អត្ថបទពាណិជ្ជកម្ម
SCG ប្រកាស​លទ្ធផល​ប្រតិបត្តិការ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២០ និង​ការចូលរួម​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩
04, May 2020 , 3:32 pm        
រូបភាព
ដោយ: ថ្មីៗ
​ទីក្រុង​បាងកក ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០៖ ក្រុមហ៊ុន អេស​ស៊ីជី (SCG) ប្រកាស​លទ្ធផល​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន សម្រាប់​ត្រីមាស​ទី​១ ឆ្នាំ​២០២០ ដោយ​បង្ហាញ​នូវ​តួលេខ​ប្រាក់ចំណូល ប្រហាក់ប្រហែលគ្នា​នឹង​ត្រីមាស​មុន​ដែរ​។ ជាមួយគ្នានេះ ក្រុមហ៊ុន​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ ដើម្បី​ដឹកនាំ​សង្គម ដៃគូ និង​ក្រុមហ៊ុន​នានា ឆ្លងកាត់​វិបត្តិ​កូ​វីដ​-១៩ ដែល​រួមមាន ផែនការ​គ្រប់គ្រង​និរន្តរភាព​អាជីវកម្ម​រឹងមាំ និង​មាន​លក្ខណៈ​សកម្ម​មុន គួបផ្សំ​នឹង​ការគោរព​ប្រតិបត្តិ​ខ្ជាប់ខ្ជួន តាម​ការណែនាំ​របស់រ​ដ្ឋា​ភិ​បាល​។ ក្រុមហ៊ុន ក៏បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​បម្រើ​ដល់​ការលក់​ផលិតផល សេវាកម្ម និង​ដំណោះស្រាយ​នានា ដែល​បង្ក​ភាពងាយស្រួល និង​មាន​សុវត្ថិភាព​ដល់​អតិថិជន​ផងដែរ​។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន​ក៏បាន​ដាក់​ឲ្យ​អនុវត្ត នូវ​ផែនការ​ត្រៀមលក្ខណៈ​ជា​យុទ្ធសាស្ត្រ ដើម្បី​សម្រាល​ផល​រំខាន ពី​វិបត្តិ​កូ​វីដ​-១៩ និង​ដើម្បី​ចាប់យក​ឱកាស​ថ្មី​ឲ្យ​បាន​លឿន ខណៈដែល​មាន​តម្រូវការ​កើនឡើង​។ ដោយមាន​ស្ថានភាព​ហិរញ្ញវត្ថុ​រឹងមាំ ក្រុមហ៊ុន អេស​ស៊ីជី បាន​ត្រៀមខ្លួន​រួចរាល់ ដើម្បី​ដោះស្រាយ​ភាព​ប្រ​ឈ ម​ដែល​នឹង​កើតមាន​នៅពេល​ខាងមុខ​នេះ​។


 
​លោក Roongrote Rangsiyopash ប្រធាន និង​ជា​អគ្គនាយក​ប្រតិបត្តិ ក្រុមហ៊ុន អេស​ស៊ីជី បានបង្ហាញ​ឲ្យ​ដឹងថា​៖ លទ្ធផល​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន សម្រាប់​ត្រីមាស​ទី​១ ឆ្នាំ​២០២០ កត់ត្រា​ចំណូល​ពី​ការលក់​សរុប​បាន ១៣.៧៣៨​ប៊ី​លាន​រៀល (៣.៣៧៩​លាន​ដុល្លារ​អាមេរិក​) ដែល​ធ្លាក់ចុះ ៦% បើ​ធៀប​នឹង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០១៩​។ មូលហេតុ​សំខាន់​នៃ​ការ​ថមថយ​ចំណូល​នេះ គឺ​បណ្ដាលមកពី​តម្លៃ​ផលិតផល​គីមី​ធ្លាក់ចុះ ដោយសារ​តម្រូវការ​សាក​ល​ថយចុះ​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្ដី តួលេខ​ចំណូល​នេះ គឺ​ប្រហាក់ប្រហែលគ្នា​នឹង​ត្រីមាស​មុន ដោយ​ចំណូល​កើនឡើង ពី​អាជីវកម្ម​ស៊ីម៉ងត៍ និង​សម្ភារ​សំណង់ និង​អាជីវកម្ម​វេច​ខ្ចប់ ទូទាត់​គ្នា​ជាមួយនឹង​ចំណូល​ធ្លាក់ចុះ​ពី​អាជីវកម្ម​ផលិតផល​គីមី​។ ទន្ទឹមនឹងនេះ ប្រាក់ចំណេញ​សម្រាប់​ត្រីមាស​ទី​១ ឆ្នាំ​២០២០ សម្រេចបាន ៩០៦​ប៊ី​លាន​រៀល (២២៣​លាន​ដុល្លារ​អាមេរិក​) ធ្លាក់ចុះ ៤០% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា នៃ​ឆ្នាំ​២០១៩ និង​ធ្លាក់ចុះ ២% បើ​ធៀប​នឹង​ត្រីមាស​មុន ដែល​ការធ្លាក់​ប្រាក់ចំណេញ​នេះ គឺ​បណ្ដាលមកពី​លទ្ធផល​ធ្លាក់ចុះ​នៃ​អាជីវកម្ម​ផលិតផល​គីមី ពោលគឺ​ប្រាក់ចំណេញ​ពី​ការលក់​ផលិតផល​គីមី មានការ​ធ្លាក់ចុះ​»​។ 
 
​នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០២០​នេះ ចំណូល​របស់ អេស​ស៊ីជី ពី​ការលក់​ផលិតផល​និង​សេវាកម្ម​ដែលមាន​តម្លៃបន្ថែម​ខ្ពស់ (HVA) សម្រេចបាន ៥.៩៩២ ប៊ី​លាន​រៀល (១.៤៧៤​លាន​ដុល្លារ​អាមេរិក​) ដែល​ស្មើនឹង ៤៤% នៃ​ចំណូល​សរុប​ពី​ការលក់​។ ចំណាយ​សរុប​របស់​ក្រុមហ៊ុន ទៅលើ​ការស្រាវជ្រាវ និង​អភិវឌ្ឍ​នវានុវត្តន៍ មាន​ចំនួន ១៧៨ ប៊ី​លាន​រៀល (៤៤​លាន​ដុល្លារ​អាមេរិក​) ឬ​ស្មើនឹង ១,៣% នៃ​ចំណូល​សរុប​ពី​ការលក់ ។ 
 
​ក្រៅពីនេះ ចំណូល​របស់ អេស​ស៊ីជី ពី​អាជីវកម្ម​នៅ​ខាងក្រៅ​ប្រទេស​ថៃ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការនាំ​ចេញពី​ប្រទេស​ថៃ សម្រាប់​ត្រីមាស​ទី​១ ឆ្នាំ​២០២០​នេះ សម្រេចបាន ៥.៨០៩​ប៊ី​លាន​រៀល (១.៤៣៣​លាន​ដុល្លារ​អាមេរិក​) ឬ​ស្មើនឹង​៤២% នៃ​ចំណូល​សរុប​ពី​ការលក់ ដោយ​កើនឡើង ៣% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា នៃ​ឆ្នាំ​២០១៩​។ ក្នុង​ចំនួន​នេះ ចំណូល​របស់ អេស​ស៊ីជី ពី​ការនាំ​ចេញពី​ប្រទេស​ថៃ មាន ៣.១៦០ ប៊ី​លាន​រៀល (៧៧៧​លាន​ដុល្លារ​អាមេរិក​) ឬ​ស្មើនឹង ២៣% នៃ​ចំណូល​សរុប​ពី​ការលក់ ដោយ​ធ្លាក់ចុះ ៩% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៩​។ 
 
​អេស​ស៊ីជី នៅក្នុង​អាស៊ាន (​ដក​ប្រទេស​ថៃ​ចេញ​)
 
​ចំពោះ​ប្រតិបត្តិការ​របស់ អេស​ស៊ីជី នៅក្នុង​អាស៊ាន​(​មិន​រាប់បញ្ចូល​ប្រទេស​ថៃ​)​វិញ ចំណូល​ពី​ការលក់​នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២០ សម្រេចបាន​កំណើន ៨% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៩ ដោយមាន​ចំនួន ៣.៧៤២​ប៊ី​លាន​រៀល (៩២០​លាន​ដុល្លារ​អាមេរិក​) ដែល​ស្មើនឹង ២៨% នៃ​ចំណូល​សរុប​ពី​ការលក់​របស់ អេស​ស៊ីជី​។ តួលេខ​នេះ គឺ​រាប់បញ្ចូល​ទាំង​ការលក់​ពី​ប្រតិបត្តិការ​ក្នុងស្រុក នៅក្នុង​ទីផ្សារ​អាស៊ាន​នីមួយៗ និង​ការនាំ​ចូល​ពី​ប្រតិបត្តិការ នៅក្នុង​ប្រទេស​ថៃ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០ ទ្រព្យ​សរុប​របស់ អេស​ស៊ីជី មាន​ចំនួន ៨៨.១១០​ប៊ី​លាន​រៀល (២១.៦៨១​លាន​ដុល្លារ​អាមេរិក​) ខណៈដែល​ទ្រព្យ​សរុប​របស់ អេស​ស៊ីជី នៅក្នុង​អាស៊ាន (​ដក​ប្រទេស​ថៃ​ចេញ​) មាន​ចំនួន ៣០.៣៣៦ ប៊ី​លាន​រៀល (៧.៤៦៤​លាន​ដុល្លារ​អាមេរិក​) ដែល​ស្មើនឹង ៣៤% នៃ​ទ្រព្យ​សរុប​រួមទាំង​អស់​របស់ អេស​ស៊ីជី​។ 
 
​ផ្អែក​តាម​របាយការណ៍ ត្រីមាស​ទី​១ ឆ្នាំ​២០២០ ក្រុមហ៊ុន អេស​ស៊ីជី ប្រចាំ​នៅ​កម្ពុជា មានទ្រព្យ​សរុប​តម្លៃ ១.៥១៨ ប៊ី​លាន​រៀល (៣៧៣​លាន​ដុល្លារ​អាមេរិក​) កើនឡើង ៥% បើ​ធៀប​នឹង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០១៩​។ សម្រាប់​ត្រីមាស​ទី​១ ឆ្នាំ​២០២០ ដដែល​នេះ អេស​ស៊ីជី នៅ​កម្ពុជា សម្រេចបាន​ចំណូល​ពី​ការលក់ ចំនួន ២៧២ ប៊ី​លាន​រៀល (៦៧​លាន​ដុល្លារ​អាមេរិក​) កើនឡើង ៧% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​កន្លងទៅ​។ ចំណូល​ពី​ការលក់​នេះ គឺ​រួមបញ្ចូល​ទាំង​ការលក់​ពី​អាជីវកម្ម​ផលិត​ស៊ីម៉ងត៍ និង​ពី​អាជីវកម្ម​លក់​គ្រឿងសំណង់​។ 
 
​ក្នុង​គោលដៅ​ធានា​ប្រតិបត្តិការ និង​ផលិតកម្ម​របស់​ក្រុមហ៊ុន ក្នុងអំឡុងពេល​នៃ​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ក្រុមហ៊ុន អេស​ស៊ីជី បានដាក់​ឲ្យ​អនុវត្ត​ផែនការ​គ្រប់គ្រង​និរន្តរភាព​អាជីវកម្ម​គ្រប់​ជ្រុងជ្រោយ​។ ជាងនេះទៅទៀត ដោយ​ចាត់ទុក​ការការពារ​សុខភាព និង​សុខុមាលភាព​របស់​គ្រប់​អ្នកពាក់ព័ន្ធ​ទាំងអស់ ជា​អាទិភាព​សំខាន់បំផុត​របស់ខ្លួន នៅក្នុង​អំឡុងពេល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ អេស​ស៊ីជី បាន​អនុវត្ត​ការរក្សា​គម្លាត​សុវត្ថិភាព និង​ប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​ជួយ​ដល់​បុគ្គលិក​របស់ខ្លួន ខណៈដែល​ពួកគេ​ធ្វើការ​ពី​ផ្ទះ ។ ជាមួយគ្នានេះដែរ អេស​ស៊ីជី ក៏បាន​បរិច្ចាគ​បរិក្ខារ​និង​សម្ភារ​ពេទ្យ ដូចជា ទឹក​អនាម័យ​ដៃ ម៉ាស និង​ប្រអប់​សុវត្ថិភាព​ពេទ្យ ដល់​ក្រសួងសុខាភិបាល​កម្ពុជា កម្មករសំណង់ អ្នករត់ម៉ូតូឌុប និង​រ៉ឺម៉ក​កង់​បី នគរបាល អាជីវករ អ្នក​ចែកចាយ មេការ​សំណង់ និង​ប្រជាជន​ទូទៅ​ផងដែរ ។ 
 
​លោក Roongrote មានប្រសាសន៍​ដូច្នេះ​ថា​៖«​នៅក្នុង​បរិយាកាស​ដ៏​រំជើបរំជួល​នេះ សេដ្ឋកិច្ចពិភពលោក កំពុង​រង​នូវ​ប៉ះពាល់​ពី​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ។ អេស​ស៊ីជី ក៏​ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន ដែល​បាន​ផ្ដោត​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន ទៅលើ​ការរក្សា​លំនឹង​លទ្ធផល​ប្រតិបត្តិការ ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២០ ឲ្យ​សម្រេចបាន​ប្រហាក់ប្រហែលគ្នា នឹង​ត្រីមាស​មុននេះ​ដែរ បើទោះបីជា​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ មកលើ​អាជីវកម្ម​នានា​បាន​កើតឡើង​នៅក្នុង​ខែមីនា​ក្ដី​»​។​
 
​ទន្ទឹមនឹងនេះ អេស​ស៊ីជី ក៏​ផ្តោតលើ​ការជួយ​សង្គម ដៃគូ បុគ្គលិក និង​ក្រុមហ៊ុន​នានា ដើម្បី​ឆ្លងកាត់​ពេលវេលា​លំបាក​នេះ​។ ក្រុមហ៊ុន មានការ​ប្ដេជ្ញា​ចិត្តរឹង​មាំ ក្នុងការ​ចាត់វិធានកា​រស​កម្ម​មុន និង​ជាបន្ទាន់ ដើម្បី​រក្សា​និរន្តរភាព​អាជីវកម្ម ដោយ​ដាក់ចេញ​នូវ​ផែនការ​គ្រប់គ្រង​និរន្តរភាព​អាជីវកម្ម​ដ៏​រឹងមាំ រួមជាមួយ​នឹង​ផែនការ​ឆ្លើយតប នឹង​ការរំខាន ដោយមាន​ការត្រៀម​លក្ខណៈ​ជាមុន គ្រប់​ជ្រុងជ្រោយ និង​ការគោរព​ខ្ជាប់ខ្ជួន ទៅតាម​វិធានការ​សុខភាព​និង​សុវត្ថិភាព​របស់​រដ្ឋាភិបាល​។ នេះ​តាម​ការបញ្ជាក់​របសលោក​លោក Roongrote ដោយ​ប​នា​បន្តថា ក្រុមហ៊ុន​ក៏បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​ជួយ​ដល់ ៩០% នៃ​បុគ្គលិក​ទាំងអស់​របស់ខ្លួន ដើម្បី​ពួកគេ​អាចធ្វើ​ការ​ពី​ផ្ទះ​បាន និង​ជួយ​សម្រួល​ដល់​ការគ្រប់គ្រង​ខ្សែសង្វាក់​ផ្គត់ផ្គង់ ដើម្បី​ធានា​ការផ្ដល់​ផលិតផល សេវាកម្ម និង​ដំណោះស្រាយ ដល់​អតិថិជន​ប្រកបដោយ​សុវត្ថិភាព និង​ភាពងាយស្រួល​។ ក្រុមហ៊ុន​ក៏​ខិតខំ​ស្វែងរក​ឱកាស​ថ្មីៗ ដើម្បី​បម្រើ​ដល់​តម្រូវ​ការដែល​ប្រែប្រួល តួយ៉ាង​ការ​ងាក​ទៅរក​ការលក់​តាម​អន​ឡាញ ឬ​ការជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា blockchain សម្រាប់​ការងារ​លទ្ធកម្ម ការចេញ​វិក្កយបត្រ និង​ការទូទាត់​ប្រាក់​ជាមួយ​ដៃគូ​ជាដើម​។ លើសពីនេះ​ទៀត ក្រុមហ៊ុន​បន្ត​រក្សាបាន​នូវ​ស្ថានភាព​ហិរញ្ញវត្ថុ​រឹងមាំ និង​ត្រៀមលក្ខណៈ​រួចរាល់ ដើម្បី​ដោះស្រាយ​ភាព​ប្រឈម​នានា ប្រសិនបើ​ស្ថានភាព​នៅ​អូសបន្លាយ​ពេល​យូរ ។ 
 
​អាជីវកម្ម​ស៊ីម៉ងត៍​-​សម្ភារ​សំណង់ ព​ន្លឿ​ន​ការប្រើប្រាស់​កម្មវិធី​ពាណិជ្ជកម្ម​អន​ឡាញ សម្រាប់​ការលក់​រាយ ដោយ​ពង្រឹង​និង​កែលម្អ​សមត្ថភាព​លក់​យ៉ាងសកម្ម និង​គ្រប់​មធ្យោបាយ ដូចជា គេហទំព័រ កម្ម​វី​ធី App និង​បណ្ដាញ​ព័ត៌មាន​សង្គម ព្រមទាំង​ផ្ដល់​ការដឹកជញ្ជូន​ដល់ផ្ទះ នៅ​ទូទាំងប្រទេស បន្ថែម​ពីលើ​ការផ្ដល់​សេវាកម្ម​ពិគ្រោះ​យោបល់​អំពី​ផ្ទះ តាម​អន​ឡាញ​។ ជាមួយនឹង​កម្មវិធី​លក់​តាម​អន​ឡាញ អតិថិជន អាច​ស្វែង​រកមើល​ផលិតផល និង​ទទួល​សេវាកម្ម ដោយ​មិនចាំបាច់​ចេញពីផ្ទះ​របស់ខ្លួន​ឡើយ​។ ជា​លទ្ធផល ការលក់​តាម​
​អន​ឡាញ បាន​កើនឡើង​យ៉ាងខ្លាំង បើ​ធៀប​នឹង​ត្រីមាស​មុននេះ​។ អតិថិជន ក៏​នឹង​ទទួលបាន​ផ្ដាច់មុខ នូវ​ការដំឡើង​ផលិតផល សេវាកម្ម​ផ្សេងៗ និង​ការដឹកជញ្ជូន ដែល​ធានាបាន​នូវ​សុវត្ថិភាព និង​អនាម័យ​ពី​ក្រុមហ៊ុន​។ 
 
​ជាងនេះទៅទៀត សេវា​ផ្នែក​ឡូ​ជី​ស្ទីក អេស​ស៊ីជី ក៏បាន​ដាក់ចេញ​នូវ​វិធានការ​ម៉ឺងម៉ាត់​ជាច្រើន​ផងដែរ ដោយ​រាប់​តាំងពី​ការប្រគល់​ទំនិញ ការរៀបចំ​ទុកដាក់​ក្នុង​ឃ្លាំង រហូតដល់​ការ​ការប្រគល់​ផលិតផល ដើម្បី​ធានា​សុវត្ថិភាព រួមជាមួយ​នឹង​សេវា​បន្ថែម​នៃ​ការដឹកជញ្ជូន​ទំនិញ​ឧបភោគបរិភោគ​ស្រស់ៗ ដូចជា បន្លែ និង​ផ្លែឈើ​ជាដើម ដែល​កំពុងមាន​តម្រូវការ​ខ្ពស់ ។ ក្រុមហ៊ុន​ក៏​ចែករំលែក​ចំណេះដឹង និង​ការអនុវត្ត​ល្អៗ​ផងដែរ ដើម្បី​កាត់បន្ថយ​ហានិភ័យ នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ដល់​ដៃគូ​របស់ខ្លួន នៅក្នុង​វិស័យ​សំណង់ ក្នុងនោះ រាប់ទាំង អ្នក​អភិវឌ្ឍ​គម្រោង មេការ​សំណង់ អ្នកបច្ចេកទេស និង​អ្នក​ចែកចាយ ដើម្បី​ជួយ​ដល់​គ្រប់ភាគី​ទាំងអស់ ឲ្យ​មានលទ្ធភាព​ជម្នះ​វិបត្តិ​នេះ​ទាំងអស់គ្នា ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com