អត្ថបទពាណិជ្ជកម្ម
ABA ផ្តល់​កម្ចី SME នៅក្នុង​គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម​
04, May 2020 , 2:54 pm        
រូបភាព
ដោយ: ថ្មីៗ
​ធនាគារ ABA ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​ទី​បី​នៅ​កម្ពុជា និង​ជា​បុត្រ​សម្ពន្ធ​នៃ​ធនាគារជាតិ​កាណាដា  បាន​ចូលរួម​ក្នុង​គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម ឆ្នាំ​២០២០ (SCFS) ដែលជា​គំនិត​ផ្តួចផ្តើម​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​បំណង​ផ្តល់​កម្ចី​ដែលមាន​ការប្រាក់​ទាប ដើម្បី​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម នៅក្នុង​ប្រទេស​។​
 
​នេះ​ជា​ដំណឹង​ដ៏​ល្អ​មួយ ព្រោះថា​ABA ផ្តល់​កម្ចី​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម សម្រាប់​ចំណាយ​ដើមទុន​របស់​ពួកគេ​(​រហូតដល់ 300,000 ដុល្លារ​) និង​ដើមទុន​បង្វិល (​រហូតដល់ 200,000​ដុល្លារ​) ដោយមាន​អត្រា​ការប្រាក់​ពិសេស ត្រឹមតែ 7% ក្នុង​មួយឆ្នាំ និង​សម្រាប់​រយៈពេល​រហូតដល់ 48 ខែ​។​
 
​ដើម្បី​មាន​លក្ខណៈ​ពេញសិទ្ធិ​សម្រាប់​កម្ចី​ក្រោម​គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម (SCFS) នេះ សហគ្រាស​ធុន​តូច និង​មធ្យម ត្រូវតែ​បំពេញ​តាម​លក្ខណៈវិនិច្ឆ័យ​​ដែល​កំណត់ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លក្ខខណ្ឌ​តម្រូវ នៃលក្ខណៈ​ពេញសិទ្ធិ​របស់​កម្ចី​​នៃ​គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម​របស់​ធនាគារ ABA​។​
 
​សម្រាប់​ព័ត៌មាន​លម្អិត​
​និង​លក្ខខណ្ឌ​នានា សូម​ចូលទៅ​កាន់​ទំព័រ​ព័ត៌មាន​របស់ ABA តាមរយៈ​វេ​ប​សាយ www.ababank.com
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com