្រាប់​ទីផ្សារ​នៅក្នុងពេល​បច្ចុប្បន្ន​។​


 
​បន្ថែម​ពីលើ​ការថតរូប​ភាពច្បាស់ ដល់​ទៅ 108MP​នោះ អ្នកប្រើប្រាស់​ជាច្រើន នឹង​ងាយស្រួល​ថតរូប​ភាព​ឯក​សារបាន​ច្បាស់ កាន់តែ​ទូលាយ នេះ​គឺ​ដោយសារតែ​កាមេរ៉ា 20MP ultra wide-angle lens របស់​ស្មា​ត​ហ្វូ​ន Mi 10 Pro នេះ​។ ស្មា​ត​ហ្វូ​ន​នេះ គឺមាន​កាមេរ៉ា telephoto lenses ចំនួន​ពីរ​គ្រាប់​ទៀត ដែល​ផ្តោត​នៅលើ focal lengths ដែល​អ្នកប្រើប្រាស់​ជាច្រើន អាច​ថតរូប​ភាព portraits នៅក្នុង​កម្រិត 2x zoom ឬ​រហូតដល់​ទៅ 50x zoom ជាមួយនឹង​ការ​ទ្រទ្រង់​នូវ​ការ Zoom រយៈ​ចម្ងាយ​ឆ្ងាយ​ជាមួយនឹង OIS ផងដែរ​។​
 
​សម្រាប់​ម៉ូឌុល laser autofocus module, AI 2.0, Night mode 2.0 និង dual-flash របស់​កាមេរ៉ា​គោល​នេះ គឺ​ផ្តោតទៅលើ​ការថត​រូបភាព​បាន​ច្បាស់ ស្រស់ស្អាត ភ្លឺ​ជាង​មុន ទាំង​ពេល​ថ្ងៃ និង​ពេលយប់​។ ស្មា​ត​ហ្វូ​ន Mi 10 Pro ទទួលបាន​នូវ​ពិន្ទុ​ចំនួន 124 នៅលើ DxOMark ផងដែរ​។ នៅពេលដែល​និយាយ​អំពី​ការថត​វីដេអូ​វិញ​នោះ ស្មា​ត​ហ្វូ​ន Mi 10 Pro នេះ​ទទួលបាន​នូវ​ពិន្ទុ​វីដេអូ​នៅលើ DxOMark ចំនួន 104 ហើយ​ស្មា​ត​ហ្វូ​ន Mi 10 Pro នេះ នៅតែ​ជា​ស្មា​ត​ហ្វូ​ន​ដែលមាន​ការថត​វីដេអូ នៅក្នុង​កម្រិត​កំពូល​នៅក្នុង​ឧស្សាហ​កម្មនេះ​។ 
 
​ស្មា​ត​ហ្វូ​ន​នេះ អាច​ថត​វីដេអូ​នៅក្នុង​កម្រិត UHD 8K 30fps បាន​ច្បាស់​ល្អ​បំផុត ហើយ​វា​មានមុខ​ងារ​ថត​វីដេអូ​ជាច្រើន​ទៀត ដូចជា Portrait video, Color focus, Shoot-Steady, Vlog និង slow motion ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់ អាចបង្កើត​នូវ​វីដេអូ​កម្រិត​លំដាប់​អាជីព​។ ស្មា​ត​ហ្វូ​ន Mi 10 Pro នេះ ក៏មាន​មុខងារ Pro mode ជាមួយនឹង​ការ​អាប់​ដេ​ត ទៅលើ Software ថ្មី នាំយក​នូវ​ការថត​វីដេអូ​កម្រិត​ខ្ពស់បំផុត លក្ខណៈ​អាជីព​តែម្តង​។​


 
​ស្មា​ត​ហ្វូ​ន​ដែល​ផ្តល់នូវ​បទពិសោធន៍​ល្អ​បំផុត​របស់​ពិភពលោក​ទៅលើ​ប្រព័ន្ធ​សំឡេង​ភ្លោះ​
 
​នៅក្នុង​ការបង្កើន​ទៅលើ​អានុភាព នៃ​ការពង្រឹង​ទៅលើ Hardware នៃ​ប្រព័ន្ធ​សំឡេង​របស់​វា​នោះ ស្មា​ត​ហ្វូ​ន Mi 10 Pro និង Mi 10 នេះ​គឺមាន​ប្រព័ន្ធ​សំឡេង​ភ្លោះ​នៅ​ផ្នែក​ខាងលើ និង​ផ្នែក​ខាងក្រោម​របស់​វា​។ ស្មា​ត​ហ្វូ​ន​នេះ គឺមាន 1216 super-linear speakers ចំនួន 2 និង 1.2cc/1.0cc-equivalent speaker chamber ដែលមាន​កម្រិត 0.65mm/0.5mm​។ ស្មា​ត​ហ្វូ​ន​ទាំងពីរ​នេះ អាចបង្កើត​នូវ​ប្រព័ន្ធ​សំឡេង​ដ៏​អស្ចារ្យ ដែល​ស្មា​ត​ហ្វូ​ន Mi 10 Pro ទទួលបាន​នូវ​ពិន្ទុ​នៅលើ DxOMark Audio ចំនួន 76   ដែល​នេះ គឺ​ជាប់​ចំណាត់ថ្នាក់​លេខ 1 របស់​ពិភពលោក​។​
 
​ការ​ឌី​ស្សាញ​ស្មា​ត​ហ្វូ​ន​ដែលមាន​រូបរាង​ស្រស់​ឆើតឆាយ​ជាមួយនឹង​អេក្រង់ TrueColor
 
​ភាពស្រស់ស្អាត និង​ភាព​ទាក់ទាញ គឺជា​ចំណុច​ពិសេស​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Xiaomi ។ ស្មា​ត​ហ្វូ​ន Mi 10 Pro និង Mi 10 ដែលមាន​កម្រិត​អេក្រង់​គែម​កោង 3D ទាំង​ផ្នែក​ខាងមុខ និង​ផ្នែក​ខាងក្រោយ​របស់​វា ហើយ​វា​មាន​គែម Bezels ស្តើង​ងាយស្រួល​ប្រើប្រាស់​ថែមទៀត​ផង​។ គ្រាន់តែ​កាន់​ស្មា​ត​ហ្វូ​ន​នេះ​នៅក្នុង​ដៃ ពិតជា​ផ្តល់នូវ​អារម្មណ៍​ដែល​រីករាយ​ជាទីបំផុត​។ ដើម្បី​ការពារ​ទៅលើ​អេក្រង់​របស់​វា ស្មា​ត​ហ្វូ​ន​ទាំងពីរ​នេះ គឺ​ប្រើប្រាស់​នូវ​កញ្ចក់​ប្រភេទ​Corning® Gorilla Glass 5 នៅ​ផ្នែក​ខាងមុខ និង​ផ្នែក​ខាងក្រោយ​របស់​វា​។ ស្មា​ត​ហ្វូ​ន Mi 10 Pro នេះ មាន​ភ្លើង​ភ្លឺ​ចែងចាំង​ពី​ផ្នែក​ខាងក្រោយ​របស់​វា ខណៈពេលដែល​ស្មា​ត​ហ្វូ​ន Mi 10 ក៏មាន​ភាព​ទាក់ទាញ​ខ្លាំង ទៅលើ​ពន្លឺ​ផ្នែក​ខាងក្រោយ​របស់​វា​ផងដែរ​។ បន្ថែម​ពីនេះ​ទៀត​នោះ ការប្រើប្រាស់​នូវ​គែម Bezels កាន់តែ​តូច​នេះ អនុញ្ញាតឱ្យ​ស្មា​ត​ហ្វូ​ន​នេះ មាន​ផ្ទៃ​អេក្រង់​កាន់តែ​ធំ និង​ងាយស្រួល​ប្រើប្រាស់​។​
 
​ស្មា​ត​ហ្វូ​ន​នេះ មាន​អេក្រង់​ទំហំ 6.67 អ៊ីង curved AMOLED edge-to-edge Dot Display ជាមួយនឹង TrueColor technology​។ ស្មា​ត​ហ្វូ​ន Mi 10 Pro ផ្តល់នូវ​កម្រិត​ភាពច្បាស់ នៃ​អេក្រង់​ដល់​ទៅ JNCD 0.55 និង △E <1.1 ។ បច្ចេកវិទ្យា​ថ្មី​នៃ​អេក្រង់​នេះ គឺ​បង្កើត​នូវ​កម្រិត​ពន្លឺ​ដល់​ទៅ 1200nit ហើយ​វា មាន​បច្ចេកវិទ្យា​ជួយ​សន្សំសំចៃ ទៅលើ​ការ​ប្រ​ប្រាស់​ថាមពល​ថ្ម​បើ​ធៀប​ទៅនឹង​ជំនាន់​មុន​របស់​វា ខណៈពេលដែល​អេក្រង់ 90Hz SmoothSync display នេះ​ផ្តល់នូវ​ល្បឿន​លឿន និង​ការឆ្លើយតប នៅលើ​អេក្រង់​បាន​រហ័ស​ដែល​គ្មាន​គូ​ប្រៀប​នោះទេ​។​
 
​គួរបញ្ជាក់​ផងដែរ​ថា ស្មា​ត​ហ្វូ​ន​ទាំងពីរ​នេះ គឺមាន​ការទទួលស្គាល់​នូវ​វិញ្ញាបនបត្រ TÜV Rheinland ដែល​អាច​កាត់បន្ថយ​ទៅលើ​ពន្លឺ​ពណ៌​ខៀវ និង​ការប្រើប្រាស់​នូវ​បច្ចេកវិទ្យា HDR10+ ដែល​ផ្តល់នូវ​បទពិសោធន៍​ដែល​អស្ចារ្យ​គ្មាន​គូ​ប្រៀប​នោះទេ​។​


 
​សមត្ថភាព​ខ្លាំង និង​ល្បឿន​លឿន​ជាង​មួយ​នឹង SnapdragonTM 865 + LPDDR5 + UFS 3.0
 
​ស្មា​ត​ហ្វូ​ន Mi 10 Pro និង Mi 10 មានភ្ជាប់​ជាមួយនឹង​បន្ទះ​ឈី​ប flagship Qualcomm® Snapdragon™ 865 5G Mobile Platform ដែល​ដំណើរការ​នូវ​បច្ចេកវិទ្យា 5G ផងដែរ​។ វា​មានការ​ពង្រឹង​ទៅលើ CPU, GPU, AI និង​បទពិសោធន៍​នៃ​ការប្រើប្រាស់​ទូទៅ បន្ទះ​ឈី​ប 7nm chipset នេះ​គឺមាន​ល្បឿន​នាឡិកា​ដល់​ទៅ 2.84GHz នៅក្នុង Kyro™ 585 ដែល​ផ្អែកទៅលើ​ស្ថាបត្យកម្ម ARM Cortex-A77 ហើយ​វា​ក៏មាន​ការពង្រឹង​ទៅលើ​ប្រសិទ្ធភាព​ថាមពល​ថ្ម​របស់​វា​ផងដែរ​។ បន្ទះ​ឈី​ប​នេះ គឺមាន​រ៉េ​ម​កម្រិត​ខ្ពស់​ក្នុងការ​ប្រើប្រាស់​នោះ គឺ LPDDR5 និង UFS3.0​។ កាន់តែ​ពិសេស​ជាងនេះទៀត ស្មា​ត​ហ្វូ​ន​ទាំងនេះ ដំណើរការ​នូវ​ប្រព័ន្ធ​ត្រជាក់ Liquid-Cool 2.0 កម្រិត​ខ្ពស់ ដែលមាន​រន្ធ​បំ​ភាយ​កំដៅ​ធំ ដែល​ធ្វើឱ្យ​ស្មា​ត​ហ្វូ​ន​នេះ​មិនមាន​ការកើនឡើង​កំដៅ​នោះទេ នៅក្នុង​ពេលដែល​ប្រើប្រាស់ រយៈពេល​យូរ​នោះ​។ សម្រាប់​ពិន្ទុ​របស់​ស្មា​ត​ហ្វូ​ន Mi 10 Pro នៅលើ AnTuTu នោះ​គឺ 602,660 ។​
 
​ដើម្បី​ឆ្លើយតប ទៅនឹង​ការកើនឡើង​នៃ​ការប្រើប្រាស់​ល្បឿន​លឿន នៅក្នុង​យុគសម័យ​នៃ​បច្ចេកវិទ្យា 5G នេះ ស្មា​ត​ហ្វូ​ន Mi 10 Pro និង Mi 10 នេះ​មិន​ត្រឹមតែ​ផ្តល់នូវ​បណ្តាញ​ទំនាក់ទំនង នៃ​បច្ចេកវិទ្យា 5G នោះទេ ប៉ុន្តែ​វា​ក៏​មានការ​ផ្តល់នូវ​បច្ចេកវិទ្យា 5G MultiLink សម្រាប់​ការភ្ជាប់​នូវ​បណ្តាញ networks ចំនួន ៣ ក្នុងពេល​ដំណាលគ្នា​ថែម​ទៀតផង នោះ​គឺ 2.4G/5G Wi-Fi និង mobile Data ដែល​ពិត​ជាមាន​ល្បឿន​លឿន​ខ្លាំង​មែនទែន​។ ស្មា​ត​ហ្វូ​ន​ទាំងពីរ​នេះ​មានការ​ទ្រទ្រង់ ទៅលើ​បច្ចេកវិទ្យា Wi-Fi 6 ដែលជា​ស្តង់ដារ WiFi កម្រិត​ខ្ពស់បំផុត​ថែម​ទៀតផង​។ វា​មានការ​បង្កើន​ទៅលើ​ល្បឿន​នៃ​ការ upload និង download ផងដែរ​។​


 
​បច្ចេកវិទ្យា Wireless charging ល្បឿន​លឿន​ក្នុងការ​ប្រើប្រាស់​
 
​ស្មា​ត​ហ្វូ​ន Mi 10 Pro នេះ មាន​បំពាក់​នូវ​ថាមពល​ថ្ម​ទំហំ 4,500mAh ជាមួយនឹង​ការ​ទ្រទ្រង់​នូវ​បច្ចេកវិទ្យា​បញ្ចូល​ថាមពល​ថ្ម​លឿន​ចំនួន ៣ នោះ​គឺ 50W wired charging, 30W wireless charging និង reverse wireless charging ថែមទៀត​។ ស្មា​ត​ហ្វូ​ន Mi 10 គឺមាន​ថាមពល​ថ្ម​ទំហំ 4,780mAh និង​ការ​ផ្តល់នូវ​បច្ចេកវិទ្យា 30W wired និង wireless charging រួមជាមួយ​នឹង reverse wireless charging ថែមទៀត​។ ស្មា​ត​ហ្វូ​ន Mi 10 Pro និង Mi 10 Mi 10 ក៏​មានការ​ទ្រទ្រង់​ទៅលើ NFC និង IR Blaster សម្រាប់​ការប្រើប្រាស់ នៅក្នុង​ការងារ​ប្រចាំថ្ងៃ និង remote control ទៅលើ​ឧបករណ៍ប្រើប្រាស់ នៅក្នុង​គេហដ្ឋាន​ថែមទៀត​។​


 
​តម្លៃ​របស់​ស្មា​ត​ហ្វូ​ន Mi 10 Pro និង Mi 10 កាលបរិច្ឆេទ​នៃ​ការដាក់​លក់​
 
​ស្មា​ត​ហ្វូ​ន Mi 10 Pro មាន ២ ពណ៌​សម្រាប់​ជ្រើសរើស គឺ​ពណ៌​ស (Alpine White) និង​ពណ៌​ប្រផេះ (Solstice Grey) ជាមួយនឹង​ទំហំ 8GB+256GB ដែលមាន​តម្លៃ 799 USD​។ ស្មា​ត​ហ្វូ​ន Mi 10 គឺមាន​ទំហំ 8GB+128GB និង 8GB+256GB ដែលមាន​ពណ៌​ប្រផេះ (Twilight Grey) និង​ពណ៌​បៃតង (Coral Green) គឺមាន​តម្លៃ 649USD និង 699USD ។ អតិថិជន អាច​ស្វែងរក​ស្មា​ត​ហ្វូ​ន​នេះ នៅ Mi Stores ទាំង​4 សាខា​នៅ​ភ្នំពេញ​, Speedwind, ហាង  នី​កា​, Tech Zone…​និង​ហាង​លក់​ទូរ​សព្ទ​ទំនើប​ទូទាំងប្រទេស ឬក៏​អាច​ចូលទៅ​កាន់​គេហទំព័រ​ដៃគូ​សហការ ទិញ​តាម online រួមមាន Smile Shop, La Rue, Tinhtinh Online Shop… ។ សម្រាប់​លោក​លោកស្រី ដែលមាន​បំណង​យក​ទូរស័ព្ទ Xiaomi ទៅ​លក់រាយ​បន្ត អាច​ទំនាក់ទំនង  លោក សុខ ច​ន្ធី 070704888 (​ភ្នំពេញ​) លោក​Touch Bunry 093333879 (​កំពង់ចាម ត្បូងឃ្មុំ  កំពង់ធំ  សៀមរាប​, បាត់ដំបង​, បន្ទាយមានជ័យ​,  ប៉ៃលិន ពោធិសាត់  កំពង់ឆ្នាំង  កំពង់ស្ពឺ​, តាកែវ ព្រៃវែង ស្វាយរៀង ), KTH 085/016 884412 (​រតនគិរី​, មណ្ឌលគិរី ស្ទឹងត្រែង  ក្រចេះ កណ្តាល  កែប  កំពត កោះកុង​) និង វិចិត្រ​សុខា 0877744444 (​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ​)៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com